តារាល្បីកូរ៉េ ៤រូប ដែលលេចមុខជាតួឯកក្នុងរឿងភាគចិន
- 2015-04-23 13:05:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីកូរ៉េ ៤រូប ដែលលេចមុខជាតួឯកក្នុងរឿងភាគចិន
ចន្លោះមិនឃើញ
ខណៈដែលវិស័យសិល្បៈកូរ៉េកាន់តែរីកចម្រើន គេឃើញតារាចម្រៀង និងសម្ដែងកូរ៉េជាច្រើនរូបបានឈានជើងប្រឡូកក្នុងវិស័យភាពយន្តចិន និងទទួលបានតំណែងតួឯកទៀតផង។ ខាងក្រោមនេះគឺជាតារាល្បីកូរ៉េ ៤រូបដែលបានក្លាយជាតួឯកក្នុងរឿងភាគចិន៖
១. Yoona (សមាជិកក្រុម Girl's Generation) ក្នុងរឿង "God of War Zhao Yun"
“God of War Zhao Yun” នឹងជារឿងភាគបុរាណចិនដំបូងរបស់សមាជិកក្រុម Girls’ Generation Yoona។ ភាពយន្តភាគដែលត្រៀមចាក់បញ្ចាំងក្នុងខែសីហាខាងមុខនេះ ក៏មានការចូលរួមសម្ដែងពីតារាកូរ៉េមួយរូបទៀតដែរ គឺលោក Kim Jung Hoon។
២. Park Shin Hye ក្នុងរឿង "Hayate the Combat Butler"
មុនសម្ដែងរឿង “Heirs” Park Shin Hye បានសម្ដែងជាតួឯកក្នុងរឿងភាគចិន “Hayate the Combat Butler” កាលពីឆ្នាំ២០១១។ ក្នុងរឿងនេះនាងសម្ដែងជាមួយតារាចិនល្បីៗមួយចំនួនដូចជា George Hu និង Tai Li។
៣. Gu Hye Sun ក្នុងរឿង "Absolute Boyfriend"
តារាសម្ដែងមុខក្មេងជាងវ័យ Gu Hye Sun ដែលគេស្គាល់ច្រើនតាមរយៈការសម្ដែងរឿង “F4កូរ៉េ” បានសម្ដែងជាតួឯកក្នុងរឿងភាគចិន “Absolute Boyfriend” ជាមួយតារាចម្រៀងតៃវ៉ាន់ Jiro Wang កាលពីឆ្នាំ២០១២។ ថតតាមសៀវភៅប្រលោមលោកដ៏ល្បីល្បាញរបស់ជប៉ុន ភាពយន្តនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅអាស៊ី។
៤. Rain ក្នុងរឿង "Diamond Lovers"
តារាចម្រៀង និងសម្ដែងល្បីកូរ៉េ Rain នឹងលេចមុខក្នុងរឿងភាគចិនដំបូងតាមរយៈរឿង "Diamond Lover” ដោយមានតារាសម្ដែងចិន Tiffany Tang ជាតួឯកស្រី។ ភាពយន្តនេះមានចំនួន ៤០ភាគ ប៉ុន្តែកាលបរិច្ឆេទនៃការចេញបញ្ចាំងគឺមិនទាន់បញ្ចេញឲ្យដឹងនៅឡើយ៕
ចុចអាន៖តារាស្រីកូរ៉េសិចស៊ីជាងគេ ១១នាក់ ក្នុងប្រវត្តិសាស្ត្រ ចាត់ថ្នាក់ដោយ Playboy
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ dramafever