គង់ ផារិទ្ធ​ អាយុ ២៤ ឆ្នាំ ទើប​រៀន​ថ្នាក់​ទី ៤

  • 2015-04-23 16:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គង់ ផារិទ្ធ ដែល​​ទទួល​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​​​ក្នុង​ការ​រក​ឃើញ​វិធី​ទាញ​ថាមពល​ព្រះអាទិត្យ​បម្លែង​ជា​ថាមពល​អគ្គិសនី​បាន​​លើក​ឡើង​គួរ​ឲ្យ​​ភ្ញាក់ផ្អើល​ថា លោក​អាយុ​២៤ ឆ្នាំ ទើប​​រៀន​​បាន​ថ្នាក់​ទី ៤ ប៉ុណ្ណោះ។

 

 

លោក​ គង់ ផារិទ្ធ ដែល​ពលរដ្ឋ​ខ្មែរ​និង​បរទេស​ស្គាល់​ពី​សមត្ថភាព​ក្នុង​ការ​រក​ឃើញ​វិធីសាស្រ្ត​បម្លែង​​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​បាន​រៀបរាប់​ពី​ប្រវត្តិ​សិក្សា​របស់​លោក​ថា ក្នុង​វ័យ​កុមារភាព​ដោយសារ​ប្រទេស​ជាតិ​មាន​សង្គ្រាម​បូក​ផ្សំ​ជីវភាព​គ្រួសារ​ក្រីក្រ លោក​មិន​ដែល​ស្គាល់​សាលា​រៀន​នោះ​ទេហើយ​បើ​រៀន​ក៏​រៀន​មិន​សូវ​ដិតដល់​ដូច​សិស្ស​ដទៃ​ដែរ គឺ​គ្រាន់​តែ​បាន​លួច​រៀន​បន្តិចបន្តួច​ប៉ុណ្ណោះ។

 

លោក​ថា ក្រោយ​ប្រទេស​ជាតិ​រួច​ផុត​ពី​សង្គ្រាម ទើប​លោក​មាន​ឱកាស​ចាប់ផ្ដើម​សិក្សា​សាជាថ្មី។ លោក​រំលឹក​ថា ក្នុង​អំឡុង​ឆ្នាំ​១៩៨៤ នៅ​ពេល​ដែល​លោក​មាន​វ័យ ២៤ ឆ្នាំ​​ទៅ​ហើយ​​នោះ​ លោក​ក៏​ចាប់​​ប្រឡូក​ក្នុង​ការ​សិក្សា​​ឡើង​វិញ​ដោយ​ចាប់ផ្តើម​រៀន​ពី​ថ្នាក់​ទី ៤ នៅ​សាលាបឋមសិក្សា​គំរូ​ក្រុង​ឯ​ខេត្ត​កំពង់ឆ្នាំង។ លោក​ថា លោក​ជា​មនុស្ស​ស្រលាញ់​ការ​សិក្សា ទោះ​បី​ពេល​នោះ​លោក​មាន​អាយុ​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​លោក​មិន​មាន​ការ​ខ្មាសអៀនក្នុង​ការ​កាន់​ប៊ិច​សៀវភៅ​ជា​ថ្មី​ដើម្បី​ក្រេប​យក​ចំណេះដឹង​ទុក​កសាង​អនាគត​និង​ចិញ្ចឹម​ជីវិត​​ឡើយ​។

 

ស្នាដៃ​បង្កើត​ថាមពល​​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​​របស់​លោក​ គង់ ផារិទ្ធទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ រហូត​ដល់​​មាន​បរទេស​មក​សិក្សា​រៀនសូត្រ​ជាមួយ​លោក​ទៀត​ផង។

 

បន្ត​អាន៖ ការ​សាង​​សមិទ្ធផល​​ដ៏​អស្ចារ្យ ធ្វើ​ឲ្យ​យុវជន​ខ្មែរ​លេច​ធ្លោ​ក្នុង​វិស័យ​​បច្ចេកវិទ្យា

បន្ត​អាន៖ សម្រួច​ជំនាញ IT អ្នក​កាន់​តែ​​ខ្លាំង​ជាមួយ​គេហទំព័រ​រៀន​​អនឡាញ​ល្បី​​ទាំង​ ៥ ក្នុង​នោះ​ក៏​មាន​ខ្មែរ​មួយ​ដែរ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី