សំបុត្រ​ចូល​មើល​ការ​ប្រកួត Floyd Vs Pacquiao ​ចេញ​លក់​ផ្លូវ​ការ​ហើយ

  • 2015-04-23 18:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំបុត្រ​ចូល​មើល​ការ​ប្រកួត​រវាង​ Floyd Mayweather ​និង​ Manny Pacquiao ​នៅ​ថ្ងៃ​ទី​២​ ខែ​ឧសភា​បាន​ប្រកាស​ចេញ​លក់​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​មាន​តែ​សំបុត្រ​ចំនួន​១០០០​សន្លឹក​ទេ ​ដែល​ត្រូវ​ដាក់​លក់​ជា​សាធារណៈ ហើយ​មាន​តម្លៃ​ចាប់​ពី ១៥០០​ដុល្លារ​ដល់​ ៧៥០០​ដុល្លារ​អាមេរិក។

 

 

ការ​ប្រកួត​រវាង​កំពូល​កីឡាករ​ទាំង​ពីរ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ MGM Grand នៅ​ទីក្រុង Las Vegas ​ដែល​ជា​កន្លែង​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ១៦៥០០​នាក់។ ទោះ​ជា​មាន​ចំនួន​ច្រើន​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ការ​លក់​សំបុត្រ​វិញ​គឺ​មាន​តែ​ចំនួន​១០០០​​ សន្លឹក​ប៉ុណ្ណោះ​ដែល​ត្រូវ​ដាក់​លក់​ជា​សាធារណៈ​ និង​មាន​តម្លៃ​ពី​​១៥០០​ដុល្លារ​ដល់​៧៥០០​ដុល្លារ។ ក្រៅ​ពី​នេះ​គឺ​ត្រូវ​បាន​ដាក់​លក់​ឱ្យ​ក្រុម​ហ៊ុន​ផ្ដាច់​មុខ​ទាំង​អស់។ ចំពោះ​កៅអី​ដែល​នៅ​កៀក​​សង្វៀន​វិញ ត្រូវ​បាន​គេ​ដាក់​លក់​លក្ខណៈ​​ដេញ​ថ្លៃ​​ឡើង​ពី​តម្លៃ​ ១០០០០​ដុល្លារ​ដល់​២០០០០​ដុល្លារ​ឯណោះ។

 

 

 

សូម​រំលឹក​បន្តិច​ថា ការ​ប្រកួត​រវាង​កំពូល​កីឡាករ​​ប្រដាល់​ប្រចាំ​ទ្វីប​អាស៊ី​ Pacman និង​អ្នក​ប្រដាល់​នៅ​អាមេរិក Floyd ​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា​ជិត​៤០០​លាន​ដុល្លារ​អាមេរិក ហើយ​ចំណែក​ដែល​២​នាក់​នេះ​បាន​គឺ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​បាន​៦០​% និង​អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន​បាន​៤០​% ៕

 

ចុចអាន៖ ប្រដាប់​ការពារ​ធ្មេញ​​របស់​ Floyd ​ធ្វើ​ពី​មាស និង​ពេជ្រ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail