Zlatan ​ថា​ Barcelona ​នឹង​លើក​ពាន Champions League ​រដូវ​កាល​នេះ

  • 2015-04-23 21:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic មាន​​ជំនឿ​ចិត្ត​ថា​ក្រុម​ Barcelona ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League រដូវ​កាល​នេះ ទោះ​ជា​ទើប​តែ​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក៏​ដោយ។

 

 

Zlatan ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Paris Saint Germain ​ដែល​ទើប​តែ​ត្រូវ​ក្រុម​​អ្នក​មាន​បុណ្យ​ទម្លាក់​ចេញ​ពី Champions League ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ទោះ​ជា​មិន​បាន​ជួយ​ក្រុម​យក្ស​បារាំង​ឱ្យ​ឈ្នះ​ការ​ប្រកួត​ក៏​ដោយ ក៏​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ មិន​អន់​ចិត្ត​អ្វី​ឡើយ ​ព្រោះ​រូប​គេ​ដឹង​ថា​ក្រុម​លោក Luis Enrique ​មាន​កីឡាករ​ល្អ​ៗ​ច្រើន ហើយ​មាន​សមត្ថភាព​ពិត​ប្រាកដ។ "យើង​យល់​ច្បាស់ ថា​ក្រុម​ Barcelona ​ពិត​ជា​ល្អ​ជាង​ក្រុម​យើង​មែន។ ពួកគេ​ជា​ក្រុម​ល្អ​មួយ​ហើយ​ពិត​ជា​សក្ដិសម​ទទួល​ជ័យ​ជម្នះ​។ ពួកគេ​អាច​នឹង​ឈ្នះ​ពាន Champions League ​បាន​រដូវ​កាល​នេះ បើ​មើល​ទៅ​ទម្រង់​លេង​នា​ពេល​បច្ចុប្បន្ន​នេះ”។ Zlatan ​និយាយ។

 

 

Barcelona ​មុន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នេះ ពួកគេ​បាន​បំបាក់​ក្រុម​ខ្លាំង​ៗ​​ដូចជា Manchester City ​និង​ PSG ​ខាង​លើ​នេះ​ជា​ដើម។ ​ជុំ​បន្ទាប់​ដែល​សល់​៤​ក្រុម​គឺ Barcelona , Real Madrid , Bayern Munich ​និង​ Juventus ​ នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​ឱ្យ​ដឹង​ថា​ក្រុម​ណា​ប៉ះ​ក្រុម​ណា​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ហើយ។

 

ចុះ​តាម​គំនិត​ប្រិយមិត្ត​គិត​ថា ទម្រង់​លេង​របស់ Barcelona ​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​មាន​សមត្ថភាព​លើក​ពាន​ Champions League ​បាន​ឬ​អត់?

 

ចុច​អាន៖ មើល​វីដេអូ​នេះ ទើប​ដឹង​ថា​ទឹក​ចិត្ត​អ្នក​គាំទ្រ​ Real មាន​ទំហំ​ប៉ុណ្ណា?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ goal