មាន​Cycloramic និង​ឆ្នាំង​សាកiPhone អាច​ថតរូប៣៦០ដឺក្រេបានយ៉ាងឡូយ​​

  • 2014-10-09 17:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​​ចូល​ចិត្ត​ថត​រូប​ដែល​មាន​ទំហំ​៣៦០ដឺក្រេ​ណាស់​មែន​ទេ? ពេល​ចង់​បាន​រូប​ថត​ទំហំ​៣៦០ដឺក្រេ​ម្ដង​ៗ​ត្រូវ​បង្វិល​ខ្លួន​ជុំវិញ​ដើម្បី​ថត​រូប​ដែល​នៅ​ជុំវិញ​ឲ្យ​បាន​ស្អាត​ដែល​នោះ​ពិត​ជា​ឈឺក្បាល​។

 

ពេល​នេះ​អ្នក​នឹង​លែង​វិល​មុខ​ទៀត​ហើយ ​ដោយ​សារ​មាន​កម្មវិធី​ថត​រូប​៣៦០ដឺក្រេ​ដ៏​អស្ចារ្យ​មួយ​ឈ្មោះ​ Cycloramic ដែល​អាច​ថត​រូប​៣៦០ដឺក្រេ​បាន​ដោយ​ប្រិយមិត្ត​មិន​ចាំ​បាច់​​​បង្វិល​ខ្លួន​នាំ​ឈឺ​ក្បាល​តទៅ​ទៀត​នោះ​ទេ។ អញ្ចឹង​អ្វី​​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​គ្រាន់​តែ​ឈរ​ឬ​អង្គុយ​ឲ្យ​ស្ងៀម​ហើយ​ទុក​ឲ្យ​​iPhone របស់​អ្នក​បង្វិល​ខ្លួន(ជា​៣៦០ដឺក្រេ​) នោះ​ជា​ការ​ស្រេច។​

 

 

កម្មវិធី​នេះ​អាច​ប្រើ​​បាន​ជាមួយ​នឹង​iPhone 5s និងiPhone 6 តែ​មិន​អាច​ប្រើ​ជា​មួយ​iPhone 6 Plus បាន​នោះ​ទេ។ ​ចំពោះ​iPhone 5s មាន​គែម​រាង​ជ្រុង​ដូច្នេះ​អ្នក​អាច​ដាក់​វា​បញ្ឈរ​បាន​ តែ​ចំពោះ​iPhone 6 មាន​គែម​រាង​មូល​ អញ្ចឹង​ប្រិយមិត្ត​ត្រូវ​ប្រើ​ឆ្នាំង​សាក​របស់​ iPhoneណាមួយ​ក៏​បាន​កល់​ពី​ក្រោម​នោះ​​បាន​បាត់​ទៅ​ហើយ។ ​កម្មវិធី​មាន​ដាក់​ឲ្យ​ដោនឡូត​ក្នុង​ App Store តម្លៃ ១,៩៩ដុល្លារ។

វីដេអូ៖ http://www.youtube.com/watch?v=_uKkqVKQIbY

-ដើម្បី​ដោនឡូត Cycloramicសូម​ចូល​ចុច​ត្រង់​​នេះ

ចុច​អាន៖ មាន​SNAP 6 សម្រាប់ ​iPhone 6 បទ​ពិសោធន៍​ថត​រូប​កាន់​តែ​​អស្ចារ្យ​​​

ដោយ៖ ប៉ែត ផាន់និត ប្រភព៖ redmondpie