Fan Bingbing គ្រោង​នៅ​ជាមួយ​មិត្ត​ប្រុស ក្រោម​ដំបូល​ផ្ទះ​តែ​មួយ

  • 2015-04-24 14:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​​ស្នេហា​របស់ Fan Bingbing និង Li Chen បាន​កក្រើក​ អស់​ជាច្រើន​ខែ​មក​ហើយ​ បើ​ទោះបី​ភាគី​ខាង​ប្រុស មិន​បាន​អះអាង​ពី​ទំនាក់​ទំនង របស់​ពួកគេ​ក្ដី​ ប៉ុន្តែ​ប្រភព​ខាងក្នុង​បាន​ឱ្យ​ដឹង​ថា ពួកគេ​ជិតស្និទ្ធ​នឹង​គ្នា ហើយ​ថែម​ទាំង​គ្រោង​រស់​នៅ​ជាមួយ​គ្នា​ ក្រោម​​ដំបូល​ផ្ទះ​តែ​មួយ​ទៀត​ផង។

 

 

កម្មករ​សំណង​ម្នាក់ ដែល​កំពុង​ធ្វើ​ផ្ទះថ្ម​ថ្មី​ឱ្យ Bingbing បង្ហាញ​ថា លោក​បាន​ឃើញ​តួឯក​ស្រី​រឿង " The Empress of China” និង Li Chen នៅ​ជាមួយ​គ្នា ពេល​ខ្លះ​នៅ​ជាមួយ​ឪពុកម្ដាយ​ទាំងសងខាង។ ចំណែក​អ្នក​រចនា​ផ្នែក​ខាង​ក្នុង​ម្នាក់​ទៀត​បញ្ជាក់​ថា លោក​ក៏​បាន​ឃើញ តារា​ស្រី​រូប​ស្រស់​នេះ ចេញ​ក្រៅ​ជាមួយ Li Chen ដែរ។

 

មិន​ដូច​គូស្នេហ៍​ដទៃ​ទៀត​ទេ តួឯក​រឿង "បិសាច​ក្រមុំ​សក់​ស" និង​មិត្ត​ប្រុស គ្មាន​បំណង​លាក់បាំង​ទំនាក់ទំនង​របស់​ពួកគេ​ទេ។ មិត្តភ័ក្ដិ​និង​សាច់ញាតិ សុទ្ធ​តែ​បាន​ដឹង​រឿង​រ៉ាវ​​អស់​ហើយ ហើយ​​មាន​ចចាមអារ៉ាម​​លេច​ឮ​​ថា គូស្នេហ៍​មួយ​គូ​នេះ ត្រៀម​ប្រកាស​ឱ្យ​មហាជន​​ដឹង នៅ​ខែ​ក្រោយ។

 

កាល​ពី​ពេល​ថ្មីៗ​នេះ Bingbing, Kathy Chow និង Aarif Lee បាន​បង្ហាញ​ខ្លួន​ជា​ភ្ញៀវ​កិត្តិយស ក្នុង​កម្មវិធី Sze U Tonight  ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត  The Empress of China ក្នុង​ទីក្រុង​ហុងកុង ដែល​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​ខាងមុខ៕

 

 

 

ចិញ្ចៀន​នាងដៃ របស់​ Li Chen ដែល​ចចាមអារ៉ាម​ថា បាន​ភ្ជាប់ពាក្យ​ជាមួយ Bingbing

Bingbing រ៉ូមែនទិក​ជាមួយ Li Chen ដល់ទៅ​ ២យប់?

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars