ចង់​ដឹង​ស្រុក​ខ្មែរ​ឡាន​ណា​ខ្លះ​មាន​បំពាក់​ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យ​ប្រវត្តិ

  • 2015-04-24 17:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ តែងតែ​រិះរក​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​អភិវឌ្ឍ​ទៅ​លើ​​ប្រភេទ​រថយន្ត​​ទំនើបៗ​របស់​ខ្លួន​ដើម្បី​បំពេញ​ចិត្ត​អតិថិជន និង​នាំ​មុខ​លើ​គូ​ប្រកួតប្រជែង។ ដូចជា​ការ​បំពាក់​ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Active Park Assist) ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ចំនួន​បាន​ណែនាំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ​នៅ​លើ​ស៊េរី​​រថយន្ត​ថ្មីៗ​ ដែល​ជួយ​អ្នក​បើកបរ​កាន់​តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែង​រក​កន្លែង​ចូល​ចត។

 

នៅ​ទីផ្សារ​ស្រុក​ខ្មែរ មានរថយន្ត​​ណា​ខ្លះ​មាន​​បំពាក់​ប្រព័ន្ធ​ចត​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​​លក់​​ដល់​អតិថិជន​?

 

Ford Explorer

 

 

Ford Explorer ដែល​នាំ​ចូល​មក​លក់​លើ​ទីផ្សារ​ស្រុក​ខ្មែរ មាន​បំពាក់​ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ។ ប្រព័ន្ធ​នេះ​​ជួយ​សម្រួល​អ្នក​បើកបរ​​ដោយ​មិន​ចាំបាច់​កាន់​ចង្កូត​ដោយ​ខ្លួន​ឯង គឺ​គ្រាន់​តែ​​ចុច​លើ​ប៊ូតុង​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ រថយន្ត​នឹង​ស្វែងរក​កន្លែង​ចូល​ចត​ដោយ​ខ្លួនឯង។

 

Ford Taurus

 

 

ជា​រថយន្ត​របស់​​ក្រុមហ៊ុន Ford មួយ​ទៀត​ដែល​ក្រុមហ៊ុន​បាន​ណែនាំ​ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។ រថយន្ត​នេះ​បាន​បំពាក់​រ៉ាដា​និង​កាមេរ៉ា​ដែល​ធ្វើ​ឲ្យ​អ្នក​បើកបរ​មិន​ចាំបាច់​កាន់​ដៃ​ចង្កូត ដើម្បី​ឲ្យ​រថយន្ត​នេះ​អាច​ស្វែង​រក​កន្លែង​ចូល​ចត​ដោយ​ស្វ័យ​ប្រវត្តិ។

 

បើ​តាម​ការ​សាកសួរ​បណ្ដា​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​​​ស្រប​ច្បាប់​មួយ​ចំនួន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​ចូល​ចត​ដោយ​ស្វ័យ​ប្រវត្តិ​នេះ ​ក៏​មាន​បំពាក់​នៅ​លើ​ស៊េរី​រថយន្ត​ទំនើបៗ​ដទៃ​ទៀត​ដូចជា Toyota, Mercedes និង BMW ប៉ុន្តែ​ក្រុមហ៊ុន​មិន​ផ្តោត​​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នោះ​ទេ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា