ប៊ី សុធារី​ ចេញ​ទៅ​បង្អួត​ឈុត​ប៊ីគីនី​នៅ​ក្រៅ​ប្រទេស​ទៀត​ហើយ

  • 2015-04-24 18:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពី​ថ្ងៃ ២៤ នេះ ប៊ី សុធារី ​នឹង​ត្រូវ​ប្រកួត​ឈុត​ប៊ីគីនីរ​ហូត​ដល់​ថ្ងៃ ០៣ ឧសភា​ ក្នុង​កម្មវិធី Super Model International 2015 ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ហើយ​នាង​ គឺជា Super Model ​តំណាង​ប្រទេស​កម្ពុជា។ ​លោក ម៉ែន និមលរតន៍ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Sun Super Models Cambodia ថ្លែង​ប្រាប់ Sabay មុន​នេះ​បន្តិច។

 

 

ការ​ប្រកួត​លើក​នេះ​ មាន ​៣៥ ​ប្រទេស​ ចូលរួម ហើយ​សុធារី​ គឺជា​ បេក្ខនារី​តែ​ម្នាក់​គត់ ​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រកួត។ និមលរតន៍ បាន​បញ្ជាក់​ថា​ បេក្ខភាព​រូប​នេះ​ធ្លាប់​ចេញ​ទៅ​ប្រកួត​បី​លើក តែ​មានម្ដង​ប៉ុណ្ណោះ​ ដែល​បាន​ស្លៀក​ប៊ីគីនី ហើយ​លក្ខខណ្ឌ​ការ​ប្រកួត​នៅហ្វីលីពីនមាន ការ​ថតរូប ស្លៀក​ឈុត​ប៊ីគីនី សម្លៀកបំពាក់​ប្រពៃណី និង​ ឈុត​រាត្រីសមោសរ ដែល​មាន​រយៈពេល​ ១០ ​ថ្ងៃ ហើយថ្ងៃ ០៣ ខែ ឧសភា ២០១៥ ជា​ពេល​ប្រកាស​លទ្ធផល។

 

 

មេ​ក្រុមSUN Super Models បាន​ប្រាប់​ពីមូលហេតុ ​ដែល​ធ្វើឲ្យ​កញ្ញា​អាច​ចេញ​​ទៅ​បាន ព្រោះ​អ្នក​រៀបចំ​កម្មវិធី Super Model International ​ជនជាតិ​ថៃ និង សិង្ហបុរី​ពីរ​រូប ​បាន​ពេញ​ចិត្ត​ ធារី តាំងពី​ពេល​គាត់​ទៅ​ប្រកួត​កម្មវិធី Miss Southeast Asian Beauty Pageant   ខែ ធ្នូ ​ឆ្នាំ ២០១៤នៅថៃ ម្ល៉េះ។ ចំណែក​ហេតុផល​សំខាន់​មួយ​ទៀត​មកពី​កញ្ញា មាន​កម្ពស់​ត្រូវ​ស្តង់ដារ ១,៧៤ ម៉ែត្រ ធ្លាប់​បាន​ឈ្នះ​ពាន Miss Elegance និង Evening wear នៅ​ថៃ ពិសេស​ គឺ​មាន​ត្រេ​មុខ និង ​សម្បុរ​ជា​ខ្មែរ"។

 

 

មុន​នឹង​ចេញ​ទៅ​ប្រកួត បេក្ខនារី​តំណាង​កម្ពុជា​រូប​នេះ​បាន​ហ្វឹកហាត់​ផ្នែក​ដំណើរ​បន្ថែមទៀត និង ស្ទីល​ថតរូប​ជាច្រើន​ប្រភេទ។

 

ប្រវត្តិ​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាត​អន្តរជាតិ

 

-ខែ មករា ឆ្នាំ ២០១៣ ទៅ​ប្រកួត​កម្មវិធី Asia New Star Model  Contest នៅ​កូរ៉េ -ខែ ធ្នូ ឆ្នាំ ២០១៣ ទៅ​ប្រកួត​កម្មវិធី Miss Asean 2013 នៅ​ឈៀងរ៉ៃ ប្រទេស​ថៃ។ -ខែ ធ្នូ ឆ្នាំ ២០១៤ Miss Southeast Asian Beauty Pageant   នៅ​ប្រទេស​ថៃ បាន​ឈ្នះ​ពាន​ពីរ​គឺ Miss Elegance និង Best Evening Wears ។

 

 

លោក ម៉ែន និមលរតន៍រ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​ Sun Super Models Cambodia បាន​នាំ​សម្ដី​ប្ដេជ្ញា​ចិត្ត​របស់ ប៊ី សុធារី ថា​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​កម្ពុជា​ថា ​ជា​ប្រទេស​សម្បូរ​ធនធាន​មនុស្ស​មិន​ចាញ់​បរទេស​ឡើយ បើ​ទោះ​ជា​លើក​នេះ​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​បរទេស​ច្រើន​ក៏​ដោយ៕

 

អត្ថបទ៖ទ្រី រ៉ាវី រូបភាព​៖ Sun Super Model Cambodia

អត្ថបទថ្មី