Rodgers៖ “គ្មានអ្នកណាមកដឹកនាំ Liverpool ល្អជាងខ្ញុំទៀតទេ”
- 2015-04-24 20:22:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rodgers៖ “គ្មានអ្នកណាមកដឹកនាំ Liverpool ល្អជាងខ្ញុំទៀតទេ”
ចន្លោះមិនឃើញ
អ្នកចាត់ការក្រុម Liverpool លោក Brendan Rodgers បាននិយាយថា គ្មានអ្នកណាល្អជាងលោកទៀតទេ ដែលអាចមកដឹកនាំក្រុមហង្សក្រហមឲ្យបានល្អ នៅរដូវកាលក្រោយ។
Steven Gerrard និង Jordan Henderson ហ្វឹកហាត់ត្រៀមប្រកួតចុងសប្តាហ៍
បច្ចុប្បន្ន Liverpool កំពុងឈរនៅតំណែងលេខ៥ នៅក្នុងតារាងក្របខ័ណ្ឌ Premier League និងធ្លាក់ចេញពី FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយចាញ់ Aston Villa ២-១ ខណៈដែលអ្នកចាត់ការវ័យ៤២ឆ្នាំ Rodgers បានជាប់កំណត់ត្រាអាក្រក់ ពោលគឺជាអ្នកចាត់ការក្រុម Liverpool ដំបូងគេ ដែលដឹកនាំ៣ឆ្នាំ ពុំបានឈ្នះពានអ្វីមួយសោះ គិតតាំងពីឆ្នាំ១៩៥០មក។
បុរសសញ្ជាតិអៀរឡង់ខាងជើងរូបនេះ បាននិយាយថា៖ "តើខ្ញុំរំពឹងថានឹងនៅតែជាអ្នកចាត់ការក្រុមទៀតរដូវកាលក្រោយទេ? ប្រាកដខ្លាំងណាស់! ខ្ញុំគិតថា គ្មានអ្នកណាម្នាក់ល្អជាងខ្ញុំទៀតទេ ហើយនោះគឺជាភាពជាក់ស្ដែង ដូចអ្វីដែលអ្នកបានឃើញ។ ៣ខែមុន ទម្រង់លេងរបស់ក្រុមខ្ញុំល្អបំផុត ដោយមិនដែលចាញ់សោះ។ ក្រោយមកយើងចាញ់ ក្នុងការប្រកួតសំខាន់ៗខ្លះៗ ដែលធ្វើឲ្យយើងមិនសូវល្អបច្ចុប្បន្ន ប៉ុន្តែបាល់ទាត់តែងតែដូចនេះ"។
លោក Rodgers បានឡើងកាន់តំណែងជាអ្នកចាត់ការក្រុម Liverpool កាលពីឆ្នាំ២០១២ ក្រោយជំនួសអ្នកចាត់ការចាស់ និងជាវីរបុរសក្រុមហង្សក្រហម លោក Kenny Dalglish ហើយកាលពីរដូវកាលមុន លោកបានជួយឲ្យ Liverpool ទទួលបានជើងឯករង Premier League ដោយចាញ់ពិន្ទុក្រុម Manchester City ទាំងប្រផុតប្រផើយ៕
ចុះប្រិយមិត្តយល់យ៉ាងណា ចំពោះការលើកឡើងរបស់លោក Rodgers ខាងលើនេះ?
-ចុចអាន៖ Rodgers ខឹងអាជ្ញាកណ្ដាល ក្រោយចាប់បាល់ Balotelli ថា Offside
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC