កញ្ញា​សួស​ រ័ត្ន​មុន្នី ​៖ ​​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ ​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​​

  • 2015-04-27 15:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ទី​កន្លែង​កំណើត​ក្នុង​ស្រុក​ មោងឬស្សី​ ខេត្ត​បាត់​ដំបង​ កញ្ញា ​សួស រ័ត្ន​​មុន្នី ​គឺ​ជា​​និស្សិត​ឆ្នើម​​​​​​​​​ផ្នែក​វេជ្ជសាស្ត្រ​ជំនាញ​​​​មន្ទីរ​ពិសោធន៍​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្រ្ត ក្នុង​រាជធានី​ភ្នំពេញ​​។ កញ្ញា​ទទួល​បាន​​ពិន្ទុ​ល្អ​តាំង​ពី​ឆ្នាំ​​ទី​១​ រហូត​ដល់​​ឆ្នាំ​ទី​​៣។ ​

​រ័ត្ន​​មុន្នី ​ត្រូវ​បាន​ឪពុក​​ម្តាយ​បញ្ជូន​មក​បន្ត​ការ​សិក្សា​​នៅ​រាជ​ធានី​ភ្នំពេញ​ក្រោយ​ប្រលង​សញ្ញាបត្រ​​មធ្យម​សិក្សា​ទុតិយភូមិ​​(បាក់​ឌុប​)​​ជាប់​​បាន​និទ្ទេស​ C ​កាល​ពី​ឆ្នាំ​២០១២​ និង​ បាន​​ចូល​រៀន​ថ្នាក់​បង់​ថ្លៃ​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្រ្ត។​

 

និស្សិត​ឆ្នើម​ដែល​​​មាន​​ប្រភព​ជា​កូន​កសិករ​រូប​នេះ​​និយាយ​​​ថា​ ការ​​ចាប់​យក​​ជំនាញ​មន្ទីរ​ពិសោធន៍​គឺ​ជា​បំណង​ប្រាថ្នា​របស់​​ឪពុក​ម្ដាយ​ និង​ខ្លួន​ឯង​​​​ផ្ទាល់​ ​ព្រោះ​មុខ​​ជំនាញ​នេះ​ក្រៅ​​ពី​សំបូរ​ការងារ​ធ្វើ​​​ក៏​អាច​ប្រលង​ចូល​​​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​បាន​ដែរ។ មន្ត្រី​​ក្របខ័ណ្ឌ​រដ្ឋ​ដែល​​ជា​ផ្នែក​មួយ​​​ជួយ​​​លើក​កម្ពស់​​​សុខាភិបាល​​​ក្នុង​ប្រទេស​កម្ពុជា​ពិសេស​​នៅ​តំបន់​ជន​បទ​។ ​

 

 

​​​​​​​​​​​កញ្ញា​បាន​រៀប​រាប់​ថា​ ការ​សិក្សា​ជំនាញ​​​​​នេះ​ទាម​ទារ​ឱ្យ​​មាន​ការ​​យក​ចិត្ត​ទុក​​ដាក់​​ខ្ពស់​​​ ព្រោះ​អី​ការ​​សិក្សា​​ផ្នែក​​​នេះ​​​ត្រូវ​ផ្សារ​ភ្ជាប់​​ទ្រឹស្ដី​នឹង​ការ​អនុវត្ត​​ជាក់​ស្ដែង ។​ ពេល​​ខ្លះ​​ស្ដាប់​​មិន​ទាន់​​​ ​​ពេល​​គ្រូ​ពន្យល់​​ ខ្ញុំ​​បាន​ប្រើ​ទូរសព្ទ​ថត​សម្លេង​គ្រូ​​​​​​ទុក​ស្ដាប់​​ក៏​មាន​។​ "​​ក្រៅ​​ពី​នេះ​បាន​បែង​ចែក​ពេល​​វេលា​​ហ្មត់​ចត់​សម្រាប់​ការ​សិក្សា​ និង​ការ​លំហែ​កាយ​​ខួរ​ក្បាល​” ​ ។​

 

កញ្ញា​បាន​​​ទុក​ពេល​វេលា​ដើម្បី​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង​​យ៉ាង​​ហោច​ណាស់​មួយ​ថ្ងៃ​ពីរ​ ឬ​បី​ម៉ោង​។ ​

 

​​បើ​ទោះ​ជា​​​​ប្រជែង​បាន​​ចំណាត់​លេខ​១ ចាប់​តាំង​ពី​ឆ្នាំ​ទី​១​ មក​​ កញ្ញា ​រ័ត្ន​​មុន្នី បាន​រៀប​រាប់​ថា​ ការ​ចាប់​យក​ជំនាញ​មន្ទីរ​ពិសោធន៍​​​​​នេះ​មិន​មែន​​ជា​​ជំនាញ​ដែល​​​​ខ្លួន​​ពេញ​ចិត្ត​​បំផុត​នោះ​ឡើយ​​។​​​ជំនាញ​​​​​ផ្នែក​ឱសថសាស្ត្រ​​ឯ​ណេះ​ទេ​​ ដែល​ខ្លួន​​​ពេញ​ចិត្ត​​ ប៉ុន្តែ​​ដោយ​សារ​ការ​​ចំណាយ​ខ្ពស់​ទើប​​សម្រេច​ចិត្ត​សិក្សា​​ផ្នែក​​មន្ទីរ​ពិសោធន៍​។ ​ក្រោយ​បញ្ចប់​ការ​​សិក្សា​​កញ្ញា​មាន​​បំណង​ប្រាថ្នា​ធំ​ពីរ​​ទី​​១​ ការ​ប្រលង​យក​​ក្របខ័ណ្ឌ​​​នៅ​ក្រសួង​សុខាភិបាល​ ទី​២ ការ​ស្វែង​រក​អាហារូបករណ៍​សិក្សា​នៅ​​ក្រៅ​ប្រទេស​។ កញ្ញា​បាន​ផ្តាំ​​ផ្ញើ​ទៅ​​យុវជន​ទាំង​អស់​ត្រូវ​ប្រឹង​ប្រែង​រៀន​សូត្រ​ ដើម្បី​ក្លាយ​ជា​ធនធាន​សម្រាប់​អភិវឌ្ឍន៍​សង្គម​នា​ពេល​​អនាគត៕

 

 

https://www.youtube.com/watch?v=vI5TjqV2yfk

 

 

អានអត្ថបទ៖ សិស្ស​​ឆ្នើម​​គណិត​វិទ្យាទូទាំង​ប្រទេស​​ចែក​​​បទ​ពិសោធ​ន៍បាន​​អាហារូបករណ៍​​សិក្សា​នៅ​​កូរ៉េ​ខាង​ត្បូង​​​​​

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី