ចិន​វ៉ា​ដាច់​អាមេរិក​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ធំជាង​គេ​លើ​លោក

  • 2014-10-09 18:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ដែល​ពេល​នេះ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ធ្លាក់​តំណែង​ទៅ​លេខ២ ជា​លើក​ដំបូង​គិត​តាំង​ពី​ឆ្នាំ១៨៧២ មក ខណៈ​ចិន​ជា​អ្នក​ឆក់​យក​តំណែង​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​មួយ​នេះ។

 

 

តាម​ទិន្នន័យ​ចុង​ក្រោយ​​របស់​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាន​បង្ហាញ​ថា​ទំហំ​សេដ្ឋកិច្ច​ចិន​បាន​កើន​ឡើង​ដល់ ១៧៦១០ពាន់​លាន​ដុល្លារ លើស​ទំហំ​សេដ្ឋកិច្ច​អាមេរិក​ដែល​មាន​ត្រឹម ១៧៤០០​ពាន់​លាន​ដុល្លារ។ ​​​សេដ្ឋ​កិច្ច​របស់​មហាយក្ស​កុម្មុយនិស្ត​អាស៊ី​ចិន មាន​សន្ទុះ​កើន​ឡើង​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​សារ​ឧស្សាហកម្ម​នានា​មាន​ការ​រីក​លូតលាស់​យ៉ាង​លឿន។

 

 

តាម​ការ​ប៉ាន់ស្មាន ការ​នាំ​មុខ​គេ​ក្នុង​តំណែង​មហាអំណាច​សេដ្ឋកិច្ច​របស់​ចិន នឹង​នៅ​ទ្រឹង​បន្ត​ទៅ​មុខ​ទៀត។ IMF រំពឹង​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​លោក​នេះ នឹង​កើន​ឡើង​ដល់​ក្រោម ២៦៩៨០ពាន់លាន​ដុល្លារ ត្រឹម​ឆ្នាំ​២០១៩ ធំជាង​សេដ្ឋកិច្ច​អាមេរិក ២០% ដែល​កើន​ឡើង​ត្រឹម​២២៣០០​ពាន់​លាន​ដុល្លារ​ក្នុង​ពេល​ដូច​គ្នា។

 

តារាង​ទិន្នន័យចុងក្រោយរបស់ IMF បង្ហាញពីទំហំសេដ្ឋកិច្ចប្រទេស​ទាំងពីរ

 

កន្លង​មក​ធ្លាប់​មាន​ការ​​ទស្សន៍ទាយ​ថា ចិន​ត្រូវ​ចំណាយ​ពេល ១០ឆ្នាំ​ទៀត​ទើប​អាច​ឆក់​យក​តំណែង​សេដ្ឋកិច្ច​លេខ​មួយ​ពី​សហរដ្ឋអាមេរិក​បាន ប៉ុន្តែ​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​ដូច​ផ្លេក​បន្ទោរ​បាន​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​មួយ​នេះ នាំ​មុខ​គេ​ផ្នែក​សេដ្ឋកិច្ច។ អាមេរិក​បាន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ១៨៧២ ក្រោយ​ដណ្ដើម​តំណែង​នេះ​បាន​ពី​ចក្រភព​អង់គ្លេស ប៉ុន្តែ​ពេល​នេះ​តំណែង​កំពូល​គេ ១៤២​ឆ្នាំ បាន​បញ្ចប់​ហើយ៕

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ dailymail

អត្ថបទថ្មី