មួយបទរបស់ ខេម ធ្វើឲ្យតារា ៥ រូប ស្ម័គ្រចិត្តកោរសក់
- 2015-04-27 18:48:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយបទរបស់ ខេម ធ្វើឲ្យតារា ៥ រូប ស្ម័គ្រចិត្តកោរសក់
ចន្លោះមិនឃើញ
តារាសម្ដែង ៥ រូប បានស្ម័គ្រចិត្តកោរសក់ក្នុងបទចម្រៀងដ៏មានអត្ថន័យអប់រំជ្រាជ្រៅរបស់ខេម គឺបទ "ទឹកភ្នែកក្មេងពាល" ដែលទទួលបានការគាំទ្រ ពីទស្សនិកជនគ្រប់វ័យមិនថាតែនៅទីក្រុង ឬជនបទ។
"តាមពិតក្នុងចម្រៀងនេះពួកខ្ញុំមិនចាំបាច់កោរសក់ក៏បានដែរ ប៉ុន្តែ ពួកខ្ញុំធ្វើបែបនេះព្រោះដើម្បីពុកម៉ែបងប្អូន ហើយខ្ញុំក៏ចង់សួរវិញដែរថា តើបងប្អូនហ៊ានលះបង់គ្រឿងញៀនចោលដើម្បីពុកម៉ែ ខ្លួនឯង និង សង្គមជាតិដែរឬទេ?”។ ខេមប្រាប់ Sabay ។ ក្នុងបទនេះមានការចូលរួមពីសំណាក់តារាសម្ដែង ៤ រូបផ្សេងទៀតគឺលោក សារ៉ាវ ជីណា រង្សី និងលោកផាត់ ពិដោរ ក៏បានស្ម័គ្រចិត្តកោរសក់ដូចគ្នាដែរ ហើយទីតាំង គឺស្ថិតនៅមជ្ឈមណ្ឌលកែប្រែខណ្ឌសែនសុខ។
ខេម តារាចម្រៀងមកពីផលិតកម្មថោន បាននិយាយ ថា បទចម្រៀងនេះ ចង់ដាស់តឿនដល់យុវជន ដែលសេពគ្រឿងញៀនឲ្យបោះបង់ ហើយចៀសវាងការសេពគ្រឿងអបាយមុខ និង ការប្រព្រឹត្តអំពើមិនគប្បី ដែលនាំឲ្យកើតទុក្ខទោសដល់ខ្លួន រហូតឈានដល់ប៉ូលិសចាប់ ទើបមានការសោកស្ដាយអស់មួយជីវិត៕
អត្ថបទ៖ទ្រី រ៉ាវី