កំពូលភាពយន្ត​ Avengers: Age of Ultron​ មក​ដល់​ហើយ

  • 2015-04-27 20:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាពយន្ត​លំដាប់​កំពូល​ហូលីវូដ Avengers: Age of Ultron ឬ​ Avengers វគ្គ២ នឹង​ចាប់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​នេះ​ហើយ។

 

 

ខ្សែ​ភាពយន្ត​បណ្ដុំ​ដោយ​តួអង្គ​កំពូល​វីរបុរស​នេះ រៀបរាប់​ពី Tony Stark ដែល​ដើរតួ​ជា Iron Man បាន​បង្កើត​កម្មវិធី Peacekeeping Program ដើម្បី​បង្កើត​មនុស្ស​យន្ត​ថ្មី​ថែរក្សា​សន្តិភាព​ពិភពលោក​ទាំងមូល តែ​អ្វីៗបែរ​ជា​ខុស​ពី​ការ​ស្មាន​ទុក​ប្រែ​ជា​អាក្រក់​ទៅ​វិញ។

 

នោះ​គឺជា​ពេល​ដែល​ក្រុម Avengers បាន​ជួបជុំ​គ្នា​ម្ដង​ទៀត​ដើម្បី​កំណត់​ជោគ​វាសនា​នៃ​សុវត្ថិភាព​របស់​ភព​ផែនដី ដោយ​ក្នុង​នោះ​រួម​មាន Iron Man , Captain America ,Thor, The Incredible Hulk, Black Window និង Hawkeye ជាដើម។ ស្រប​ពេល Ultron លេច​រូបរាង​ឡើង ក្រុម The Avengers ត្រូវ​ចាប់ផ្ដើម​សកម្មភាព​ដើម្បី​បញ្ឈប់​គម្រោងការ​អាក្រក់​របស់  Ultron ឲ្យ​បាន​មុន​អវសាន​របស់​ភព​ផែនដី​ ដែល​នេះ​គឺជា​ការ​ផ្សងព្រេង​ថ្មី​មួយ​ទៀត​របស់​ពួកគេ។ ប៉ុន្តែ​មាន​​​រឿង​នឹក​ស្មាន​មិន​ដល់​មួយ​គឺ Avengers មាន​ភាព​មិន​ចុះ​សម្រុង​គ្នា។

 

ចង់​ដឹង​ថា​សាច់​រឿង​ល្អ​មើល​យ៉ាងណា​ជាមួយ​នឹង​ឈុតឆាក​បែប​វិទ្យាសាស្ត្រ​ដ៏​ជក់ចិត្ត កុំ​ភ្លេច​ទៅ​ទស្សនា​នៅ​រោងភាពយន្ត​លីជេន​ (Legend) ផ្លាទីនៀម និង Major Cineplex ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា​ ទាំងអស់​គ្នា៕

 

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី