ទៅច្រៀង​​​​​​ការ​គេ​ម្ដងៗ​តារា​សម្ដែង​ល្បី​ឥណ្ឌា​​​ Khan ស៊ី​ថ្លៃ​​ប៉ុន្មាន?

  • 2015-04-28 21:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​សម្ដែង Shah Rukh Khan ជាប់​ជា​តារា​មាន​ប្រាក់​ច្រើន លំដាប់​ទី​២​លើ​លោក និង​ជា​តារា​មាន​ជាង​គេ​បំផុត​នៅ​ឥណ្ឌា។ ក្រៅ​ពី​ការងារ​សម្ដែង ផលិត​រឿង ពិធី​ករ​ទូរទស្សន៍ Khan បាន​បន្ថែម​អាជីពសិល្បៈ​មួយ​ទៀត គឺ​​ទៅ​​ច្រៀង​រាំ​ក្នុង​ពិធី​មង្គលការ របស់​បុគ្គល​មាន​មុខ​មាន​មាត់ ដែល​មាន​លុយ​ស្ដុកស្ដម្ភ។ ​ តើ​អ្នក​ដឹង​ថា ពេល​ទៅ​សម្ដែង​​ក្នុង​មង្គលការ​គេ​ម្ដងៗ តារា​រូប​នេះ​ស៊ី​ថ្លៃ​ប៉ុន្មាន​ដុល្លារ​ដែរ​ឬ​ទេ?

 

 

គេហទំព័រ Mtvindia ​ឱ្យ​ដឹង​ថា អ្នក​ដែល​អញ្ជើញ Khan ទៅ​រាំ​ឬ​ច្រៀង ក្នុង​ពិធី​មង្គលការ ភាគច្រើន​ជា​ឧស្សាហករ អ្នកនយោបាយ និង​សេដ្ឋី​ជាដើម។ ចំណែក​សារព័ត៌មាន Mumbai Mirror ចុះផ្សាយ​​ថា ពេល​ទៅ​សម្ដែង​នៅ​ពិធី​មង្គលការ​គេ​ម្តងៗ តារា​​វ័យ​៤៩​ឆ្នាំ យក​តម្លៃ​ខ្លួន​១៥០០០​ដុល្លារ​អាមេរិក។

 

សារព័ត៌មាន​ខាងលើ​បន្ថែមយ៉ាង​ដូច្នេះ​​ថា កាល​ពី​ឆ្នាំ​២០១២ តារា​កើត​នៅ​ទី​ក្រុង New Delhi ទទួល​បាន​ការ​អញ្ជើញ​​ឱ្យ​ចូល​សម្ដែង​ក្នុង​ពិធី​មង្គលការ ចំនួន​២៥០រោង ប៉ុន្តែ​លោក​ទៅ​តែ​១០រោង​ប៉ុណ្ណោះ។ ចំណែក​ឆ្នាំ​នេះវិញ ប្រភព​មិន​បាន​បញ្ជាក់ ពី​ចំនួន​ដែល​លោក​សម្ដែង​ក្នុង​ពិធី​មង្គលការ​ឡើយ។

 

Shah Rukh Khan ជាប់​លេខ​​ពីរ ជា​តារា​មាន​លុយ​ច្រើន​លើ​លោក ពោលគឺ​តារា​កូន​បី​រូបនេះ មាន​លុយ​សរុប​ប្រហែល ៦០០លាន​ដុល្លារ បន្ទាប់​ពី​តារា​កំប្លែង​អាមេរិក Jerry Seinfeld ​ដែល​​​មានទ្រព្យ​សម្បត្តិ​​រហូត​ដល់​ទៅ​ ៨២០​លាន​ដុល្លារ៕

 

 

 

 

 

តារា​សិចស៊ី​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ពស់​ថ្លាន់

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ top10for, Mtvindia ​

អត្ថបទពេញនិយម