មាន​រឿង​អី​បាន​ជា PeyPey Dy រត់​ទៅ​សាងផ្នួស?

  • 2015-04-29 16:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"តាមពិត​មុន​ដំបូង​គ្រាន់តែ​ជា​ការ​ថត MV ទេ ប៉ុន្តែ ​អំឡុង​ពេល​បួស​សម្ដែង​នេះ ​ខ្ញុំ​បាន​នឹក​គិត​ដល់​គុណ​អ្នក​ម្ដាយ​របស់​ខ្ញុំ ហើយ​ក៏​សម្រេចចិត្ត​បួស​សងគុណ​គាត់​ទៅ ហើយ​ខ្ញុំ​ក៏​ចង់​បួស​ឲ្យ​បាន​យូរ​ដែរ តែ​ដោយសារ​រវល់​ខ្លាំង​ពេក​ទើប​ឆ្លៀត​ឱកាស​នេះ​តែម្ដង​ទៅ"។ PeyPey Dy បាន​ផ្ដល់​បទ​សម្ភាសន៍​ប្រាប់ Sabay មុន​នេះ​បន្តិច។

 

 

ចម្រៀង​មួយ​បទ​នេះ​មាន​ចំណង់​ជើង​ថា" ព្រះ​រស់​ឈ្មោះ​ម៉ែ" គឺជា​ស្នាដៃ​និពន្ធ ដឹក​នាំ​សម្ដែង និង សម្ដែង​ដោយ​ខ្ញុំ​បាទ​ផ្ទាល់ ហើយ​នឹង​ចេញ​នៅ​ដើម​ខែ​ក្រោយ​នេះ​ហើយ។ ទាក់ទិន​ទៅ​នឹង​ចម្រៀង​មួយ​បទ​នេះ​ម្ចាស់ Page ដែល​មាន​អ្នក​ចុច Like ច្រើន​ជាងគេ​បាន​បន្ថែម​ថា​ មិន​បាន​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​ណា​ទេ គ្រាន់តែ​សម្រាប់​បង្ហោះ​ចូល YouTube ប៉ុណ្ណោះ។

 

 

​តារាសម្ដែង និង តារា​ឌឺ​តាម​ Facebook ​រូប​នេះ ​បាន​បញ្ជាក់​ថា តាម​ការ​ពិត​គាត់​ចេះ​និពន្ធ​តាំងពី​ឆ្នាំ ២០១៣  ដោយ​កាល​នោះ​បាន​និពន្ធ​ចម្រៀង​បាន​មួយ​បទ​ដែរ​គឺ​បទ "ខ្ញុំ​ផ្ដើម​ស្រលាញ់ គេ​ផ្ដើម​អស់​ចិត្ត"។ ងាក​មក​វិស័យ​សិល្បៈ​បច្ចុប្បន្ន​វិញ  PeyPey Dy បាន​ប្រាប់​ថា​ គឺ​មាន​ភាព​មមាញឹក​ខ្លាំង​ណាស់ ហើយ​កំពុង​តែ​ត្រៀម​ថត​រឿង​ថ្មី​ទៀត​ផង៕

 

សូម​មើល​រូបភាព​បួស​របស់​  PeyPey Dy ខាងក្រោម៖

 

 
 

 

អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់​ឲ្យ

អត្ថបទថ្មី