វីដេអូឆ្កែឆ្លាតកំដរម្ចាស់ហាត់ប្រាណល្បីពេញបណ្ដាញសង្គម
- 2015-04-29 18:19:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូឆ្កែឆ្លាតកំដរម្ចាស់ហាត់ប្រាណល្បីពេញបណ្ដាញសង្គម
ចន្លោះមិនឃើញ
មនុស្សភាគច្រើនដែលហាត់ប្រាណដោយគ្មានដៃគូ មិនអាចតស៊ូនឹងភាពធុញថប់បានយូរទេ ហើយអាចនឹងបោះបង់ចោលនៅថ្ងៃណាមួយ។ ដោយសារបែបនេះហើយ ទើបជនជាតិអាល្លឺម៉ង់ម្នាក់ សម្រេចចិត្តរកអ្នកកំដរការហាត់ប្រាណរបស់ខ្លួន ប៉ុន្តែមិនមែនជាមនុស្សឡើយ គឺជាឆ្កែដ៏គួរឲ្យស្រឡាញ់មួយក្បាល។
កូនឆ្កែតូចដែលមានឈ្មោះថា Teeny បានកំដរម្ចាស់ឈ្មោះ Eric ហាត់ប្រាណរាល់ថ្ងៃ រហូតក្លាយជាទម្លាប់ មើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ វីដេអូសកម្មភាពហាត់ប្រាណនេះ មានអ្នកបើកមើល ២១លានដង បន្ទាប់ពីបង្ហោះឡើងតាមបណ្ដាញសង្គមហ្វេសប៊ុកត្រឹមរយៈពេល ៤ថ្ងៃប៉ុណ្ណោះ។
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖ ប្លែកៗ! សុនខនៅតៃវ៉ាន់ពេញនិយមម៉ូដសក់ការ៉េ និងមូល
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ Mirror