សត្វពីរប្រភេទសំបូរនៅកម្ពុជា តែឈ្មោះវាតំណាងឱ្យប្រទេសគេទៅវិញ
- 2014-10-09 21:49:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វពីរប្រភេទសំបូរនៅកម្ពុជា តែឈ្មោះវាតំណាងឱ្យប្រទេសគេទៅវិញ
ចន្លោះមិនឃើញ
បើអ្នកធ្វើដំណើរទៅខេត្តកោះកុង ឬរតនគិរី អ្នកនឹងឮគេនិយាយអំពីការដើរជួបសត្វក្រពើនៅក្នុងព្រៃ។ បើទៅខេត្តក្រចេះ អ្នកប្រាកដជាឃើញផ្ទាល់ សត្វផ្សោតរាប់សិបក្បាលដែរ។ ទោះសត្វទាំងពីរនេះមាននៅកម្ពុជាច្រើនមែនពិត តែពួកវាមានឈ្មោះតំណាងឱ្យ ប្រទេសគេទៅវិញ។
ក្រពើសៀម ឬ Siamese crocodile
(a) ក្រពើសៀម (Siamese crocodile) ៖ សត្វជិតផុតពូជដែលមានរស់នៅកម្ពុជានេះ ប្រជាជនខ្មែរនិយមហៅថាក្រពើភ្នំ។ តែបើយោងតាមគេហទំព័រ Thainews បង្ហាញថា ក្រពើទឹកសាបនេះ ត្រូវគេរកឃើញដំបូងនៅលើកំពូលជួរភ្នំ Chomphu ខេត្ត Phitsanulok ប្រទេសថៃ។ ពេលនោះ ប្រជាពលរដ្ឋរស់នៅស្រុក Noen Maprang បានដឹកនាំក្រុមអ្នកកាសែត ទៅមើលសត្វក្រពើនេះ។ ពេលឡើងលើភ្នំអស់ចម្ងាយ១៣គីឡូម៉ែត្រ ពួកគេបានឃើញក្រពើពីរបីក្បាល ប្រវែងប្រហែល២ម៉ែត្រ និងពងជាង១០គ្រាប់ពិតមែន។ ពួកអ្នកសារព័ត៌មានទាំងនោះក៏ហៅឈ្មោះវា ក្រពើសៀម តៗគ្នាមក ខណៈក្រពើប្រភេទនេះមានច្រើននៅកម្ពុជា។
ផ្សោតក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ
(b) ត្រីផ្សោត Irrawaddy ៖ វាក៏សំបូររស់នៅក្នុងទន្លេមេគង្គដែរ ហើយពលរដ្ឋកម្ពុជាពេលនិយាយពីត្រីផ្សោត គឺសំដៅទៅខេត្តក្រចេះ ឬខេត្តស្ទឹងត្រែងដែលសំបូរត្រីផ្សោតនេះរស់នៅ តែក្នុងឆាកអន្តរជាតិវិញ គេហៅវាថាជាផ្សោតអ៊ីរ៉ាវ៉ាឌី ឬ (Irrawaddy Dolphin)។ តាមការពិត Irrawaddy ជាឈ្មោះទន្លេរបស់ប្រទេសភូមា។ ផ្សោតអ៊ីរ៉ាវ៉ាឌី ជាសត្វរស់នៅទឹកមានជាតិប្រៃតិចៗ ឬនៅក្បែរសមុទ្រ ប៉ុន្តែបច្ចុប្បន្ននេះ គេឃើញពួកវារស់នៅច្រើនគួរសមដែរក្នុងទន្លេមេគង្គ៕
-មើលអត្ថបទ៖ កម្រងរូបភាព ហ្វូងក្របីផ្ដាច់ជីវិតអធិរាជលើវាលស្មៅ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Thainews, wikipedia