វ៉ែនតា​ទំនើប ជួយ​ជន​ពិការ​​ភ្នែក​ឱ្យ​មើល​ឃើញ​ឡើង​វិញ​​

  • 2015-04-30 16:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​វិទ្យាសាស្ត្រ​បារាំង​បាន​ផលិត​បច្ចេកវិទ្យា​មួយ​ដែល​អាច​ឱ្យ​អ្នក​ពិការ​ភ្នែក​​មើល​ឃើញ​។ ​បច្ចេកវិទ្យា​នេះ​​ប្រើ Chip ដើម្បី​ជំរុញ​ប្រព័ន្ធ​ប្រសាទ​វិញ្ញាណ​ឱ្យ​មើល​ឃើញ​រូបភាព​​ជា​ស្រមោល។

 

 

បច្ចេកវិទ្យា​នេះ​ត្រូវ​បង្កើត​ឡើង ដោយ​​ក្រុមហ៊ុន​បារាំង​មួយ​ឈ្មោះ Pixium Vision ហើយ​និង​​គ្រោង​ឱ្យ​ប្រើ​សាកល្បង​នៅ​ក្នុង​ឆ្នាំ ២០១៦។ បច្ចេកវិទ្យា​បំ​ពាក់​​លើ​វ៉ែនតា​សម្រាប់​​ជន​ពិការ​ភ្នែក​នេះ ត្រូវ​បញ្ចូល​ Chip ស៊ីលីកូន រួម​នឹង​អេឡិចត្រូត​ចំនួន ១៥០ នៅ​លើ​ស្រទាប់ Retina (ស្រទាប់​នៅ​ផ្នែក​ខាង​ក្រោយ​​គ្រាប់​ភ្នែក​​​សម្រាប់​មើល​ឃើញ​​)។ នៅ​ពេល​អ្នក​ជំងឺ​ពាក់​វ៉ែនតា​ខ្មៅ​នេះ កាមេរ៉ា​វីដេអូ​នឹង​បញ្ជូន​រូបភាព​ទៅ​កាន់​កុំព្យូទ័រ​ធន់​តូច (Pocket Computer)។

 

 

ក្រោយ​មក​​រូបភាព​​នោះ​ត្រូវ​បម្លែង​ទៅ​ជា​រូបភាព Infrared (រូបភាព​ជា​ស្រមោល​មាន​ពណ៌​ដិត​) ហើយ​ក៏​បញ្ចាំង​វា​ចូល​ទៅ​ក្នុង​ភ្នែក។ ​បន្ទាប់​ពី​ការ​វះកាត់​រួច​រាល់ ​អ្នក​ជំងឺ​​ត្រូវ​ហ្វឹកហាត់​ខួរក្បាល​របស់​ពួកគេ ក្នុង​ការ​ទទួល​យក​រូបភាព មាន​លក្ខណៈ​ពណ៌​ដិត​ដូច​ជា​ ពណ៌​​ខ្មៅ ស និង​ប្រផេះ។

 

គ្រូ​ពេទ្យ​វះកាត់​មួយ​រូប​របស់​ក្រុមហ៊ុន Pixium ឈ្មោះ Yannick Le Mer បាន​និយាយ​​ថា "យើង​ពុំ​បាន​ផ្ដល់​ចក្ខុ​វិញ្ញាណ​ទាំង​ស្រុង​ដល់​ជន​ជន​ពិការ​​នោះ​ទេ តែ​គ្រាន់​តែ​អាច​ឱ្យ​ពួក​គេ​មើល​ឃើញ​ក្នុង​របៀប​មួយ​ផ្សេង​ប៉ុណ្ណោះ"។​ លោក​វិជ្ជបណ្ឌិត​និយាយ​ទៅ​កាន់​សារព័ត៌មាន Forbe៕ ​​​​​​

 

អាន៖ ពិការ​ភ្នែក១០ឆ្នាំ​ ចុង​ក្រោយ​អាច​មើល​ឃើញ​មុខ​ប្រពន្ធ​​ឡើង​វិញ ព្រោះ​ឧបករណ៍​អេឡិចត្រូនិក​​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ dailymail

អត្ថបទថ្មី