កង់៥ប្រភេទនេះមានតម្លៃថ្លៃ សឹងតែនឹកស្មានមិនដល់
- 2015-05-01 22:15:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កង់៥ប្រភេទនេះមានតម្លៃថ្លៃ សឹងតែនឹកស្មានមិនដល់
ចន្លោះមិនឃើញ
កង់ជាមធ្យោបាយធ្វើដំណើរ ដែលមានប្រជាប្រិយភាពបំផុតសម្រាប់ការជិះលំហែកាយនៅតាមកន្លែងជិតៗ។ ត្បិតតែមើលទៅសាមញ្ញនិងមិនមានគ្រឿងម៉ាស៊ីនអ្វីមែន ប៉ុន្តែកង់ប្រភេទមួយចំនួនមានតម្លៃថ្លៃជាងឡានល្មមៗទៅទៀត ព្រោះវាផលិតឡើងពីលោហៈធាតុមានតម្លៃថ្លៃៗ។
ពេលនេះ Sabay សូមលើកយកកង់៥ប្រភេទដែលមានតម្លៃថ្លៃជាងគេលើលោក បង្ហាញជូនមិត្តអ្នកអានទាំងអស់គ្នា៖
១. Butterfly Trek Madone មានតម្លៃ ៥០០ ០០០ដុល្លារអាមេរិក
Butterfly Trek Madone ជាកង់ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើលោក។ វាត្រូវបានបង្កើតឡើងដោយលោក Damien Hirst ដែលបានដើរស្វែងរកសត្វមេអំបៅចំនួន១០០ប្រភេទផ្សេងៗ គ្នា ដើម្បីយកធ្វើជាគំរូគូនៅលើកង់មួយនេះ ។
២. Trek Yoshitomo Nara Speed Concept មានតម្លៃ ២០០ ០០០ដុល្លារអាមេរិក
Trek Yoshitomo Nara Speed Concept ជាកង់មួយប្រភេទដែលមានតម្លៃខ្ពស់ណាស់ ហើយការលក់ថ្លៃយ៉ាងនេះគឺដោយសារតែប្រាក់ដែលលក់បានទាំងអស់ យកទៅចូលមូលនិធិកុមារកំព្រាទាំងអស់។
៣. Aurumania Crystal Edition Gold Bike មានតម្លៃ ១០១ ៤០០ដុល្លារអាមេរិក
Aurumania Crystal Edition Gold Bike មានតម្លៃថ្លៃគឺដោយសារតែ រូបរាងខាងក្រៅរបស់វាទាំងអស់ត្រូវបានគេលាបដោយមាសនិងដាំត្បូងតូចៗទាំងអស់។
៤. Aston Martin One-77 Cycle មានតម្លៃ ៣៧ ៩០៥ ដុល្លារអាមេរិក
Aston Martin One-77 Cycle គីគេធ្វើវាឡើងដោយ ប្រើសំបកកង់របស់ឡាន Formula1 និងប្រើដែកដែលមានលក្ខណៈពិសេស ស្រាលតែរឹងមាំ។
៥. KGS Tier 3 Custom Bike មានតម្លៃ ៣២ ០០០ដុល្លារអាមេរិក
KGS Tier 3 Custom Bike ជាកង់ដែលគេធ្វើឡើងសម្រាប់តែអ្នកមកកុម្ម៉ង់តែប៉ុណ្ណោះ។ ក្នុងមួយឆ្នាំកង់ប្រភេទនេះ ផលិតសម្រាប់ដាក់លក់ជាសាធារណៈតែ៣គ្រឿងប៉ុណ្ណោះ៕
ចុចអាន៖ស្គាល់ម៉ូតូអគ្គិសនីស្អាតទាំងនេះ ហើយនៅ?
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ theactivetimes