អ្នក​នេសាទ​ឥណ្ឌូណេស៊ី​ចាប់​បាន​ត្រី​យក្ស​ទម្ងន់​​១៥០០​គីឡូ​

  • 2015-05-02 16:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​នេសាទ​ឥណ្ឌូណេស៊ី​បាន​ប្រទះ​ឃើញ​ត្រី​មួយ​ក្បាល​ដ៏​ធំ​ដែល​មាន​ទម្ងន់​ប្រហែល​១៥០០​គីឡូ​ក្រាម និង​មាន​ប្រវែង​ជិត​២​ម៉ែត្រ​នៅ​លើ​ឆ្នេរ​ក្នុង​ទីក្រុង​ Palu កោះ​ Sulawesi កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

 

 

ក្រុម​អ្នក​នេសាទ​ខាង​លើ​បាន​ព្យាយាម​ជួយ​ត្រី​ Mola Mola ដែល​ជា​ប្រភេទ​ត្រី​យក្ស និង​ដ៏​កម្រ​នេះ​ឱ្យ​ចូល​ទៅ​ក្នុង​ទឹក​វិញ ព្រោះ​មើល​ទៅ​វា​មាន​ស្ថានភាព​មិន​សូវ​ស្រួល​។ ទោះ​បី​វា​ត្រូវ​បាន​គេ​រុញ​ចូល​ទៅ​ក្នុង​ទឹក​វិញ​ក៏​ដោយ តែ​ទឹក​រលក​បាន​រុញ​វា​មក​ដល់​លើ​គោក​វិញ ហើយ​មិនយូរ​​ប៉ុន្មាន​ វា​ក៏​ងាប់​តែ​ម្ដង​ទៅ​។

 

 

 

អត្ថបទ​៖ សុគន្ធី ប្រភព៖ Dailymail​

អត្ថបទថ្មី