ឈុតលើគ្រែ Chi-ling និងប្រុសចាស់កំពុងល្បី
- 2015-05-04 17:44:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុតលើគ្រែ Chi-ling និងប្រុសចាស់កំពុងល្បី
ចន្លោះមិនឃើញ
ឈុតលើគ្រែរបស់តារាសម្ដែងតៃវ៉ាន់ Lin Chi-ling និងតារាសម្ដែងចិនវ័យចាស់ Fan Wei ក្នុងរឿង "The Monk" បានក្លាយជាប្រធានបទជជែកក្ដៅគគុក និងទទួលការចាប់អារម្មណ៍ខ្លាំងបំផុត ពីសំណាក់អ្នកលេងបណ្ដាញអ៊ីនធឺណិត ក្រោយរឿងរបស់លោក Chen Kaige នេះ ចេញឈុតខ្លីៗ(Trailer)នាពេលកន្លងមក។
ក្នុងខ្សែភាពយន្តនេះ Chi-ling និង Fan Wei ដើរតួជាប្ដីប្រពន្ធរៀបការស្របច្បាប់ ហើយថ្ងៃមួយមានសង្ឃមួយអង្គ និមន្តចុះពីភ្នំ និងបានសុំផ្ទះរបស់ពួកគេគង់នៅ។ ពេលប្ដីប្រពន្ធមួយគូនេះ កំពុងតែរួមដំណេកផ្អែមល្ហែមជាមួយគ្នា ស្រាប់តែសង្ឃកំហូចឡើងបង្អួច លួចមើលស្ងាត់ៗ។ បន្ថែមលើឈុតនេះ វីដេអូឈុតខ្លី បង្ហាញថាតារាម៉ូដែលវ័យ៤០ ឆ្នាំបាននិយាយពាក្យស្រើបស្រាលគួរឱ្យព្រឺសម្បុរ នឹងដៃគូវ័យ៥២ឆ្នាំទៀតផង។
ដូចប្រយោគមួយតែងត្រូវគេលើកឡើងថា មនុស្សម្នាក់មិនអាចតម្រូវចិត្ត មនុស្សទាំងអស់បានទេ ចំណែក Chi-ling ក៏ដូច្នេះដែរ គឺនាងត្រូវអ្នកគាំទ្រមួយចំនួនរិះគន់ធ្ងន់តែម្ដង ប៉ុន្តែក៏មានអ្នកគាំទ្រខ្លះទៀតដែរ បានសរសើរចំពោះទេពកោសល្យសម្ដែង ដ៏ប៉ិនប្រសប់ របស់តារាស្រីស្រស់ស្អាតរូបនេះ។
អ្នកគ្រប់គ្រងរបស់តារាស្រីថ្លែងឱ្យដឹងថា បើទោះនាងមិនបានសម្ដែង ឬលេចមុខច្រើនក្នុងខ្សែភាពយន្តច្រើនក្ដី តែនាងមិនប្រកាន់ទេ ព្រោះថានាងតែងចង់ធ្វើការជាមួយ អ្នកដឹកនាំរឿងល្បីឈ្មោះ Chen Kainge។
ក្រៅពី Chi-ling និង Fan Wei ខ្សែភាពយន្ត “The Monk" មានតារាល្បីៗជាច្រើនចូលរួមសម្ដែង រួមមាន Aaron Kwok, Wang Baoqiang, Wang Xueqi, Li Xuejian, Vanness Wu, Jaycee Chan (កូនប្រុសឈិន ឡុង), Lam Suet និង Danny Chan ជាដើម។
រឿងថតតាមប្រលោមលោក “Dao Shi Xia Shan” (A Monk Comes Down the Mountain) សម្ដែងដោយ Chi-lin នេះ ចាប់ផ្ដើមថតក្នុងខែមិនាឆ្នាំ២០១៤ ក្នុងទីក្រុង Xianghe ខេត្ត Hebei ប្រទេសចិន ហើយនឹងមានបញ្ចាំងនៅខែមិថុនា ឆ្នាំ២០១៥ខាងមុខ៕
តួ Iron Man ដើរចេញពីកម្មវិធីភ្លាមៗ ពេលអ្នកព័ត៌មានរំឭកពីរឿងញៀនថ្នាំ និងជាប់គុក
តារាស្រីចិន ពាក់រ៉ូបសិចស៊ីពេក លេចគ្រឿងក្នុងនៅកណ្ដាលឆាក
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ popnews