iPhone 7​ លេច​រូប​រាង​​ ​បំពាក់​​​​កាមេរ៉ា​​​​ DSLR​ និង​​ប៊ូតុង​ Power ​​តូច​

  • 2015-05-04 18:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាក្យចចាមអារ៉ាម​ចេះ​តែ​កើត​មានជា​​បន្ត​បន្ទាប់​​ទាក់​ទង​នឹង​​​ទូរសព្ទ Smartphone ​ជំនាន់​បន្ទាប់​របស់​ក្រុមហ៊ុន​ Apple ទាំង​ឈ្មោះ​មិន​ទាន់​ច្បាស់​ផង​ថា​តើ​ជា​​ iPhone 6S ឬ iPhone 7 នោះ​ទេ។ ​មាន​​អ្នក​ឌីស្សាញ​មួយ​ចំនួន​បាន​​បញ្ចេញ​នូវ​ទស្សនៈ​ ការ​ឌីស្សាញ​ពី​រូបរាង​ និង​លក្ខណៈ​មួយ​ចំនួន​របស់​ Smartphone មួយ​នេះ​ខុស​គ្នា។

 

​អ្នក​ឌីស្សាញ​ម្នាក់​ឈ្មោះ​ Martin Hajek ​បាន​បង្ហាញ​ថា​ iPhone 7  ​គឺ​មាន​ទំហំ​តូច​ជាង​ iPhone 6 ​ដោយ​នៅលើ ​iPhone 7 ​នឹង​កាត់​​បន្ថយ​ទំហំ​​​អេក្រង់ ​និង​ប៊ូតុង​ Home ​ហើយ​ speaker ​គឺ​នឹង​ប្ដូរ​ទីតាំង​​ដាក់​នៅ​​ផ្នែក​ខាង​លើ​នៃ​ទូរសព្ទ​វិញ។

 

 

​ចំពោះ​ផ្នែក​នៃ​កាមេរ៉ា​វិញ​ iPhone 7 ​គឺ​ប្រហែល​ជា​ភ្ជាប់​មក​ជា​មួយ​នឹង​កាមេរ៉ា​ប្រភេទ DSLR ដោយ​ប្រើ​ lens ចំនួន​ពីរ។

 

 

​កាមេរ៉ា​មុខ​និង​ speaker ​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ផ្នែក​ខាង​លើ​​ទូរសព្ទ។

 

 

​ចំពោះ​ការ​ឌីស្សាញ​ទី​ពីរ​របស់​លោក​​​បាន​បង្ហាញ​ថា ​​ប៊ូតុង​ Home នឹង​ត្រូវ​បាន​ដាក់​ភ្ជាប់​ទៅ​នឹង​អេក្រង់​ទូរសព្ទ​ផ្ទាល់​តែ​ម្ដង។

 

 

​បន្ថែម​ទៅ​ទៀត​នោះ​ នៅ​ផ្នែក​ខាង​ក្រោម​​គឺ​​ស្រដៀង​ទៅ​នឹង​​ផ្នែក​ខាង​ក្រោម​របស់​ iPhone 6 និង iPhone 6 Plus​ ដែរ ហើយ​​អេក្រង់​របស់​វា​​នឹង​បំពាក់​ដោយ​អេក្រង់​ដែល​ធ្វើ​ពី​ត្បូង​កណ្ដៀង។

 

 

​តែ​បើ​ផ្អែក​តាម​គំនិត​នៃ​ការ​រចនា​របស់​​ iPhone 7 ​ដោយ​អ្នក​ឌីស្សាញ​ Steel Drake​ វិញ​​ iPhone ជំនាន់​បន្ទាប់​នឹង​ភ្ជាប់​កាមេរ៉ា​ប្រភេទ​ Compact Camera ​ខុស​ពី​កាមេរ៉ា​ដែល​មាន​ Lens ​លយ​ចេញ​នៅ​លើ ​iPhone 6 និង 6 Plus ហើយ​ប៊ូតុង​ Power ​​ក៏​មាន​ទំហំ​តូច​ជាង​ម៉ូដែល​មុន​ដែរ។ Smartphone ជំនាន់​បន្ទាប់​នេះ​នឹង​បំពាក់​ដោយ​គ្រឿង​ Hardware ​មាន Spec ​ខ្ពស់​ជាង​ និង​មាន​មុខងារ​ទំនើប​​ជាង​ ហើយ​ទំនង​ជា​ដំណើរ​ការ​ដោយ​ iOS 9។

 

 

​​បន្ថែម​ទៀត​នោះ​អ្នក​ឌីស្សាញ​រូប​នេះ​ក៏​បាន​ធ្វើ​ការ​រចនា​ពី​រូប​រាង​របស់​ iPhone 8 ថែម​ទៀត​ផង។

 

 

ចំណែក​ឯ​​​នៅ​ផ្នែក​ខាង​ក្រោយ​ iPhone ជំនាន់​បន្ទាប់​វិញ​​​នឹង​មាន​​ពណ៌​​ដូច​ទៅ​នឹង​ពណ៌​​ដែល​ធ្លាប់​បាន​ដាក់​នៅ​លើ​ iPhone 5c​ ដែរ។

 

​ ​​ចំពោះ​ការ​យល់​ឃើញ​របស់​អ្នក​ឌីស្សាញ​ជនជាតិ​រុស្ស៊ី​លោក​ Grisha Serov ​វិញ​​ iPhone ​ជំនាន់​បន្ទាប់​នឹង​មិន​មាន​​ប៊ូតុង​ Home ហើយ​នឹង​មាន​សញ្ញា​ពាក្យ​ថា​ 'Edition' ដូច​ឈ្មោះ​ Apple Watch ​Edition ដែរ។

 

 

 

​នៅ​ផ្នែក​គែម​​ទូរសព្ទ​វិញ​​នឹង​មាន​រាង​ជ្រុង​ស្រួច​​​ និង​ធំជាង​​ម៉ូដែល​មុនៗ​នេះ​បើ​តាម​ទស្សនៈ​របស់​អ្នក​ឌីស្សាញ ​Jan-Willem Reusink៕

 

 

ទាំង​នេះ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាមប៉ុណ្ណោះ សម្រាប់​រូប​រាង​ពិត​របស់​ iPhone ជំនាញ​ក្រោយ​​​យ៉ាង​ណា​ មាន​តែ​រង់ចាំ​មើល​ទាំង​គ្នា​ទេ!

 

 

អាន​បន្ត៖ មាន​​ពាក្យ​​ចចាម​អារ៉ាម​​​អ្វី​​​ខ្លះ​​ លើ​ iPhone​ ជំនាន់​​​ក្រោយ​​?

 

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ Telegraph

អត្ថបទពេញនិយម