ស្ថាបនិកខ្មែរយូនីកូដជំរុញពលរដ្ឋប្រើប្រាស់អក្សរខ្មែរឲ្យអស់លទ្ធភាព
- 2015-05-05 17:27:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិកខ្មែរយូនីកូដជំរុញពលរដ្ឋប្រើប្រាស់អក្សរខ្មែរឲ្យអស់លទ្ធភាព
ចន្លោះមិនឃើញ
ស្ថាបនិកខ្មែរយូនីកូដលោក ដាញ់ ហុង បានលើកទឹកចិត្តនិងជំរុញដល់ពលរដ្ឋខ្មែរព្យាយាមប្រើប្រាស់អក្សរខ្មែរឲ្យទូលំទូលាយនិងអស់លទ្ធភាព ដើម្បីលើកកម្ពស់មុខមាត់អក្សរសាស្ត្រជាតិ។
លោកដាញ់ ហុង បានមើលឃើញពីនិន្នាការការប្រើប្រាស់អក្សរខ្មែរកំពុងមានការកើនឡើង ប៉ុន្តែលោកជំរុញឲ្យមានការប្រើប្រាស់បានកាន់តែខ្លាំងក្លាថែមទៀតនិងគោរពតាមស្តង់ដាត្រឹមត្រូវ។
“ដូចនៅលើបណ្ដាញអ៊ីនធឺណិតជាពិសេសនៅលើបណ្តាញសង្គម Facebook ឃើញភាសាខ្មែរត្រូវបានប្រើប្រាស់កាន់តែច្រើនឡើង ប៉ុន្តែមានពលរដ្ឋមួយចំនួននៅតែទំនោរប្រើប្រាស់ភាសាបរទេស"។
លោកថា ទំនោរការប្រើប្រាស់ភាសាបរទេសនេះដោយសារទម្លាប់ និងមួយចំនួនគិតថាការប្រើប្រាស់ភាសាបរទេសងាយស្រួលមិនសូវស្មុគស្មាញច្រើន។
លោកទទួលស្គាល់ថា ភាសាខ្មែរមានភាពស្មុគស្មាញដោយសារតែមានព្យញ្ជនៈនិងស្រះច្រើនដែលពិបាកក្នុងការប្រើប្រាស់។ ប៉ុន្តែលោកថា ក្រុមអ្នកអភិវឌ្ឍកំពុងអភិវឌ្ឍអក្សរខ្មែរ ដើម្បីធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួលនិងរហ័សជាងមុន។
“ដូចជាក្រុមលោកគ្រុយ វណ្ណា ដែលបានបង្កើតក្តារចុចឆ្លាតវៃនៅលើឧបករណ៍ឆ្លាតវៃ ដែលបានជួយសម្រួលដល់ការប្រើប្រាស់អក្សរខ្មែរបានលឿន ងាយស្រួលប្រសើរជាងមុន"។
លោកថា ការប្រើប្រាស់អក្សរសាស្រ្តជាតិកាន់តែច្រើនមិនត្រឹមតែបានជួយលើកតម្កើងមុខមាត់ប្រទេសជាតិ ប៉ុន្តែក៏ជាការលើកទឹកចិត្តដល់ក្រុមអ្នកអភិវឌ្ឍក្នុងការបន្តបង្កើតស្នាដៃជាបន្តបន្ទាប់ ដើម្បីបម្រើប្រយោជន៍ដល់សង្គមនិងការអភិវឌ្ឍប្រទេសជាតិ។
បន្តអាន៖ ខ្លាំងផ្នែកបច្ចេកវិទ្យា មិនប្រាកដរៀនចេះចប់ជំនាញបច្ចេកវិទ្យា
បន្តអាន៖ តម្លៃរថយន្តស៊េរីថ្មីៗលក់ទីផ្សារស្រុកខ្មែរ
អត្ថបទ៖ ប៊ុណ្ណារ៉ា