ខ្លាំង​ផ្នែក​បច្ចេកវិទ្យា មិន​ប្រាកដ​​រៀន​​ចេះចប់​ជំនាញ​​បច្ចេកវិទ្យា

  • 2015-04-29 20:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្ថបទ​មុន Sabay បាន​ចុះ​មួយ​លេខ​ពី​យុវជន​និង​កូន​ខ្មែរ​ ដែល​បាន​សាង​ស្នាដៃ​ដ៏​លេច​ធ្លោ​លើ​វិស័យ​បច្ចេកវិទ្យា​​ធ្វើ​ឲ្យ​មាន​ការ​កោតសរសើរ​ពី​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន។ ប្រិយមិត្ត​មួយ​ចំនួន​គិត​ថា ការ​បង្កើត​បាន​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ពួកគេ​ ដោយសារ​ពួកគេ​ទទួល​ការ​សិក្សា​ជំនាញ​ដ៏​ស៊ី​ជម្រៅ​ផ្នែក​បច្ចេកវិទ្យា ទើប​ធ្វើ​ឲ្យ​ពួកគេ​មាន​សមត្ថភាព​អាច​សម្រេច​បាន​លទ្ធផល​ដ៏​លេច​ធ្លោ​នេះ​បាន។ ប៉ុន្តែ​មិន​អីចឹង​ទេ ខាង​ក្រោម​នេះ​ជា​អ្នក​ដែល​ល្បី​ថា​ខ្លាំង​ខាង​បច្ចេកវិទ្យា ប៉ុន្តែ​ក៏​មិន​បាន​សិក្សា​ពី​ជំនាញ​នេះ​ដល់​កម្រិត​ខ្លាំង​ដែរ។

 

លោក ញាន ផល្លឹក ដែល​បាន​បង្កើត​រថយន្ត​ខ្មែរ​ដំបូង​គឺ​រថយន្ត​អង្គរ បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​មួយ​ទំនើប (សម័យ​សង្គម​ចាស់)។ លោក​មិន​បាន​សិក្សា​ស៊ី​ជម្រៅ​ដល់​ថ្នាក់​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​​ពី​សាលា​​នានា ក្រៅ​ពី​ការ​សិក្សា​រៀន​ត​ៗ​ពី​គ្នានិង​ការ​អនុវត្ត​ការងារ​ដោយ​ផ្ទាល់។

 

 

លោក ដាញ់ ហុង ជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោមដែល​ជា​ស្ថាបនិក​បង្កើត​អក្សរ​ខ្មែរ​យូនីកូដ​។ លោក​បាន​សិក្សា​​ជំនាញ​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ Ho Chi Minh City ខុស​ពី​សមត្ថភាព​ដែល​លោក​អាច​បង្កើត​ស្នាដៃ​បច្ចេកវិទ្យា​ដ៏​លេចធ្លោ​សម្រាប់​ប្រទេស​កម្ពុជា។

 

 

លោក គង់ ផារិទ្ធ អ្នក​ដែល​រក​ឃើញ​វិធីសាស្រ្ត​ក្នុង​ការ​ទាញ​ថាមពល​ព្រះអាទិត្យ​បម្លែង​ជា​ថាមពល​អគ្គិសនី​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​គ្រប់គ្រង។ ប៉ុន្តែ​លោក​ប្រាប់​ថា ដោយសារ​តែ​លោក​មាន​ចំណង់ចំណូលចិត្ត​ផ្នែក​បច្ចេកទេស​តាំង​ពី​ក្មេង​ រួម​ទាំង​ការ​បាន​សិក្សា​ស្វែងយល់​និង​អនុវត្ត​បាន​ធ្វើ​ឲ្យ​លោក​ឈាន​ទៅ​សម្រេច​លទ្ធផល​ដែល​លោក​មិន​នឹកស្មាន​ដល់។

 

 

អត្ថបទ៖ គង់ ផារិទ្ធ​ អាយុ ២៤ ឆ្នាំ ទើប​រៀន​ថ្នាក់​ទី ៤

អត្ថបទ៖ តម្លៃ​រថយន្ត​​ស៊េរី​ថ្មី​ៗ​លក់​ទីផ្សារ​ស្រុក​ខ្មែរ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី