Selena, Miley, Rihanna និង​​តារា​​ល្បី​សឹង​គ្រប់​គ្នា​មក​បង្អួត​​ម៉ូដ​សិចស៊ី​ក្នុង​កម្មវិធី Met Gala

  • 2015-05-05 16:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​​ពិព័រណ៍​ម៉ូដ​សំលៀក​បំពាក់​​ដែល​ហៅ​កាត់​ថា Met Ball ឬ Met Gala 2015 ត្រូវ​បាន​រៀប​ចំ​ឡើង​ ដោយ​មាន​វត្តមាន​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​តារា​ល្បីៗ​មក​ពី​ គ្រប់ទិសទី​នៃ​ទឹកដី​អាមេរិក​ និង​អង់គ្លេស ក្នុង​មជ្ឈមណ្ឌល ​Costume Institute ​ទី​ក្រុង​New York កាល​ពី​​ថ្ងៃ​ទី​៤​ ខែ​ឧសភា ។

 

Met Gala ​ត្រូវ​បាន​​​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​តារា​ទាំងអស់​ ចូលរួម​​​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​ប្លែកៗ​គូរ​ឲ្យ​ទាក់ទាញ​​​ លើ​កម្រាល​ព្រំ​ក្រហម​ ដែល​បាន​រៀប​ចំ​ឡើង​​យ៉ាង​ស្រស់​ស្អាត​ ហើយ​ក៏​ជា​កម្មវិធី​ប្រមូល​មូលនិធិ​ធំ​បំផុត​ផង​ដែរ​សម្រាប់​វិស័យ​ម៉ូដ (fashion)។ តារា​ដែល​ចូលរួម​ទាំង​អស់​អាច​ចូលរួម​ដោយ​ទិញ​សំបុត្រ​តម្លៃ ២ ៥០០០ដុល្លារ សម្រាប់​មូលនិធិ​នេះ។ កម្មវិធី​រៀប​ចំ​ដោយ​និពន្ធ​នាយក​ទស្សនាវដ្ដី​ម៉ូដ Vogue អ្នក​ស្រី Anna Wintour និង​សហការ​រៀប​ចំ​ដោយ​តារា​សម្ដែង​រឿង "Hunger Games" Jennifer Lawrence។

 

ប្រធានបទ​សម្រាប់​ឆ្នាំ​២០១៥​នេះ គឺ “China: Through The Looking Glass” ដូច្នេះ​តារា​គ្រប់​គ្នា​បាន​ស្លៀក​សំលៀកបំពាក់​ដែល​មាន​បញ្ចូល​លំនាំ​ម៉ូដ​ចិន​ទាំង​អស់​គ្នា។ ទស្សនា​ម៉ូដ​សំលៀក​បំពាក់​របស់​តារា​ល្បីៗ នៅ​ក្នុង​កម្មវិធី Met Gala៖

 

តារា​ចម្រៀង Selena Gomez

 

 

តារា​ចម្រៀង Rihanna

 

 

តារា​ចម្រៀង Beyonce

 

 

តារា​ចម្រៀង Lady Gaga

 

 

តារា​ម៉ូដែល និង​សម្ដែង Kim Kardashian

 

 

តារា​សម្ដែង Robert Pattinson និង FKA Twigs

 

 

តារា​ចម្រៀង Miley Cyrus និង Zoe Kravitz

 

 

តារា​សម្ដែង Dakota Johnson

 

 

តារា​ចម្រៀង Diplo និង Madonna

 

 

តារា​ចម្រៀង Katy Perry

 

 

តារា​សម្ដែង Jennifer Lawrence

 

 

តារា​ចម្រៀង និង​សម្ដែង Jennifer Lopez

 

 

តារា​ចម្រៀង Justin Bieber

 

 

តារា​សម្ដែង Amal Clooney និង George Clooney

 

 

តារា​ម៉ូដែល Cara Delevingne

 

 

តារា​ម៉ូដែល Rosie Huntington-Whiteley

 

 

ចុចអាន៖កំពូល​តារា​ស្រី​សិចស៊ី​ទាំង ១០​​ប្រចាំ​ឆ្នាំ​២០១៥ របស់​ទស្សនាវដ្ដី FHM

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail