តារា​ល្បីៗ​៣​រូប​​ជា​ថៅកែសណ្ឋាគារ និង ​ផ្ទះ​សំណាក់

  • 2015-05-07 15:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ជោគជ័យ​លើ​ការងារ​សិល្បៈ​ទៅ​ហើយ​នោះ គេ​សង្កេត​ឃើញ​ថា មាន​តារា​ល្បី​ ៣ ​រូប​នៅ​ប្រទេស​កម្ពុជា ហាក់​កំពុង​ទទួល​បាន​ជោគជ័យ​លើ​មុខ​ជំនួញ​បើក​ផ្ទះ​សំណាក់ និង ​សណ្ឋាគារ​ផង​ដែរ ។ តារា​ទាំង​នោះ​រួម​មាន៖

 

 

១. អ្នក​នាង គឹម លីហ្សា៖ មុន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​អាណិកជន​អូស្ត្រាលី​កាល​ពី​ឆ្នាំ​ទៅ គឹម លីហ្សា ក្លាយ​ជា​ថៅកែ​ផ្ទះ​សំណាក់​យីហោ" លីហ្សា" នៅ​ម្ដុំ​ទូល​គោក​រួច​ទៅ​ហើយ​ក្នុង​អំឡុង​ចុង​ឆ្នាំ ​២០១២។ ផ្ទះ​សំណាក់​មាន​ ២០​ បន្ទប់​ នោះ​ ត្រូវ​ចំណាយ​សាងសង់​អស់​ប្រហែល ​៥០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​អំណះអំណាង​ថា បាន​ចូល​ហ៊ុន​គ្នា​ជាមួយ​ឪពុក​របស់​នាង។

 

 

២. តារា​សម្ដែង ចា រិទ្ធី៖ ក្រោយ​ពី​ផ្ទះ​សំណាក់​យីហោ "ស្កាយផាក" នៅ​ទល់​មុខ​គិរីរម្យ​ដំណើរ​ការ​ល្អ​ហើយ​នោះ តារា​សម្ដែង​រាង​នៅ​តែ​សង្ហា​ លោក ចា រិទ្ធី ក៏​បាន​ចំណាយ​លុយ​ខ្ទង់​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​បើក​សណ្ឋាគារ​ខ្នាត​តូច​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​បន្ថែម​ទៀត​ក្រោម​ ស្លាក​យីហោ" ស៊្វីត បូទិក ម៉ូតែល "។ សណ្ឋាគារ​ខ្នាត​តូច ដែល​ទទួល​បាន​សិទ្ធ​រយៈ​ពេល​១០០​ឆ្នាំ​លើ​ឈ្មោះ​នេះ ត្រូវ​បាន​សម្ពោធ​ដំណើរ​ការ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣​កន្លង​ទៅ។ (ប្រភព​អង្គរ​ធំ)។

 

 

៣. អ្នក​នាង វ៉េត រតនា៖ អតីត​តារា​សម្ដែង​រូប​នេះ​ទើប​បាន​មក​លេង​ប្រទេស​កម្ពុជា​នៅ​ដើម​ឆ្នាំ​២០១៥​ថ្មីៗ​នេះ​ និង ​បាន​ចូលរួម​សម្ដែង​ឱ្យ​ផលិតកម្ម​នានា​ជា​ច្រើន​។ អ្នក​នាង ​វ៉េត រតនា ត្រូវ​បាន​គេ​ដឹង​ថា ​ជា​តារា​ស្រី​ម្នាក់​មាន​សំណាង និង​ មាន​ទ្រព្យ​ច្រើន ព្រោះ​នាង​ជា​ម្ចាស់​សណ្ឋាគារ​ធំ​មួយ​នៅ​ទី​រួម​ខេត្ត បាត់ដំបង​ប្រប​មាត់​ស្ទឹង​សង្កែ ដែល​មាន​ឈ្មោះ​ថា “វិមាន​សុវណ្ណភូមិ” ។

 

 

 

អាន​អត្ថបទ៖ ទាំង​រូប​ថត និង​វីដេអូ ពី បេនីយុំាង ស្លៀក​ឈុត​សិចស៊ី

អាន​អត្ថបទ៖ មើល​ពី​ជីវិត​តស៊ូ​របស់​ជយលាភី​កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា​ ចាន់ គង់ការ

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម