«ទាំង​អស់​គ្នា​ដើម្បី​កម្ពុជា»បណ្ដុះ​ទឹក​ចិត្ត​យុវជន​ខ្មែរ ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​​

  • 2015-05-07 18:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​​ចម្រៀង​បង្កើត​ថ្មី​​ ដែល​ជា​ស្នា​ដៃ​របស់​យុវជន​ខ្មែរ​​មួយ​ក្រុម​​ដែល​មាន​ចំណង​ជើង​ថា ទាំង​អស់​គ្នា​ដើម្បី​កម្ពុជា ​បង្កប់​អត្ថន័យ​អប់រំ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ផ្លូវ​ការ​របស់​​សមាគម​អតីត​និស្សិត​អាហារូបករណ៍​​ហ៊្វូល​ប្រាយ​ ​និង​អាហារូបករណ៍​សហរដ្ឋអាមេរិក​ ប្រចាំ​ប្រទេស​កម្ពុជា ​ទទួល​បាន​ការ​គាំ​ទ្រ​​និង​ចែក​រំលែក​តៗ​គ្នា​យ៉ាង​ច្រើន​ពី​សំណាក់​មិត្ត​យុវវ័យ។

 

កញ្ញា ​​សុខ​សុភ័ក្រ្ដ​បញ្ញា​ ជា​និស្សិត​​ឆ្នាំ​ទី​មួយ​​ផ្នែក​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​ទំនាក់​ទំនង នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ជា​តំណាង​ផ្នែក​កម្សាន្ត​របស់​សមាគម​ FUSAAC ប្រាប់​​ ​Sabay ឱ្យ​ដឹង​ថា​​នេះ​ជា​វីដេអូ​បទ​ចម្រៀង​ទី​មួយ​ ដែល​​​ត្រូវ​បាន​បង្កើត​ឡើង​​​សម្រាប់​ព្រឹត្តិការណ៍​​ពិព័រណ៍​សិក្សា​និង​ការងារ​​២០១៥​​ ហើយ​ជា​ការ​និពន្ធ​របស់​លោក​ ឈុត សែន​ប្រពៃ​និង​លោក​ កែវ​ ពន្លឺ​ ហើយ​អត្ថន័យ​គឺ​ចង់​ដាស់​តឿន​ដល់​យុវជន​ខ្មែរ​ទាំង​អស់​កុំ​ឱ្យ​ចុះ​ចាញ់​នឹង​ការងារ​ និង​ត្រូវ​​ធ្វើ​ឱ្យ​សកល​លោក​​​ស្គាល់​ថា​ខ្មែរ​ជា​អ្នក​ណា។

 

 

បញ្ញា​ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ការ​ថត​វីដេ​អូ​នេះ​គឺ​ប្រើ​ពេល​តែ​មួយ​ថ្ងៃ​កន្លះ​ប៉ុណ្ណោះ។ ចំណែក​ឯ​តួ​សម្ដែង​​ក្នុង​នោះ​មាន​​អ្នក​និពន្ធ​​ចម្រៀង​​នេះ​ផ្ទាល់​​និង​​​​យុវជន​ស្ម័គ្រ​ចិត្ត​របស់​សមាគម​ FUSAAC។ ឆ្លៀត​ក្នុង​ការ​ធ្វើ​បទ​សម្ភាសន៍​នេះ​ បញ្ញា​ក៏​​បាន​​ថ្លែង​ថា «​ខ្ញុំ​សុំ​​ឱ្យ​យុវជន​យើង​ ខិតខំ​តស៊ូ​ឡើង​ពេល​ជួប​ឧបសគ្គ​​សូម​កុំ​បោះ​បង់​ គឺ​ដើម្បី​ខ្លួន​ឯង​ និង​ដើម​ប្រទេស​ជាតិ​ផង​ដែរ»៕

 

ចង់​ដឹង​វីដេអូ​ចម្រៀង​ ទាំង​អស់​គ្នា​ដើម្បី​កម្ពុជា​ បង្កប់​អត្ថន័យ​អប់រំ​យ៉ាង​ណា​នោះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

 

https://www.youtube.com/watch?v=RHzQXQEIl-c

 

អានអត្ថបទ៖ សិស្ស​​​ថ្នាក់​ទី​​១១​ សោះ​បែក​គំនិត​​​ផលិត​​វីដេអូ​អប់រំ​!

អានអត្ថបទ៖ និស្សិត​ជាប់​អាហារូបករណ៍​​រៀន​​នៅ​ថៃ​ចែក​រំលែក​វិធីសាស្ត្រ​ប្រឡង​ជាប់

 

អត្ថបទ៖គង់ ច័ន្ទវ៉ាន់ណេង