ទស្សនាវដ្ដី​មួយ​បោះពុម្ព​​​ដោយ​ប្រើ​ប្រាស់​ឈាម​អ្នក​​ផ្ទុក​វីរុស HIV

  • 2015-05-07 20:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍ ទស្សនាវដ្ដី​អូទ្រីស​មួយ​បាន​បោះពុម្ព​​ដោយ​ប្រើ​ទឹក​ថ្នាំ​ដែល​មាន​​លាយ​ឈាម​​ផ្ទុក​វីរុស HIV។

 

 

​លោក Julian Wiehl សហ​ចាងហ្វាង​ការ​ផ្សាយ​នៃ​ទស្សនាវដ្ដី The ​Vangardist ​បាន​ឲ្យ​ដឹង​ថា​គំនិត​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​យុវវ័យ​ប្រុសៗ ​ដើម្បី​ឲ្យ​ពួក​គេ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ស្វែងយល់​ពី​វីរុស​ដ៏​គ្រោះថ្នាក់​នេះ។

 

បើ​គិត​ពី​បញ្ហា​សុខភាព ​និង​សុវត្ថិភាព​ ការ​ចាប់​កាន់​​ទស្សនាវដ្ដី​នេះ​ គឺ​មិន​មាន​​ជា​បញ្ហា​ទេ ព្រោះ​ដូច​​​ដែល​យើង​បាន​ដឹង​ជា​យូរ​មក​ហើយថា​ ​វីរុស​ HIV ងាប់​យ៉ាង​លឿន​នៅ​ពេល​វា​ស្ថិត​នៅ​ខាង​ក្រៅ​រាង​កាយ​មនុស្ស។

 

លោក Wiehl​ បាន​បន្ថែម៖ "ដើម្បី​ឱ្យ​ប្រាកដ​​ ខាង​ទស្សនាវដ្ដី​ Vangardist បាន​កម្ដៅ​រំងាប់​ឈាម​មាន​ផ្ទុក​វីរុស HIV ​ដែល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ​​បី​នាក់ ​គឺ​ម្ដាយ​អាយុ​៤៧​ឆ្នាំ​ម្នាក់​ បុរស​ភេទ​ទី​បី​អាយុ​២៦​ឆ្នាំ​ម្នាក់ និង​បុរស​អាយុ​៣២​ឆ្នាំ​ម្នាក់ ​​មុន​ពេល​ដែល​លាយ​វា​ជាមួយ​ទឹក​ថ្នាំ​ពណ៌​ក្រហម ​និង​​បាន​ប្រើ​ដើម្បី​បោះពុម្ព​ទស្សនាវដ្ដី​នេះ​ចំនួន​៣ពាន់​ច្បាប់"​។

 

 

យ៉ាង​ណា​ក្ដី សម្រាប់​ទស្សនាវដ្ដី​នេះ​នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ បើ​ទោះ​បី​ជា​មាន​ការ​ពិនិត្យ​វេជ្ជសាស្ត្រ​ក៏​ដោយ។ ​​ក្រៅ​ពី​មាន​ការ​ជំទាស់​ ទស្សនាវដ្ដី​នេះ​​ក៏​ទទួល​ការ​គាំ​ទ្រ​ពី​សកម្មជន​មេរោគ​អេដស៍​ ចាប់​តាំង​ពី​គេ​ដាក់​ផ្សព្វផ្សាយ​ផង​ដែរ៕

 

ចុច​អាន៖ សុនខ​ញី​មួយ​ក្បាល​ក្លាយ​ជា​អ្នក​ជួយ​សង្គ្រោះ​ទារិកា​ពី​សំរាម

 

ប្រែសម្រួល៖ មាន រតនា

ប្រភព៖ washingtonpost