រ៉ូប Rihanna ពាក់ចូលកម្មវិធី Met Gala ចំណាយពេលច្នៃម៉ូដដល់ទៅ២ ឆ្នាំ
- 2015-05-07 21:15:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ូប Rihanna ពាក់ចូលកម្មវិធី Met Gala ចំណាយពេលច្នៃម៉ូដដល់ទៅ២ ឆ្នាំ
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅក្នុងកម្មវិធិ Met Gala ដែលប្រព្រឹត្តិទៅទីក្រុង New York រ៉ូបរបស់ Rihanna បានឈ្នះពាន “Queen of the Train”ដោយសាររ៉ូបនោះមានប្រវែងវែងជាងគេ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលរ៉ូបនោះត្រូវចំណាយពេលដល់ទៅពីរឆ្នាំទើបចេញរូបរាងដោយអ្នកច្នៃម៉ូដជាជនជាតិចិន។
រ៉ូបពណ៌លឿងដ៏ស្រស់ស្អាតរបស់ Rihanna ច្នៃម៉ូដ ដោយអ្នកស្រី Guo Pei គឺជាអ្នកច្នៃម៉ូដដ៏ល្បីមួយរូបក្នុងប្រទេសចិន ហើយអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈអនឡាញ។ បើតាមប្រភពបានប្រាប់ថារ៉ូបនោះត្រូវប្រើប្រាស់ពេលនៃការច្នៃអស់រយៈពេល៥០ ០០០ម៉ោងស្មើនឹងពីរឆ្នាំ និ ងធ្វើដោយដៃផ្ទាល់ជាមួយសម្ភារៈប្រណិតៗផ្សេងទៀតដូចជាសូត្រ។
អ្នកច្នៃម៉ូដវ័យ៤៥ឆ្នាំខាងលើបានជឿជាក់ដូច្នេះថា នេះជាការទំនួលខុសត្រូវរបស់នាងក្នុងការបង្ហាញប្រពៃណី អតីតកាល និងផ្លាស់ប្តូរសិល្បៈច្នៃម៉ូដនៅប្រទេសរបស់នាងឲ្យពិភពលោកបានស្គាល់។ ចំណែកឯ Rihannaក៏បានលើឡើងថា៖ "ខ្ញុំពិតជាស្រលាញ់រ៉ូបនេះណាស់ ប៉ុន្តែកន្ទុយរ៉ូបពិតជាពិបាកបន្តិច។ ខ្ញុំមិនអាចដើរបានទេ ប្រសិនបើគ្មានអ្នកជួយ ប៉ុន្តែវាពិតជាមានតម្លៃ"។
អ្នកស្រី Guo Pei ធ្លាប់ច្នៃម៉ូដឲ្យតារាចិនល្បីៗជាច្រើនរូបដែលមានដូចជា Li Bingbing និង Zhang Ziyi ហើយត្រូវបានគេប្រៀបធៀបនឹង Charles James ដែលជាអ្នកច្នៃម៉ូដសំលៀកបំពាក់ស្ត្រីដ៏ល្បីម្នាក់របស់អាមេរិក៕
អាន៖ តារាថៃChompoo ភ្ជាប់ពាក្យជាមួយមហាសេដ្ឋីគ្រាន់ថ្លៃទឹកដោះជាង៣លានដុល្លារ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ asiantown