បានទៅ Man Utd ភ្លាម Depay ទិញ Mercedes ឱ្យម្ដាយមួយគ្រឿង
- 2015-05-08 15:35:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បានទៅ Man Utd ភ្លាម Depay ទិញ Mercedes ឱ្យម្ដាយមួយគ្រឿង
ចន្លោះមិនឃើញ
Memphis Depay ខ្សែប្រយុទ្ធចំណូលថ្មីដែលក្រុម Manchester United ទើបតែប្រកាសទិញបានកាលពីម្សិលមិញនេះ បានទិញឡានថ្មីម៉ាក Mercedes មួយគ្រឿងទុកជូនម្ដាយធ្វើដំណើរ នៅពេលដែលរូបគេមិននៅក្បែរ។
កាលពីម្សិលមិញនេះ ក្រុមបិសាចក្រហម Manchester United បានប្រកាសថាបានព្រមព្រៀងទិញខ្សែប្រយុទ្ធ Depay ពីក្រុម PSV ហើយ ក្នុងតម្លៃ២៥លានផោន (៣៨,៥លានដុល្លារ) ហើយកីឡាករវ័យ២១ឆ្នាំរូបនេះ នឹងផ្លាស់មក Old Trafford ពេលចប់រដូវកាលនេះ ឬពេលទីផ្សារដោះដូរកីឡាករបើកនៅខែមិថុនាខាងមុខ។
ដោយសារតែជិតដល់ពេលចាកចេញពីម្ដាយទៅលេងនៅអង់គ្លេសនោះ កីឡាករជម្រើសជាតិហុល្លង់រូបនេះបានទិញឡានមួយគ្រឿងឱ្យអ្នកម្ដាយជាទីស្រលាញ់របស់ខ្លួនសម្រាប់ធ្វើដំណើររួចជាស្រេចហើយ។ "ម៉ែបានបង្រៀនខ្ញុំជិះកង់តាំងពីតូច ហើយគាត់ក៏មិនដែលឱ្យនរណាធ្វើបាបខ្ញុំដែរ។ ខ្ញុំស្រលាញ់ម៉ែខ្លាំងណាស់ ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចធ្វើឱ្យគាត់មានមោទនភាពបាន”។ Depay និយាយ។
ខ្សែប្រយុទ្ធដែលជាប់ជម្រើសជាតិហុល្លង់តាំងពី U15 មកនេះ ចូលលេងជាមួយ PSV តាំងពីឆ្នាំ២០១១ ហើយបានបង្ហាញខ្លួន១០៤ប្រកួត និងរកគ្រាប់បាល់បាន៤២គ្រាប់។ Depay នឹងលេងនៅ Old Trafford រហូតដល់ទៅ២០១៩ ឯណោះទើបអស់កុងត្រា ៕
ចុចអាន៖ Chelsea នឹងមកប្រកួតនៅថៃ ចុងខែនេះ
ចុចមើលវីដេអូបង្ហាញពីជំនាញដ៏អស្ចារ្យរបស់ Depay
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ mirror