Adam Levine ​​​ត្រូវ​​​បុរស​ម្នាក់​​​​​ជះ​​​ស្ករ​​ស​​​​​​​ដាក់​​​ដោយ​សារ​​​​​បទ​​​​​ "Sugar"​

  • 2015-05-08 17:18:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​ឧសភា​សមាជិក​ជួរមុខ​ក្នុង​ក្រុម​ ​​Maroon 5 ​គឺ ​Adam Levine ​បាន​ជួប​​​​​ឧបទ្ទវហេតុ​​​​​ស្មានមិន​ដល់​មួយ​​​ដោយ​សារ​បុរស​ម្នាក់​បាន​ចេញ​មក​ជះ​ស្ករ​ស​លើ​រូប​លោក​ពេល​ដើរ​ចេញ​ពី​ការ​ប្រគំតន្ត្រី។

 

ហេតុការណ៍​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​ចម្រៀង​ Maroon 5 ​បាន​បញ្ចប់​​ពី​ការ​ប្រគំតន្ត្រី​​ផ្ទាល់​​ក្នុង​កម្មវិធី ​​​“Jimmy Kimmel” ​ហើយ​បាន​ដើរ​ចេញ​មក​ក្រៅ​ដើម្បី​ស្វាគមន៍​​​​អ្នក​គាំ​ទ្រ​ដែល​ឈរ​ចាំ​រាប់​សិប​អ្នក។ ស្រប​ពេល​នោះ​ស្រាប់​តែ​មាន​បុរស​ម្នាក់​ដែល​នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ទាំង​នោះ​​បាន​ដើរ​សំដៅ​មកAdam ហើយ​បាន​ជះ​ម្សៅ​ស្ករ​ស​ពេញ​មុខ​គណៈកម្មាធិការ​ The Voice​ ​​​ ​​​តែ​ម្ដង។

 

 

ភ្លាមៗ​ដែរ​​សន្តិសុខ​​​​​បាន​ស្ទុះ​ចាប់​បុរស​នោះ​យក​ចេញ​ពី​កន្លែង​កើត​ហេតុ​។ ​បើ​តាម​ប្រភព​​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​​បាន​ប្រាប់​ថា ជន​​បង្ក​រូប​​​នោះ​​​​មិន​មែនទើប​ធ្វើ​រឿង​មិន​គម្បី​ដាក់​តែ​លើ​​ Maroon 5 ​ម្នាក់​ទេ​​​ ​​​កន្លង​មក​​​ធ្លាប់​​ត្រូវ​ចាប់​ខ្លួន​ដោយសារ​ការ​​គប់​ដុំ​ថ្ម​ទៅ​លើ​អ្នក​កីឡាកាស​ "The Rock" ​ដោយសារ​តែ​ឈ្មោះ​​មាន​ន័យ​ថា ​ដុំថ្ម ​ដូច​ទៅ​នឹ​ង​ម្ចាស់​បទ​ "Sugar" ​ដែល​ត្រូវ​ជះ​ស្ករ​ដាក់​នៅ​ពេល​នេះ​ដែរ។

 

ខាង​ក្រោម​ជា​វីដេអូ​សកម្មភាព​បុរស​​ជះ​ស្ករ​ស​លើ​ Adam Levine៖

 

 

អាន៖ តារា​ថៃ​Chompoo ភ្ជាប់ពាក្យ​ជាមួយ​មហា​​សេដ្ឋី​​​គ្រាន់​ថ្លៃ​ទឹក​ដោះ​​ជាង​៣​លាន​​ដុល្លារ​

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖​ zap2it​​​​​​

អត្ថបទថ្មី