ក្ដារចុច Bluetooth សម្រាប់ iPhone, iPad​ ​សាក​ថ្ម​ម្ដង​ប្រើ​បាន​​៣​​ខែ​

  • 2015-05-08 20:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Logitech Keys-To-Go គឺ​ជា​ប្រភេទ​​ក្ដារចុច​​ចល័ត​មួយ​ប្រើ​ប្រព័ន្ធ Bluetooth ​ដែល​អាច​ប្រើ​បាន​ជា​មួយ​នឹង iPhone, iPad និង Apple TV ។ Keys-To-Go ​គឺ​ត្រូវ​បាន​រចនា​ឡើង​មាន​កម្រាស់​ស្ដើង​ ងាយ​ស្រួល​កាន់​ និង​អាច​យក​តាម​ខ្លួន​បាន​គ្រប់​ទី​កន្លែង ហើយ​ក៏​​មាន​ទំហំ​ធំ​ងាយ​ស្រួល​ក្នុង​ការ​វាយផងដែរ។ បន្ថែម​ទៅ​ទៀត​នោះ​​​នៅ​ផ្នែក​ខាង​ក្រៅ​របស់​វា​​ត្រូវ​បាន​​ស្រោប​ដោយ​​ក្រណាត់​ស្បែក​​ស្វិត​​ ដែល​អាច​ការពារ​ពី​ការ​ប៉ះទង្គិច​ និង​​​ការ​ពារ​ការ​​ជ្រាប​​​សារធាតុ​រាវ​ជា​ដើម។ ជា​ពិសេស​ទៅ​ទៀត​នោះ​ ​ពេល​ដំណើរ​ការ​វា​ក៏​មាន​សំឡេង​​ស្ងាត់ និង​មាន​ថាមពល​ថ្ម​អាច​ប្រើ​​ប្រាស់​ជា​ម្យម​បាន​ដល់​ទៅ​​៣​ខែ​ឯណោះ​ពេល​សាក​ម្ដង។​

 

 

លក្ខណៈ​សម្បត្តិ​របស់ Logitech Keys-To-Go៖

 

​- កម្ពស់៖ ​១៣៧ម.ម ​- ទទឹង៖​ ២៤២ម.ម ​- កម្រាស់៖ ៦ម.ម

  • ទម្ងន់៖ ១៨០ ក្រាម
  • មេកានិក​ Keyboard ​ស្រោប​ដោយ​ក្រណាត់​ស្បែក​
  • ថ្ម​សាក​ម្ដង​ប្រើ​ប្រាស់​៣​ខែ​ជា​មួយ​នឹង​ ភ្លើង​សញ្ញា​បង្ហាញ
  • បច្ចេកវិទ្យា ​Bluetooth Wireless
  • iOS keyboard shortcuts ​- រន្ធ​ micro USB
  • និង​មាន​បី​ពណ៌​សម្រាប់​ជ្រើស​រើស​ដូច​ជា ខ្មៅ ក្រហម និង បៃតង ចំណែក​ឯ​តម្លៃ​វិញ​គឺ​ប្រហែល​ជា ៦៩,៩៥ ដុល្លារ​អាមេរិក៕

 

 

 

 

 

 

អាន​បន្ត៖ ក្ដារ​ចុច Bluetooth តូច​បំផុត​ កាន់​ថ្ម​បាន​​១​ខែ​ពេញ

 

ប្រែសម្រួល៖ សំនៀង ប្រភព៖ appleinsider