Zlatan ​ត្រូវ​គេ​ប៉ង​បាញ់​សម្លាប់​ដោយសារ​រឿង​ចត​ឡាន

  • 2015-05-11 15:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic ​ត្រូវ​​បុរស​​ម្នាក់​គំរាម​បាញ់​សម្លាប់​ដោយសារ​តែ​​​មិន​ពេញ​​ចិត្ត​ចំពោះ​​ខ្សែ​ប្រយុទ្ធក្លិប Paris Saint Germain  រូប​នេះ​ចត​ឡាន Ferrari ។

 

 

Peter Mangs ​ជា​ឃាតក​ដៃ​ឆៅ​ម្នាក់​ដែល​ហ៊ាន​និយាយ​ត្រង់​ៗ​តែ​ម្ដង​ថា ​​ខ្លួន​​ចង់​បាញ់​សម្លាប់ Zlatan ​ចោល​ដោយសារ​តែ​មិន​ចូល​ចិត្ត​ការ​ចត​ឡាន​រញ៉េរញ៉ៃ​របស់​កីឡាករ​រូប​នេះ។ "ខ្ញុំ​អត់​បាន​យក​កាំភ្លើង​មក​ជាប់​ខ្លួន ទើប​ខ្ញុំ​មិន​អាច​បាញ់​គេ​បាន​ភ្លាម​ៗ។ ខ្ញុំ​បាន​ប្រញាប់​ទៅ​ផ្ទះ​ដើម្បី​ទៅ​យក​កាំភ្លើង​មក​វិញ​ដែរ តែ​ពេល​ត្រលប់​មក​វិញ​ ​គេ​ចេញ​ទៅ​បាត់​ទៅ​ហើយ”។ នេះ​ជា​សម្ដី Mangs ​និយាយ​បន្ទាប់​ពី​ត្រូវ​គេ​ចាប់​ខ្លួន។

 

ខ្មាន់​កាំភ្លើង​ខាង​លើ​នេះ ធ្លាប់​បាន​ជាប់​គុក​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៩ ដោយ​ជាប់​ចោទ​ពី​បទ​បាញ់​ប្រហារ​គេ​ឯង​ដូច​គ្នា ខណៈ​ដែល​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ទេ​ថា​រូប​គេ​នឹង​ត្រូវ​ដេក​គុក​ទៀត​ឬ​យ៉ាង​ណា៕

 

ចុចអាន៖Liverpool បញ្ចប់​សង្ឃឹម​ Top 4 ក្រោយ​​ស្មើ Chelsea ១-១

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bleacherreport

អត្ថបទថ្មី