ប្រើសុទ្ធតែបច្ចេកវិទ្យា 3D ដូចក្នុងហូលីវូដ ដើម្បីគ្រប់គ្រងការធ្វើសង្គ្រាម
- 2015-05-11 16:56:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើសុទ្ធតែបច្ចេកវិទ្យា 3D ដូចក្នុងហូលីវូដ ដើម្បីគ្រប់គ្រងការធ្វើសង្គ្រាម
ចន្លោះមិនឃើញ
មេបញ្ជាការយោធានឹងអាចត្រួតត្រាសមរភូមិសង្គ្រាម និងមើលពីហេតុការណ៍គ្រោះថ្នាក់ជាមួយនឹងបច្ចេកវិទ្យាថ្មីដូចទៅនឹងក្នុងខ្សែភាពយន្ត Minority Report ចេញបញ្ចាំងក្នុងឆ្នាំ២០០២ដែរ។
បច្ចេកវិទ្យាថ្មីនេះអាចឲ្យមេបញ្ជាការកងទ័ពរៀបចំយុទ្ធសាស្ត្រសង្គ្រាមដូចជាការដាក់ពង្រាយទ័ពនិងអាចគ្រប់គ្រងស្ថានការណ៍សង្គ្រាមបានដោយប្រសិទ្ធភាព ជាជាងការស្ថិតនៅសង្គ្រាមពិតប្រាកដ។ បច្ចេកវិទ្យាថ្មីនេះក៏អាចឲ្យពួកគេមើលទិដ្ឋភាពជុំវិញខ្លួនពួកគេជាមួយរូបភាព 3D ដែលលេចឡើងក្នុងអេក្រង់សិប្បនិមិត្ត ដោយប្រើវ៉ែនតា Oculus 'Rift'។ បន្ថែមទៅទៀតនោះ ប្រព័ន្ធមួយនេះបានផ្ដល់ឲ្យអ្នកប្រើប្រាស់នូវស្រោមដៃបច្ចេកវិទ្យាស្រដៀងនៅក្នុងខ្សែភាពយន្ត Minority Report ដែលអាចឲ្យដឹងគ្រប់ឧក្រិដ្ឋកម្មទាំងអស់មុនពេលកើតឡើង។
ក្រុមហ៊ុន BAE Systems និង សាកលវិទ្យាល័យ Birmingham University បានផលិតនូវគំរូបច្ចេកវិទ្យាមួយនេះរួចរាល់ទៅហើយ ហើយវាប្រហែលជានឹងដាក់ឲ្យដំណើរការក្នុងរយៈពេល៥ឆ្នាំទៀត។ មិនត្រឹមតែប៉ុណ្ណោះវាត្រូវបានគេសង្ឃឹមទុកថា នឹងអាចជួយក្នុងបង្ក្រាបចលនាកុប្បកម្មនិងសកម្មភាពភេរវកម្មជាដើម។ ប្រព័ន្ធមួយនេះគឺប្រើវ៉ែនតា Oculus 'Rift' ដែលត្រូវបានផលិត និងប្រើប្រាស់ក្នុងឧស្សាហកម្មវីដេអូហ្គេម។
អ្នកសិក្សានិងវិភាគពេលអនាគតរបស់ក្រុមហ៊ុន BAE Systems លោក Nick Colosimo បានឲ្យដឹងថា បច្ចុប្បន្នមានបច្ចេកវិទ្យា Virtual និង Augmented Reality គឺត្រូវបានប្រើប្រាស់យ៉ាងសមញ្ញទៅហើយ ដូច្នេះវាក៏អាចប្រើប្រាស់នៅក្នុងវិស័យយោធាដែរ៕
អានបន្ត៖ ឧទ្យានហ្គេម 4D ទំនើបដំបូងគេក្នុងលោក ធ្វើឱ្យអ្នកព្រឺព្រួចនិងរន្ធត់
ប្រែសម្រួល៖ សំនៀង ប្រភព៖ daillymail