ព្រីម លីហ្សា​ បង្ហើប​ពី​តម្លៃ​សម្លៀកបំពាក់​មួយ​ឈុត​ ​ក្បែរ​ម៉ឺន​ដុល្លារ

  • 2015-05-11 19:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រីម លីហ្សា​ តារា​សម្ដែង​សិចស៊ី​ និង​ ល្បីល្បាញ​នៅ​ក្នុង​សង្គម​សិល្បៈ​ថា ជា​អ្នក​លេង​សម្ភារៈ​និយម​ដាច់​គេ ​ក្នុង​ចំណោម​តារា​ស្រី​ល្បីៗ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហើប​ប្រាប់​ Sabay ថា សំលៀក​បំពាក់​​​​ដែល​មាន​ម៉ាក​ល្បីៗ គឺ​មួយ​ឈុត​អាច​មាន​ដល់​ទៅ​ជិត ១ ម៉ឺន​ដុល្លារ​ឯណោះ។ ទន្ទឹម​នឹង​នេះ លីហ្សា និយាយ​​ថា នាង​កំពុង​រវល់​ខ្លាំង​នៅ​ក្នុង​ការ​ដើរ​ម៉ូដ​នៅ​ក្រៅប្រទេស។​

 

 

កញ្ញា លីហ្សា បាន​ប្រាប់ Sabay ពី​តម្លៃ​សម្លៀកបំពាក់ និង​ ភាព​មមាញឹក​ផ្នែក​ដើរ​ម៉ូដ​ក្រៅ​ស្រុក​នេះ​ថា "គឺ​ចាប់តាំង​ពី​ដើម​ឆ្នាំ​ ខ្ញុំ​​បាន​ទៅ​កម្មវិធី​នៅ​សិង្ហបុរី​ដែល​មាន​ឈ្មោះ​ថា Singapore  Designer Fashion Show និង​ ពេល​ត្រលប់​មក​វិញ​ ខ្ញុំ​បាន​ទៅ​ថត​ឲ្យ​ទស្សនាវដ្ដី  Elle របស់​វៀតណាម​ទៀត ហើយ​នៅ​សប្ដាហ៍​ក្រោយ ខ្ញុំ​​ត្រូវ​ចេញ​ទៅ​បារាំង​ដើម្បី​ទៅ​ចូលរួម​កម្មវិធី Fashion week ហើយ​ដល់​ខែ ​មិថុនា, កក្កដា នឹង​ត្រូវ​ទៅ​ពីរ​ដង​ទៀត។ ចំពោះ​​តម្លៃ​ខោអាវ​បួន​ឈុត​ ដែល​កញ្ញា​សាច់​ស​ខ្ចី​រូប​​នេះ ធ្លាប់​បាន​ដើរ​បង្ហាញ​​​​ម៉ូដ បាន​ឲ្យ​ដឹង​ថា៖

 

ឈុត​ទី​មួយ​មាន​តម្លៃ​សរុប ៧០០០$ ស្បែកជើង ១១០០$ កាបូប ៤៥០០$

 

ឈុត​​ទី​ពីរ ​មាន​តម្លៃ​សរុប​ជាង ៧០០០$  ស្បែកជើង ១២០០ $

 

ឈុត​ទីបី មាន​តម្លៃ​សរុប​ជាង ៧០០០$ ស្បែកជើង ៣៥០០$

 

 

ឈុត​ទី​​បួន​មាន​តម្លៃ​សរុប ៨៨០០$  ស្បែកជើង ១៤០០$ កាបូប ៣៥០០$

 

តារា​កូនកាត់​​ រូប​នេះ​ បាន​បញ្ជាក់​ថា​ ឈុត​ទាំងនេះ​មិន​មាន​ជា​របស់ Copy ទេ វា​គឺជា Brand ល្បី​ៗ​ដែល​ពេញ​និយម​នៅ​ប៉ែក​អឺរ៉ុប ​ដូចជា ​ម៉ាក ‎Dior‬  ‎Versace‬  LV អីជាដើម។ រី​ឯ​សកម្មភាព​ក្នុង​ស្រុក​វិញ​អតីត​ម្ចាស់​ពាន​អាណាចក្រ​តារា​​ប្រាប់​ថា​ ទើប​តែ​​ថត​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​សាន់ដេ​នៅ​សប្ដាហ៍​មុន​បាន​មួយ​បទ​នឹង​គេ​ដែរ និង ​ចង់​បន្ត​ឲ្យ​បាន​ច្រើន​ដែរ ប៉ុន្តែ ​រវល់​ទៅ​ក្រៅ​ខ្លាំង​ពេក​ទើប​ឆ្លៀត​ក្នុង​ស្រុក​មិន​បាន​ច្រើន៕

 

ចង់​ដឹង​ប្រវត្តិ​លម្អិត​ព្រីម​លីហ្សា​ចុចត្រង់​នេះ 

 

អត្ថបទ៖ ទ្រី រ៉ាវី