ធ្លាយ​រូប​នាយ ក្រូច សម្ដែង​ចាប់​សុដន់ តូតា ឯ​សាមី​ខ្លួន​ថា ភ័យ​បែក​ញើស​ជោគ​ថ្ងាស

  • 2015-05-11 18:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​នាយ​ក្រូច​ចាប់​សុដន់ តូតា ប៉ុន្មាន​សន្លឹក​ដែល​ជា​ឈុត​មួយ​ក្នុង​ខ្សែ​ភាពយន្ត​របស់ Rock រឿង "បង​ទុំ អូន​ទាវ" បាន​ធ្លាយ​ចេញ។ នាយ​ក្រូច​ប្រាប់​ថា នាយ​ភ័យ​បុក​ពោះ រហូត​បែក​ញើស​ជោគ​ថ្ងាស ពេល​កំពុង​សម្ដែង​ឈុត​នេះ។

 

"និយាយ​មិន​ភ័យ​ម៉េច​បង កូន​គេ​ក្រមុំ​ណា...ម្យ៉ាង​ស្អាត​ទៀត ដៃ​ក៏​ញ័រ ឯ​ក្បាល​បែក​ញើស​ជោគ ភ័យ​មែន​ទែន​ណា​បង មិន​មែន​ភ័យ​ក្នុង​រឿង​ទេ(សើច)!”។ នាយ ក្រូច​ថ្លែង។

 

 

តារា​កំប្លែង ដែល​អភិវឌ្ឍន៍​ខ្លួន​មក​ជា​តារា​ចម្រៀង និង​សម្ដែង​រូប​នេះ ប្រាប់​ថា ដោយ​សារ​តែ​ភ័យ​ពេក​ដៃ​ញ័រ​ផង គ្រាន់​តែ​ថត​ឈុត​នេះ នាយ​សម្ដែង​ខុស​ជាង​១០​ដង​ឯណោះ។ "តួ​ស្រី​គេ​មាន​អី គេ​ដេក​ធ្វើ​តែ​មិន​ដឹង ភ័យ​តែ​ខ្លួន​ឯង​ឯណេះ ញ័រ​ដៃ​ផង បែក​ញើស​ផង​ព្រោះ​តែ​ភ័យ​ពេក"។

 

តាម​រូប​ភាព​ប៉ុន្មាន​សន្លឹក​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ដៃ​របស់​នាយ បាន​ប៉ះ​ដល់​ដើម​ទ្រូង​របស់ តូតា តែ​ម្ដង។ ប៉ុន្តែ​តាម​នាយ ក្រូច បាន​ឲ្យ​ដឹង​ថា នាយ​ប៉ះ​ថើៗ​ទេ។ "ប៉ះ​ថើ​ៗ​ទេ តែ​មាន​អី តួ​ស្រី​គេ​ភ្ញាក់​ឡើង ត្រូវ​កំផ្លៀង​ដដែល​ហ្នឹង(សើច)!"។ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ភាគី​ខាង​ស្រី មិន​អាច​សុំ​ទំនាក់​ទំនង​បាន​ទេ​ព្រឹក​នេះ។

 

តាម​លោក យឹម សុសត្យា ប្រធាន​គ្រប់​គ្រង​ការ​ផលិត​របស់ Rock បាន​រៀប​រាប់​ថា ឈុត​ខាង​លើ​នេះ គឺ​ឈុត​ដែល​នាយ ក្រូច ត្រូវ​មើល​ថែ តូតា ដែល​មាន​ជំងឺ ហើយ​ការ​ដែល​នាយ​ក្រូច​ហ៊ាន​យក​ដៃ​ទៅ​លូក​ចាប់​សុដន់​តូតា​ពេល​កំពុង​ដេក​លក់​នោះ មិន​មែន​មក​ពី​នាយ​មាន​បំណង​មិន​ល្អ​ទេ តែ​មក​ពី​នាយ​បាន​ធ្វើ​ឲ្យ​ខូច​អាវ​ទ្រនាប់​របស់ តូតា ប៉ុណ្ណោះ។

 

“សាច់​រឿង​គឺ​អញ្ចេះ​ទេ តូតា ឈឺ ហើយ​នាយ​ក្រូច​បោក​ខោអាវ​ឲ្យ ពេល​នោះ​នាយ​បាន​យក​ច្រាស់​មក​ដោះ​អាវ​ក្នុង​តូតា​ធ្វើ​ដាច់​រហែក។ អីចឹង​ភ័យ​ខ្លាច​នាង​ខឹង ក៏​ចង់​ទៅ​ទិញ​មក​សង​នាង​វិញ តែ​មិន​ដឹង​ពី​ទំហំ អីចឹង នាយ​ក៏​ទៅ​វាស់​ទំហំ​តាម​វិធី​ហ្នឹង​ទៅ(សើច)!”។ លោក យឹម សុ​សត្យា អធិប្បាយ។

 

 

 

រូបភាព​៖ បណ្ដាញ​សង្គម

 

អ្នក​គ្រប់​គ្រង​រូប​នេះ ប្រាប់​ទៀត​ថា នេះ​ជា​ឈុត​កំប្លែង​មួយ ប៉ុន្តែ​ថា​សាច់​រឿង​របស់​លោក​នៅ​មាន​ឈុត​ឆាក​កំប្លែង​សើច​សប្បាយ​ច្រើន​ជាង​នេះ​ទៅ​ទៀត។

 

ក្រៅ​ពី​ធ្លាយ​រូប​ភាព​នៃ​ការ​សម្ដែង​នាយ​ក្រូច​ចាប់​សុដន់ តូតា រឿង “បង​ទុំ អូន​ទាវ" ក៏​ធ្លាប់​ល្បី​ដល់​ថៃ​ទៀត​ផង ក្រោយ​លេច​រូប​ភាព​ប៉ុន្មាន​សន្លឹក​លើ​បណ្ដាញ​សង្គម​បង្ហាញ​ពី​ព្រះសង្ឃ​ឡើង​ចុង​ឬស្សី។ តាម​រូប​ភាព​នោះ លោក យឹម សុ​សត្យា ប្រាប់​ថា ភាពយន្ត​របស់​លោក​មិន​ទាន់​ត្រូវ​បាន​ក្រសួង​អនុញ្ញាត​​សម្រាប់​ដាក់​បញ្ចាំង​នៅ​ឡើយ។

 

លោក​បន្ត​ថា បើ​អ្វី​អាច​ដោះ​ស្រាយ​បាន​ទាន់ "បង​ទុំ អូន​ទាវ" គ្រោង​ដាក់​បញ្ចាំង​ចុង​ខែ​នេះ៕

 

អត្ថបទ៖ ឈុត​នេះ នាំ​ឲ្យ “បង​ទុំ អូន​ទាវ ២០១៥” របស់ Rock ជួប​ភាព​ស្រពេចស្រពិល

 

 

 

អត្ថបទ៖ ទារិកា