Depay ចូលចិត្តប្រដាល់ដូច Rooney ដែរ មានសង្វៀននៅក្នុងផ្ទះថែមទៀត
- 2015-05-11 20:14:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Depay ចូលចិត្តប្រដាល់ដូច Rooney ដែរ មានសង្វៀននៅក្នុងផ្ទះថែមទៀត
ចន្លោះមិនឃើញ
Memphis Depay ដែលក្លិប Manchester United ទើបតែទិញពី PSV ពិតជាស្រលាញ់កីឡាករប្រដាល់ខ្លាំងមែនទែន ដោយនៅក្នុងផ្ទះមានសង្វៀនប្រដាល់ទៀតផង ដូច្នេះនៅពេលមកកាន់កីឡាដ្ឋាន Old Trafford កីឡាករវ័យ២១ឆ្នាំ នឹងជួបដៃគូយល់ចិត្ត Wayne Rooney ហើយ ព្រោះថាប្រធានក្រុមបិសាចក្រហមរូបនេះ ក៏ជាអ្នកចូលចិត្តកីឡាករប្រដាល់មួយរូបដូចគ្នា។
រូបភាពផ្ទះរបស់ Depay ដែលមានតម្លៃ ១,២លានផោន (ជាង១,៨៥លានដុល្លារ) ត្រូវបានលេចឡើង បន្ទាប់ពីកីឡាករជម្រើសជាតិហុល្លង់រូបនេះ បានដាក់លក់ ក្រោយការប្រកាសផ្ទេរមកកាន់ Man Utd បាន១ម៉ោង។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល គឺនៅក្នុងផ្ទះនោះ មានសង្វៀនប្រដាល់មួយ និងមានរូបភាពដ៏ធំ របស់អតីតអ្នកប្រដាល់ជើងខ្លាំង Muhammad Ali នៅក្នុងបន្ទប់ទឹកផងដែរ។
ចំណែកឯ Rooney កន្លងមក ក៏ធ្លាប់បង្ហាញថាខ្លួនជាអ្នកគាំទ្រកីឡាប្រដាល់មួយរូបដែរ ពោលគឺក្រោយពីទំនេរពីបាល់ទាត់ ប្រធានក្រុមអង់គ្លេសរូបនេះ តែងឆ្លៀតពេលខ្លះៗហ្វឹកហាត់ប្រដាល់ ហើយកាលពី២ខែមុន កីឡាករវ័យ២៩ឆ្នាំ ក៏បានចេញក្បាច់ប្រដាល់ ក្នុងការអបអរក្រោយស៊ុតចូលក្រុម Spurs ទៀតផង៕
ចាំមើលថា Depay និង Rooney ចាប់ដៃគូសហការគ្នាបានល្អ ឬអត់?
-ចុចអាន៖ បានទៅ Man Utd ភ្លាម Depay ទិញ Mercedes ឱ្យម្ដាយមួយគ្រឿង
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail