សិស្សខ្មែរពីរនាក់ដណ្ដើមបានមេដាយសំរិទ្ធិ និងមេដាយកិត្តិយសប្រចាំទ្វីបអាស៊ី
- 2015-05-12 01:13:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សខ្មែរពីរនាក់ដណ្ដើមបានមេដាយសំរិទ្ធិ និងមេដាយកិត្តិយសប្រចាំទ្វីបអាស៊ី
ចន្លោះមិនឃើញ
សិស្សខ្មែរចំនួនពីរនាក់ម្នាក់មកពីវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ និងម្នាក់ទៀតមកពីវិទ្យាល័យមង្គលបុរី ខេត្តបន្ទាយមានជ័យ បានទទួលមេដាយសំរិទ្ធិ និងមេដាយកិត្តិយសក្នុងការប្រកួតប្រឡងវិញ្ញាសា រូបវិទ្យាថ្នាក់តំបន់អាស៊ីលើកទី ១៦ (16th APho- Asian Physics Olympiad) ដែលមានបេក្ខជនមកពីបណ្ដាប្រទេសអាស៊ីជាង ២០០នាក់ លើ ២៥ប្រទេស ។ នេះបើតាមទំព័របណ្តាញសង្គមក្រសួងអប់រំ យុវជន និងកីឡា។
អ្នកទទួលបានមេដាយសំរិទ្ធ និងមេដាយកិត្តិយស៖ ១. យុវសិស្ស ហេង សូវីរ៉ូ សិស្សថ្នាក់ទី១២ វិទ្យាល័យបាក់ទូក ទទួលបានមេដាយសំរិទ្ធ ២. កញ្ញា ប្រាក់ ស៊ីវហួរ សិស្សថ្នាក់ទី១២ វិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យទទួលបានមេដាយកិត្តិយស។
ការប្រលងនេះបានចាប់ផ្តើមកាលពីថ្ងៃទី៣ ដល់ថ្ងៃទី១១ នៅទីក្រុងហាងស៊ូប្រទេសចិន៕
អានអត្ថបទ៖ ឈុន ឆេង អតីតសិស្សនិទ្ទេស A មកពីខេត្តតាកែវចែករំលែកបទពិសោធន៍រៀនពូកែ
អត្ថបទ៖មៃ សុខលីម