លោក អ៊ឹម បូរិន ​៖ អាជីព​គ្រូទាយ​​វគ្គ​បណ្ដុះបណ្ដាល​ថ្មី​កំពុង​ទទួល​​​​ការ​ចាប់​​អារម្មណ៍​​​

  • 2015-05-12 15:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បំណង​រក្សា​វប្បធម៌​បុរាណ​ខ្មែរ ​និង​ដើម្បី​ចូល​រួម​អភិ​រក្ស​វប្បធម៌​ខ្មែរ ឱ្យ​​​កាន់​តែ​រីក​ចម្រើន​​​​វគ្គ​​​​​​បណ្ដុះ​​បណ្ដាល​​​​​អាជីព​គ្រូទាយ​​​បាន​​បណ្ដុះបណ្ដាល​ជា​បន្ត​បន្ទាប់​​ក្នុង​ប្រទេស​កម្ពុជា​​។ ​​វគ្គ​បណ្ដុះបណ្ដាល​​ថ្មី​នេះ​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សិក្ខាកាម​។ នេះ​លោក​​ អ៊ឹម​ បូរិន ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​និង​អន្តរ​ជាតិ ជា​អ្នក​រៀប​ចំ​បង្រៀន​វគ្គ​​អាជីព​គ្រូទាយ​។​

លោក​ បូរិន បាន​បន្ថែម​​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​​មាន​​ ​បង្រៀន​​ផ្នែកទស្សន៍ទាយ​តាម​លេខ​អត្តៈ ផ្នែក​ទស្សន៍ទាយ​បាត​ដៃ ផ្នែក​មើល​ទម្រង់​មុខ​មនុស្ស ផ្នែក​រៀប​ចំ​ហុងស៊ុយ​តាម​ផ្ទះ ផ្នែក​ប្រារព្ធ​​ពិធី​មង្គល​ការ​ផ្សេងៗ​ និង​ការ​​បណ្ដុះបណ្ដាល​ផ្នែក​រៀប​បាយ​សី តម្កើង​គ្រូ​តាម​ផ្ទះ ឬ​កន្លែង​ធ្វើ​ការ ជា​ដើម។ "យើង​បាន​​ចង​​ក្រង​ឯកសារ​​​​ខ្មែរ​យើង​ពី​បរមបុរាណ​​មក ព្រម​​ទាំង​ឯកសារ​ថៃ​​មួយ​ចំនួន​ដើម្បី​បង្រៀន​ ដោយ​ប្រើ​​រយៈ​ពេល​ជាង​២​សប្ដាហ៍។ វគ្គ​បណ្ដុះបណ្ដាល​នេះ​​​​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាក់​ស្ដែង​ខ្ញុំ​​​មាន​​កូន​​សិស្ស​​ជា​ព្រះ ​សង្ឃ​ និង​​សិស្ស​​ខ្លះ​​​អាយុ​ខ្ទង់​ ៣០ ​ជាង​ក៏​មក​រៀន​ជំនាញ​នេះ​ដែរ​​”។ លោក បូរិន​ និយាយ​។

 

 

លោក​បាន​បន្ថែម​ថា​ ជំនាញ​ហោរាសាស្ត្រ​​នេះ​មិន​លំបាក​ ក្នុង​ការ​គៀងគរ​ដើមទុន​មក​ធ្វើ​វិនិយោគ​ឡើយ ​សំខាន់​ឱ្យ​​តែ​មាន​ជំនាញ​ទាយ​​ច្បាស់​លាស់ គឺ​អាច​រៀបចំ​ជីវិត​របស់​ខ្លួន​ក្លាយ​ជា​គ្រូទាយ​អាជីព មាន​ជីវភាព​រស់នៅ​សម​រម្យ ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ​ក្នុង​សង្គម​​​​។​

 

កាល​​ពី​ពេល​ថ្មី​ៗ កន្លង​មក​នេះ​លោកគ្រូ ឡុង បូរ៉ា ប្រធាន​សមាគម​ទំនៀម​ប្រពៃណី​ខ្មែរ​និង​សេវា​សង្គម ក៏​មាន​​​បើក​វគ្គ​បណ្ដុះបណ្ដាល​​អាជីព​គ្រូ​ទាយ​នេះ​​​ដែរ​។

 

លោក​ បូរិន ដែល​​ធ្លាប់​បាន​​បណ្ដុះបណ្ដាល​សិស្ស​អាជីព​ទស្សន៍ទាយ​​ជា​ច្រើន​នាក់​កន្លង​មក​បាន​រៀបរាប់​ទៀត​ថា​ ​នេះ​គឺ​ជា​​ផ្ដល់​ឱកាស​ឱ្យ​ពលរដ្ឋ​​ខ្មែរ​ ​បាន​​យល់​ដឹង​​បន្ថែម​​ និង​​ចូល​រួម​ទប់​ស្កាត់ ​ការ​ហូរ​ចូល​វប្បធម៌​បរ​ទេស​ ​ក៏​ដូច​​រួម​អភិ​រក្ស​វប្បធម៌​ខ្មែរ ​ឱ្យ​​កាន់​តែ​រីក​ចម្រើន​ដូច​ពាក្យ​​ចាស់​ពោល​​ថា​វប្បធម៌​រលត់ ​ជាតិ​រលាយ​វប្បធម៌ពណ្ណ​រាយ​ជាតិ​ថ្កើង​ថ្កាន​៕

 

អានអត្ថបទ៖ ជោគ​ជតា​រាសី​​ឆ្នាំ​ទាំង​១២​ តាម​​ម​ហាសង្រ្កាន្ត​

អត្ថបទ៖មៃ សុខលីម

អត្ថបទពេញនិយម