ជោគ​ជតា​រាសី​​ឆ្នាំ​ទាំង​១២​ តាម​​ម​ហាសង្រ្កាន្ត​

  • 2015-04-12 17:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀវភៅ​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​​​ឆ្នាំ ​​ដែល​​រៀប​រៀង​ដោយ​លោក​ អ៊ឹម​ បុរិន្ទ​ បាន​ទស្សន៍ទាយ​ជោគជតារាសី​ឆ្នាំ​ទាំង​១២។ ចង់​ដឹង​ថា​ តើ​រាសី​អ្នក​​ក្នុង​ឆ្នាំ​​មមែ សប្ដស័ក ពស ២៥៥៩ ​​ឡើង​ ឫ​ចុះ ? សូម​តាមដាន​ជា​មួយ​ Sabay ទាំងអស់​គ្នា !!

 

ឆ្នាំ​ជូត

 

មនុស្ស​ ប្រុស៖ ​ក្នុង​ឆ្នាំ​នេះ​អ្នក​តោង​កែ​កុន​ប្រើ​សេចក្ដី​ពិនិត្យ​ពិច័យ​អោយ​ល្អិត​ល្អន់​បន្តិច​សូម្បី​តែ​អ្នក​ ដែល​ធ្លាប់​រាប់​រក​​អ្នក​យ៉ាង​ណា​ ឬ អ្នក​ធ្វើការ​រួម​នឹង​គេ​ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​ បាន​កម្រៃ​ផល​ពី​វង់​ការ​បែប​នោះ​​អោយ​សោះ​ ពុំ​នោះ​នឹង​បណ្ដាល​ហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ មាន​ភ័យ​ព្រួយ​ឈឺ​ថ្កាត់​ឬ​ក៏​មាន​រឿង​ទំនាស់​​ពី មនុស្ស​បម្រើ​ការ​ក្នុង​លំនៅ​ដ្ឋាន​ ជតា​រាសី​អ្នក​ ក្នុង​ឆ្នាំ​នេះ​ពុំ​ប្រសើរ​ទេ​ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់​ ការងារ​ប្រចាំ​ជីវិត​របស់​អ្នក​ឬ​សេចក្ដី​ស្និទ្ធស្នាល​របស់​​លោក​អ្នក​ និង​ផ្ដល់​​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរ​បន្ថយ​​ការ​អាប់​បែប​នេះ​ អ្នក​ត្រូវ​ខំ​ខ្នះ​ខ្នែង​​ដោយ​ប្រើ​សេចក្ដី​ឆ្លៀវ​ឆ្លាត​និង​សេចក្ដី​អង់​ អាច​អោយ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាស​ចាក​វិបត្តិ​ទាំង​នេះ​ទៅ​ខ្លះ។

 

មនុស្ស​ ស្រី៖ នៅ​ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខ​ជា​នឹង​មាន​ដល់​លោក​អ្នក​ហើយ​បើ​លោក​អ្នក​ចង់​ ធ្វើ​អ្វី​ នឹង​បាន​សម្រេច​ជា​ដរាប​ មិត្ត​ភក្តិ​ឬ​ចៅហ្វាយ​នាយ​​ជា​ធំ​ប្រុង​ទំនុក​បម្រុង​ដល់​អ្នក​ តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិត​​ប្រៀប​ខ្លួន​បន្តិច​គឺ កុំ​បេះ​បួយ​​នាំ​រឿង​ពី ឯ​ណេះ​ទៅ និន្ទា អោយ​អ្នក​ឯនោះ​​លឺ​​ឬ ដឹង​បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុ​ភេទ​នេះឈ្មោះ​ថា​ខ្លួន​​បាន​ ​ដោះ​ស្រាយ​ពី​ការ​បែក​បាក់​រវាង​មេត្រី​ភាព។

 

 

ឆ្នាំ​ឆ្លូវ

 

មនុស្ស​ ប្រុស៖ ក្នុង​ឆ្នាំ​នេះ​ ការ​រៀប​មង្គល​ការ​​របស់​អ្នក​នឹង​បាន​ផល​សម្រេច​បំណង​មែន​ពិត​​ប្រកប​ទៅ ដោយ​សេចក្ដី​សុខ​ ប៉ុន្តែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្តិច​បន្តួច ​រួច​ពីហេតុ​បែប​នេះ​ទៅ​ នឹង​បាន​ល្អ​ឡើង​វិញ​ បើ​អ្នក​ធ្វើការ​ការងារ​កាន់​មុខ​តំណែង​មាន​មុខ​នាទី​ អ្នក​នឹង​ត្រូវ​បាន​ឡើង​តំណែង​នាទី​ជា​មិន​ខាន ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត​ គឺ​ចោរកម្ម​និង​អគ្គិភ័យ​បំផ្លាញ​ បើ​មាន​ជំងឺ​ច្រើន​តែ​ផ្ដាសាយ​។

 

មនុស្ស​ ស្រី៖​ ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​គ្រោះ​ថ្នាក់​អាសន្ន​អាក្រក់​ណាស់​ ដួង​ជា​តា​ត្រូវ​ខាត​បង់​ឬ ត្រូវ​មាន​ធុរៈ​ជំងឺ​ឈឺ​ថ្កាត់​​ប៉ុន្តែ​អ្នក​ត្រូវ​បាន​មិត្ត​ជិត​ស្និទ្ធ​ ជួយ​ឈឺ​ឆ្អាល​យ៉ាង​ពេញ​ទំហឹង​។​ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​មុខ​ក្រោយ​អោយ​ល្អិត​ល្អន់​មែន​ទែន​ បើ​កាល​ណា​ភ្លាត់​ការ​អ្នក​មុខ​ជា​ត្រូវ​រង​ អំពើ​សង្កត់​សង្កិន។ ​ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​ បោះ​សំឡេង​ជា​ត្លុក​កំប្លែង​លលេង​ជា​មួយ​គេ​ញយៗ ពេក​ ចូរ​ខំ​បំពេញ​ខ្លួន​ឱ្យ​គេ​ឃើញ​ថា​យើ​ង​ជា​មនុស្ស​មាន​របៀប​សុភាព​រៀបរយ​​ ចូរ​ធ្វើ​សេចក្ដី​ល្អ​តប​ត​ជា​មួយ​សត្រូវ​នោះ​ទើប​គ្រោះ​ របស់​អ្នក​នឹង​ត្រូវ​បន្ធូរ​បន្ថយ​ទៅ​ខ្លះ​ៗ​បាន ​ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យ​បាន​ ទ្រព្យ​នឹង​បាន​ស្ដុក​ស្ដម្ភ។

 

ឆ្នាំ​ខាល

 

មនុស្ស​ ប្រុស៖ ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​គ្រោះ​ថ្នាក់​អាសន្ន​អាក្រក់​ណាស់​ ដួង​ជា​តា​ត្រូវ​ខាត​បង់​ឬ ត្រូវ​មាន​ធុរៈ​ជំងឺ​ឈឺ​ថ្កាត់​​ប៉ុន្តែ​អ្នក​ត្រូវ​បាន​មិត្ត​ជិត​ស្និទ្ធ​ ជួយ​ឈឺ​ឆ្អាល​យ៉ាង​ពេញ​ទំហឹង​។​ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​មុខ​ក្រោយ​ឱ្យ​ល្អិត​ល្អន់​មែន​ទែន​ បើ​កាល​ណា​ភ្លាត់​ការ​អ្នក​មុខ​ជា​ត្រូវ​រង​ អំពើ​សង្កត់​សង្កិន។ ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​ បោះ​សំឡេង​ជា​ត្លុក​កំប្លែង​លលេង​ជា​មួយ​គេ​ញយៗ ពេក​ ចូរ​ខំ​បំពេញ​ខ្លួន​ឱ្យ​គេ​ឃើញ​ថា​យើ​ង​ជា​មនុស្ស​មាន​របៀប​សុភាព​រៀបរយ​​ ចូរ​ធ្វើ​សេចក្ដី​ល្អ​តប​ត​ជា​មួយ​សត្រូវ​នោះ​ទើប​គ្រោះ​ របស់​អ្នក​នឹង​ត្រូវ​បន្ធូរ​បន្ថយ​ទៅ​ខ្លះ​ៗ​បាន​ហើយ​ ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យ​បាន​ ទ្រព្យ​នឹង​បាន​ស្ដុក​ស្ដម្ភ។ ​ មនុស្ស​ ស្រី​​៖ ក្នុង​ឆ្នាំ​នេះ​ ការ​រៀប​មង្គល​ការ​​របស់​អ្នក​នឹង​បាន​ផល​សម្រេច​បំណង​មែន​ពិត​​ប្រកប​ទៅ ដោយ​សេចក្ដី​សុខ​ ប៉ុន្តែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្តិច​បន្តួច ​រួច​ពីហេតុ​បែប​នេះ​ទៅ​ នឹង​បាន​ល្អ​ឡើង​វិញ​ បើ​អ្នក​ធ្វើការ​ការងារ​កាន់​មុខ​តំណែង​មាន​មុខ​នាទី​ អ្នក​នឹង​ត្រូវ​បាន​ឡើង​តំណែង​នាទី​ជា​មិន​ខាន ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត​ គឺ​ចោរកម្ម​និង​អគ្គិភ័យ​បំផ្លាញ​ បើ​មាន​ជំងឺ​ច្រើន​តែ​ផ្ដាសាយ​។

 

ឆ្នាំ​ថោះ

 

មនុស្ស​ ប្រុស​៖ នៅ​ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខ​ជា​នឹង​មាន​ដល់​លោក​អ្នក​ហើយ​បើ​លោក​អ្នក​ចង់​ ធ្វើ​អ្វី​ នឹង​បាន​សម្រេច​ជា​ដរាប​ មិត្ត​ភក្តិ​ឬ​ចៅហ្វាយ​នាយ​​ជា​ធំ​ប្រុង​ទំនុក​បម្រុង​ដល់​អ្នក​ តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិត​​ប្រៀប​ខ្លួន​បន្តិច​គឺ កុំ​បេះ​បួយ​​នាំ​រឿង​ពី ឯ​ណេះ​ទៅ និន្ទា អោយ​អ្នក​ឯនោះ​​លឺ​​ឬ ដឹង​បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុ​ភេទ​នេះ​ឈ្មោះ​ថា​ អ្នកបា​ដោះ​ស្រាយ​ពី​ការ​បែក​បាក់​រវាង​មេត្រី​ភាព។

 

មនុស្ស​ ស្រី៖ ក្នុង​ឆ្នាំ​នេះ​អ្នក​តោង​កែ​កុន​ប្រើ​សេចក្ដី​ពិនិត្យ​ពិច័យ​អោយ​ល្អិត​ ល្អន់​បន្តិច​សូម្បី​តែ​អ្នក​ ដែល​ធ្លាប់​រាប់​យក​យ៉ាង​ណា​ ឬ អ្នក​ធ្វើការ​រួម​នឹង​គេ​ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​ បាន​កម្រៃ​ផល​ពី​វង់​ការ​បែប​នោះ​​អោយ​សោះ​ ពុំ​នោះ​នឹង​បណ្ដាល​ហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ មាន​ភ័យ​ព្រួយ​ឈឺ​ថ្កាត់​ឬ​ក៏​មាន​រឿង​ទំនាស់​​ពី មនុស្ស​បម្រើ​ការ​ក្នុង​លំនៅ​ដ្ឋាន​ ជតា​រាសី​អ្នក​ ក្នុង​ឆ្នាំ​នេះ​ពុំ​ប្រសើរ​ទេ​ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់​ ការងារ​ប្រចាំ​ជីវិត​របស់​អ្នក​ឬ​សេចក្ដី​ស្និទ្ធស្នាល​របស់​​លោក​អ្នក​ និង​ផ្ដល់​​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរ​បន្ថយ​​ការ​អាប់​បែប​នេះ​ អ្នក​ត្រូវ​ខំ​ខ្នះ​ខ្នែង​​ដោយ​ប្រើ​សេចក្ដី​ឆ្លៀវ​ឆ្លាត​និង​សេចក្ដី​អង់​ អាច​អោយ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាស​ចាក​វិបត្តិ​ទាំង​នេះ​ទៅ​ខ្លះ។

 

ឆ្នាំ​រោង

 

មនុស្ស​ ប្រុស៖ ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​ដៃ​យើង​ហើយ​ទោះ​សត្រូវ​កាច ​ប៉ុន​ប៉ង​​ប្រទូស្ត​សារាយ​យ៉ាង​ណា​ក៏​ដោយ​ ខ្លួន​អ្នក​ត្រូវ​បាន​ជោគ​ជ័យ​​គ្រប់​ប្រការ​ហើយ​នឹង​ បាន​ទទួល​ការ​លើក​​តម្កើង​​ពី​មនុស្ស​ទូទៅ​ ប្រសិន​បើ​អ្នក​បាន​រៀប​មង្គល​ការ​ក្នុង​ឆ្នាំ​នេះ​ រាប់​ថា​ល្អ​ផ្ដាច់​ហើយ​ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក​ ក៏​មិន​​សោះ​សូន្យ​ដែរ​ ចំពោះ​ក្រុម​ញាតិ​ព័ន្ធុ​នឹង​ផ្ដល់​សេចក្ដី​រំខាន​ដល់​អ្នក​ខ្លះ​ៗ​ក្នុង​ ឆ្នាំ​នេះ។

 

មនុស្ស​ ស្រី​៖ នៅ​ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​បាន​មុខ​ការងារ​ធ្វើ​ជា​លក្ខណ​ដ្ឋាន បើ​សិន​ជា​ការ​រៀប​ចំ​មង្គល​ការ​ផ្ទាល់​ខ្លួន​មុខ​ជា​បាន​សម្រេច​ដូច​ សេចក្ដី​ប្រាថ្នា ជួប​លាភ​ផល​យ៉ាង​បន្ទាន់​ តែ​បើ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ​ ក៏​គង់​នៅ​តែ​មាន​មនុស្ស​ឫស្យា​ចំពោះ​លទ្ធផល​របស់​អ្នក​ជានិច្ច នៅ​ក្នុង​រឿង​នេះ​អ្នក​កុំ​គប្បី​ខ្លាច​ឱ្យ​សោះ​ព្រោះ​មាន​គេ​រង់​ចាំ​ជួយ​ ពេញ​ទំហឹង​ ខាង​មុខ​នៃ​ការ​ដូច​ពោល​នេះ​ ចូរ​អ្នក​ប្រយ័ត្ន​មនុស្ស​មាន​ទុក្ខ​ទោស​គ្រប​សង្កត់​ណា​មួយ​មក​បញ្ចុះ​ បញ្ចូល​ បញ្ជោរ​លើក​ជើង​អ្នក​ ឱ្យ​ចូល​មក​ចូល​រួម​ការងារ​ជាមួយ​គេ ទោះ​បី​ការងារ​នោះ​មាន​សភាព​យ៉ាង​ណា​ក៏​ដោយ​សុទ្ធ​តែ​មិន​បរិសុទ្ធ​ទាំង​អស់។ ហើយ​មិន​គួរ​លី​សែង​រែក​ពុន​លើក​ ដាក់​របស់​ធ្ងន់​ៗ​ពេក​ទេ​ ក្រែង​ថ្លោះ​ចង្កេះ​ឬ​គ្រេច​​ឆ្អឹង​ខ្នង។

 

ឆ្នាំ​ម្សាញ់

 

មនុស្ស​ ប្រុស៖​នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​​អ្នក​នឹង​​មាន​ចិត្ត​ខ្វល់​ខ្វាយ​ ច្រើន​អនេក​ មិត្ត​ភក្ដិ​ជាទី​ស្រឡាញ់​ឬ​​ញាតិ​សន្ដាន​ដែល​មាន​គុណ​បំណាច់​លើ​រូប​អ្នក​ ត្រូវ​និរាស​គ្នា​ មិន​តែ​ប៉ុណ្ណោះ​អ្នក​ត្រូវ​ខូច​ខាត​ផល​ប្រយោជន៍​ខ្លះ​ទៀត​ផង​ តែ​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្ដៅ​ពេក​នោះ​ទេ​ព្រោះ​មាន​គេ​ចាំ​ជួយ​ឧបត្ថម្ភ ​គាំ​ទ្រ​អ្នក​​ឱ្យ​បាន​សេចក្ដី​សុខ​ចម្រើន បើ​ទុក​ជា​មាន​ឧបសគ្គ​ក្នុង​ការងារ​ក៏​គង់​សាប​រលាប​ទៅ​វិញ​បាន​ដោយ​សារ​ពេល ​នេះ​អ្នក​មាន​មិត្ត​ភក្ដិ​ជួយ​ទប់​ទល់​យ៉ាង​ស្វិត​ស្វាញ ជួន​កាល​ឆ្នាំនេះ​អ្នក​ត្រូវ​រុះ​រើ​ផ្ទះ​សម្បែង​ ឬ ធ្វើ​ថ្មី​ផង។

 

មនុស្ស​ ស្រី៖​ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​លោក​អ្នក​មាន​សេចក្ដី​សុខ​សម្រាន្ត​យ៉ាង​លើស​លុប​ ហើយ​បាន​គាប់​ចិត្ត​គ្រប់​យ៉ាង​ មាន​គេ​នាំ​កំណល់​រង្វាន់​ មក​ឱ្យ​ដល់​ទី​កន្លែង​ ក្នុង​ឆ្នាំ​នេះ​ជោគ​ជាតា​រាសី​ របស់​អ្នក​ល្អ​ជា​ទី​បំផុត បើ​អ្នក​មាន​បំណង​ធ្វើ​អ្វី​មុខ​ជា​នឹង​បាន​សម្រេច​ផល​។ ប៉ុន្តែ​អ្នក​គួរ​កុំ​ផ្ដេក​ផ្ដួល​នឹង​ការ​ឈឺ​ឆ្អាល​ពី​គេ​ឯទៀត​​ខ្លាំង​ពេក ​ នៅ​ក្នុង​ការ​រាប់​អាន​ស្រឡាញ់​ទុក​ចិត្ត​ គួរ​តែ​ប្រយ័ត្ន​ឱ្យ​មែន​ទែន​ ហើយ​ខំ​ស្ទាប​ស្ទង់​បន្តិច​ផង​ បើ​សិន​ជា​វៀរ​មិន​ផុត។ បើ​ចៀស​ផុត​ពី​ការ​នេះ​បាន​នោះ​នៅ​ក្នុង​​បន្ទុក​ក្រុម​គ្រួសារ​មាន​សេចក្ដី ​សុខ​ក្រៃ​លែង។

 

ឆ្នាំ​មមី

 

មនុស្ស​ ប្រុស៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​មិន​សូវ​រីក​រាយ​សោះ​ឡើយ មិត្ត​ភក្ដិ​របស់​អ្នក​ឬ មនុស្ស​ធ្វើ​ការ​ជា​មួយ​អ្នក​ គេ​ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី​មក​ដឹក​នាំ​អ្នក​ឱ្យ​ខូច ខាត​ទុន​ក្នុង​រយៈ​ឆ្នាំ​នេះ អ្នក​មិន​គួរ​​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បី​តែ​បើក​ហាង​ប្រកប​របរ​ថ្មី​ ចូរ​កុំ​ធ្វេស​ប្រហែស​ឱ្យ​សោះ​ ហើយ​មិន​គួរ​ពឹង​ឱ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ដាច់​ខាត។ ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ អ្នក​គង់​បាន​សម្រេច​ផល​ខ្លះ​ក្នុង​ការ​ដែល​អ្នក​បាន​ខិត​ខំ​ផ្ដាច់​ប្ដូរ​។

 

មនុស្ស​ ស្រី៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី ទី​កន្លែង​បើ​សិន​ជា​មិន​ដូច្នោះ​ទេ​អ្នក​មុខ​ជា​ត្រូវ​នឿយ​ណាយ​ធុញ​ទ្រាន់​ ​នឹង​កន្លែង​ចាស់​ឬ ត្រូវ​ផ្លាស់​ប្ដូរ​ទី​លំនៅ​ផង​ក៏​មាន​ ពុំ​នោះ​សោត​នា​ទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះ​រើ​ជា​ថ្មី​ បើ​មាន​ការ​លក់​ដូរ​ជំនួញ​ជួញ​ព្រែ​ នឹង​បណ្ដាល​ឱ្យ​មាន​សេចក្ដី​​តឹង​ចង្អៀត​​ខ្លះ​ៗ​ដំណ​ទៅ​ពេល​ខាង​មុខ​នា​ឆ្នាំ​នេះ អ្នក​នឹង​មាន​ស្កៀប​រមាស់​រង្គោះ​រង្គើរ​ ​ដល់​ក្រុម​ហ៊ុន​បើ​មាន​ជើង​ឈ្នួល​ក្នុង​បន្ទុក​វា​នឹង​ធ្វើ​មោះ​ មិន​គាប់​ឱ្យ​អ្នក​ មាន​សេចក្ដី​សៅហ្មង​ជា​រឿយៗ មួយ​វិញ​ទៀត​ ញាតិ​ឬ​មិត្ត​ភក្ដិ​​នឹង​កើត​ជា​ក្ដី​រង្គោះ​រង្គើ​ដល់​អ្នក​ដោយ​​បំពាន​​លើ ​ផល​ល្អ​​សេចក្ដី​ចម្រើន​របស់​អ្នក​ ហេតុ​ការ​ទាំង​នេះ​ អ្នក​កុំ​ភ្លេច​ស្មារតី​​ឱ្យ​សោះ​បើ​យ៉ាង​ហោច​ណាស់​ក៏​នឹង​មាន​វិបត្តិ ឈឺ​ថ្កាត់​មិន​ខាន​ឡើយ។

 

ឆ្នាំ​មមែ

 

មនុស្ស​ ប្រុស៖ ក្នុង​ឆ្នាំ​នេះ​អ្នក​មិន​សូវ​បាន​ស្រួល​បួល​ទេ​គឺ​ថា​អ្នក​ត្រូវ​តែ​ជួប​ ប្រទះ​ នឹង​ឧបសគ្គ​ជា​ញឹក​ញយ​ក្នុង​ដំណើរ​ការ​ធម្មតា​របស់​អ្នក​ ប៉ុន្តែ​អ្នក​ត្រូវ​ខំ​​តាំង​ចិត្ត​ធ្វើ​ការ​ ឬ កិច្ច​ការ​ណា​ដោយ​សេចក្ដី​ឧស្សាហ៍ និង​ស្វាហាប់​ ទី​ចុង​បំផុត​​អ្នក​ខំ​បំពេញ​អោយ​បាន​អង់​អាច​ជានិច្ច​។ បើ​អ្នក​ធ្វើ​ យ៉ាង​នេះ​បាន​ទើប​​អ្នក​​ជោគ​ជ័យ​គ្រាន់​បើ​ឡើង​វិញ​រវាង​ឆ្នាំ​នេះ។

​​​​​​​

មនុស្សស្រី​៖ ក្នុង​ឆ្នាំ​នេះ​នឹង​មាន​ផល​ល្អ​ប្រសើរ​ណាស់​បាន​លាភ​ធំ តែ​មុន​នឹង​កើត​​​លាភ​​ផល​ត្រូវ​បាត់​បង់​​​ទ្រព្យ​របស់​ជា​មុន​សិន ​ហេតុ​នេះ​​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​បន្តិច​ដោយ​ត្រូវ​ចោរកម្ម​ វា​បំណង​ទុក​ បន្ទាប់​ពី​នោះ​ អ្នក​ត្រូវ​ទទួល​បាន​មុខ​ដំណែង​ថ្មី​ មាន​នាទី ទទួល​ខុស​ត្រូវ​ខ្ពស់​ឯ​ជោគ​លាភ​ដែល​ត្រូវ​បាន​នោះ​នឹង​បាន​មក​ពី ទី​ឆ្ងាយ​តែ​ត្រូវ​ខំ​រក្សា​កាយ​ឱ្យ​ល្អ​ក្រែង​ មាន​ជំងឺ​តម្កាត់​ខ្លះ​ផង។​ព្រោះ​ជា​ឆ្នាំ​ដែល​ហៅ​ថា​ «ទុក្ខ​លាភ»​​ បាន​ទុក្ខ​ហើយ​មាន​លាភ​ជា​ក្រោយ។

 

ឆ្នាំ​វក

 

មនុស្ស​ ប្រុស៖ ក្នុង​ឆ្នាំ​នេះ​​ជា​ឆ្នាំ​ដែល​អ្នក​​មាន​ផល​ល្អ​ប្រសើរ​ណាស់​ បាន​លាភ​ធំ​​តែ​មុន​នឹង​កើត​លាភ​ផល​ ​ក្នុង​ឆ្នាំ​នេះ​នឹង​មាន​ផល​ត្រូវ ​បាត់​បង់​ទ្រព្យ​​របស់​ជាមុន​សិន ​​ហេតុ​នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​ បន្តិច​ដោយ​សារ​​ចោរកម្ម​វា​​មាន​បំណង​ទុក​ បន្ទាប់​ពី​នោះ អ្នក​ត្រូវ​ទទួល​បាន​មុខ​ដំណែង​ថ្មី​ មាន​នាទី ទទួល​ខុស​ត្រូវ​ខ្ពស់​ឯ​ជោគ​លាភ​ដែល​ត្រូវ​បាន​នោះ​នឹង​​មក​ពី ទី​ឆ្ងាយ​តែ​ត្រូវ​ខំ​រក្សា​កាយ​ឱ្យ​លុ្អ​ក្រែង​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង។​ព្រោះ​ជា​ឆ្នាំ​ដែល​ហៅ​ថា​ «ទុក្ខ​លាភ»​​ បាន​ទុក្ខ​ហើយ​មាន​លាភ​ជា​ក្រោយ។

 

មនុស្ស​ ស្រី​៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី ទី​កន្លែង​បើ​សិន​ជា​មិន​ដូច្នោះ​ទេ​អ្នក​មុខ​ជា​ត្រូវ​នឿយ​ណាយ​ធុញ​ទ្រាន់​ ​នឹង​កន្លែង​ចាស់​ឬ ត្រូវ​ផ្លាស់​ប្ដូរ​ទី​លំនៅ​ផង​ក៏​មាន​ ពុំ​នោះ​សោត​ នា​ទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះ​រើ​ជា​ថ្មី​ បើ​មាន​ការ​លក់​ដូរ​ជំនួញ​ជួញ​ព្រែ​ នឹង​បណ្ដាល​ឱ្យ​មាន​សេចក្ដី​​តឹង​ចង្អៀត​ ​ខ្លះ​ៗ​ដំណ​ទៅ​ពេល​ខាង​មុខ​នា​ឆ្នាំ​នេះ អ្នក​នឹង​មាន​ស្កៀប​រមាស់​រង្គោះ​រង្គើ​ ​ដល់​ក្រុម​ហ៊ុន​បើ​មាន​ជើង​ឈ្នួល​ក្នុង​បន្ទុក​វា​នឹង​ធ្វើ​មោះ​ មិន​គាប់​ឱ្យ​អ្នក​ មាន​សេចក្ដី​សៅហ្មង​ជា​រឿយៗ មួយ​វិញ​ទៀត​ ញាតិ​ឬ​មិត្ត​ភក្ដិ​​នឹង​កើត​ជា​ក្ដី​រង្គោះ​រង្គើ​ដល់​អ្នក​ដោយ​​បំពាន​​លើ ​ផល​ល្អ​​សេចក្ដី​ចម្រើន​របស់​អ្នក​ ហេតុ​ការ​ទាំង​នេះ​ អ្នក​កុំ​ភ្លេច​ស្មារតី​​ឱ្យ​សោះ​បើ​យ៉ាង​ហោច​ណាស់​ក៏​នឹង​មាន​វិបត្តិ ឈឺ​ថ្កាត់​មិន​ខាន​ឡើយ។

 

ឆ្នាំ​រកា​

 

 

បើ​ជា​មនុស្ស​ប្រុស​​ ទំនាយ​ទាយ​ថា​ ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​​អ្នក​​ត្រូវ​ឃ្លាត​ពី​ទី​កន្លែង​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​មុខ​ជា​ត្រូវ​នឿយ​ណាយ​ធុញ​ទ្រាន់​នឹង​កន្លែង​​ចាស់​ឬ​ត្រូវ​​ផ្លាស់​ប្តូរ​​លំនៅឋាន​​ផង​ក៏​មាន​​ ពុំ​នោះ​​សោត​នាទី​ ការពារ​របស់​អ្នក​នឹង​ត្រូវ​​រុះ​រើ​ជា​ថ្មី​ បើ​មាន​​ការ​​លក់​ដូរ​ជំនួញ​ជួញ​ប្រែ​​ជា​អាជីព​ការ​នេះ​ នឹង​បណ្ដាល​ជា​ហេតុ​​​ឱ្យ​មាន​សេចក្ដី​តឹង​ចង្អៀត​ខ្លះ​ៗ​ ​តំណ​ទៅ​​ពេល​​ខាង​មុខ​ ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​​ស្កៀប​រមាស់​រង្គោះ​រង្គើ​ដល់​​ក្រុមហ៊ុន​ បើ​មាន​​ជើង​ឈ្នួល​ក្នុង​បន្ទុក​​វា​នឹង​ធ្វើ​ឱ្យ​មោះ​ មិន​គាប់​ឱ្យ​លោក​មាន​​សេចក្ដី​មួរ​ហ្មង​​​​រឿយ​ៗ ​មួយ​វិញ​ទៀត​ញាតិ​ ឬ​ មិត្តភ័ក្ដិ​នឹង​កើត​ជា​ក្ដី​រង្កៀស​ឫស្សា​ដល់​អ្នក​ ដោយ​បំពាន​លើ​ផល​ល្អ​សេចក្ដី​ចម្រើន​​របស់​អ្នក​ ហេតុ​ការណ៍​ទាំង​អស់​នេះ​អ្នក​កុំ​ភ្លេច​​ស្មារតី​ឱ្យ​សោះ​ បើ​យ៉ាង​ហោច​ណាស់​ក៏​​នឹង​មាន​វិបត្តិ​ ឈឺ​ថ្កាត់​មិន​ខាន​ឡើយ។​

 

 

បើ​ជា​មនុស្ស​ស្រី៖ ​នៅ​ក្នុង​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ដែល​​​អ្នក​​មិន​សូវ​រីករាយ​សោះ​ឡើយ​ មិត្តភ័ក្ដិ ​របស់​អ្នក​​ឬ​មនុស្ស​ធ្វើ​ការងារ​ជាមួយ​អ្នក​​ គេ​ជា​មនុស្ស​រាប់​ជោគ​ថោក​រាសី​​មក​ដឹក​នាំ​​អ្នក​ឱ្យ​ខូច​ខាត​ទុក​ ក្នុង​រយៈ​​ឆ្នាំ​នេះ​​អ្នក​​មិន​គួរ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​​ពេក​ទេ​សូម្បី​តែ​បើក​ហាង​លក់​ដូរ​ឥវ៉ាន់​ថ្មី​ ឬ​ប្រកប​ការងារ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​​កុំ​ធ្វេស​ប្រហែស​ឱ្យ​សោះ​ហើយ​​មិន​គួរ​ពឹង​​ឱ្យ​គេ​ជួយ​ធុរៈ​​ខ្លួន​​ជា​ដាច់​ខាត​។ ទោះ​​បី​ជា​យ៉ាង​​​នេះ​ក៏​ដោយ​អ្នក​​គង់​​បាន​សម្រេច​លទ្ធផល​​ខ្លះ​ៗ ​ក្នុង​ការ​ដែល​អ្នក​បា​ន​ខិត​ខំ​តាំង​ចិត្ត​ទុក​ដាក់​យ៉ាង​ប្ដូរ​ផ្ដាច់​។

 

 

ឆ្នាំ​ចរ​​

 

មនុស្ស​ ប្រុស៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​លោក​អ្នក​មាន​សេចក្ដី​សុខ​សម្រាន្ត​យ៉ាង​លើស​លុប​ ហើយ​បាន​គាប់​ចិត្ត​គ្រប់​យ៉ាង​ មាន​គេ​នាំ​កំណល់​រង្វាន់​ មក​ឱ្យ​ដល់​ទី​កន្លែង​ ក្នុង​ឆ្នាំ​នេះ​ជោគ​ជាតា​រាសី​ របស់​អ្នក​ល្អ​ជា​ទី​បំផុត បើ​អ្នក​មាន​បំណង​ធ្វើ​អ្វី​មុខ​ជា​នឹង​បាន​សម្រេច​ផល​។ ប៉ុន្តែ​អ្នក​គួរ​កុំ​ផ្ដេក​ផ្ដួល​នឹង​ការ​ឈឺ​ឆ្អាល​ពី​គេ​ឯទៀត​​ខ្លាំង​ពេក ​ នៅ​ក្នុង​ការ​រាប់​អាន​ស្រឡាញ់​ទុក​ចិត្ត​ គួរ​តែ​ប្រយ័ត្ន​ ឱ្យ​មែន​ទែន​ ហើយ​ខំ​ស្ទាប​ស្ទង់​បន្តិច​ផង​ បើ​សិន​ជា​វៀរ​មិន​ផុត។ បើ​ចៀស​ផុត​ពី​ការ​នេះ​បាន​នោះ​នៅ​ក្នុង​​បន្ទុក​ក្រុម​គ្រួសារ​មាន​សេចក្ដី ​សុខ​ក្រៃ​លែង។

 

មនុស្ស​ ស្រី៖ ​នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​​អ្នក​នឹង​​មាន​ចិត្ត​ខ្វល់​ខ្វាយ​ច្រើន​ អនេក​ មិត្ត​ភក្ដិ​ជាទី​ស្រឡាញ់​ឬ​​ញាតិ​សន្ដាន​ដែល​មាន​គុណ​បំណាច់​លើ​រូប​អ្នក​ ត្រូវ​និរាស​គ្នា​ មិន​តែ​ប៉ុណ្ណោះ​អ្នក​ត្រូវ​ខូច​ខាត​ផល​ប្រយោជន៍​ខ្លះ​ទៀត​ផង​ តែ​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្ដៅ​ពេក​នោះ​ទេ​ព្រោះ​មាន​គេ​ចាំ​ជួយ​ឧបត្ថម្ភ ​គាំ​ទ្រ​អ្នក​​ឱ្យ​បាន​សេចក្ដី​សុខ​ចម្រើន បើ​ទុក​ជា​មាន​ឧបសគ្គ​ក្នុង​ការងារ​ក៏​គង់​សាប​រលាប​ទៅ​វិញ​បាន​ដោយ​សារ​ពេល ​នេះ​អ្នក​មាន​មិត្ត​ភក្ដិ​ជួយ​ទប់​ទល់​យ៉ាង​ស្វិត​ស្វាញ ជួន​កាល​ឆ្នាំនេះ​អ្នក​ត្រូវ​រុះ​រើ​ផ្ទះ​សម្បែង​ ឬ ធ្វើ​ថ្មី​ផង។

 

ឆ្នាំ​កុរ

 

មនុស្ស​ ប្រុស​៖ នៅ​ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​បាន​មុខ​ការងារ​ធ្វើ​ជា​លក្ខណ​ដ្ឋាន បើ​សិន​ជា​ការ​រៀប​ចំ​មង្គល​ការ​ផ្ទាល់​ខ្លួន​មុខ​ជា​បាន​សម្រេច​ដូច​ សេចក្ដី​ប្រាថ្នា ជួប​លាភ​ផល​យ៉ាង​បន្ទាន់​ តែ​បើ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ​ ក៏​គង់​នៅ​តែ​មាន​មនុស្ស​ឫស្យា​ចំពោះ​លទ្ធផល​របស់​អ្នក​ជានិច្ច នៅ​ក្នុង​រឿង​នេះ​អ្នក​កុំ​គប្បី​ខ្លាច​ឱ្យ​សោះ​ព្រោះ​មាន​គេ​រង់​ចាំ​ជួយ​ ពេញ​ទំហឹង​ ខាង​មុខ​នៃ​ការ​ដូច​ពោល​នេះ​ ចូរ​អ្នក​ប្រយ័ត្ន​មនុស្ស​មាន​ទុក្ខ​ទោស​គ្រប​សង្កត់​ណា​មួយ​មក​បញ្ចុះ​ បញ្ចូល​ បញ្ជោរ​លើក​ជើង​អ្នក​ ឱ្យ​ចូល​មក​ចូល​រួម​ការងារ​ជាមួយ​គេ ទោះ​បី​ការងារ​នោះ​មាន​សភាព​យ៉ាង​ណា​ក៏​ដោយ​សុទ្ធ​តែ​មិន​បរិសុទ្ធ​ទាំង​ អស់។ ហើយ​មិន​គួរ​លី​សែង​រែក​ពុន​លើក​ ដាក់​របស់​ធ្ងន់​ៗ​ពេក​ទេ​ ក្រែង​ថ្លោះ​ចង្កេះ​ឬ​គ្រេច​​ឆ្អឹង​ខ្នង។

 

មនុស្ស​ ស្រី៖ ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​ដៃ​យើង​ហើយ​ទោះ​សត្រូវ​កាច ​ប៉ុន​ប៉ង​​ប្រទូស្ត​សារាយ​យ៉ាង​ណា​ក៏​ដោយ​ ខ្លួន​អ្នក​ត្រូវ​បាន​ជោគ​ជ័យ​​គ្រប់​ប្រការ​ហើយ​នឹង​ បាន​ទទួល​ការ​លើក​​តម្កើង​​ពី​មនុស្ស​ទូទៅ​ ប្រសិន​បើ​អ្នក​បាន​រៀប​មង្គល​ការ​ក្នុង​ឆ្នាំ​នេះ​ រាប់​ថា​ល្អ​ផ្ដាច់​ហើយ​ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក​ ក៏​មិន​​សោះ​សូន្យ​ដែរ​ ចំពោះ​ក្រុម​ញាតិ​ព័ន្ធុ​នឹង​ផ្ដល់​សេចក្ដី​រំខាន​ដល់​អ្នក​ខ្លះ​ៗ​ក្នុង​ ឆ្នាំ​នេះ៕

 

 

អានអត្ថបទ៖ ឪពុក​-ម្ដាយ​​កើត​ឆ្នាំ​មមែ​​គួរ​​យក​កូន​ប្រុស​​ស្រី​ឆ្នាំ​ណា​​ល្អ​?

អានអត្ថបទ៖ ជោគ​ជតារាសី​អ្នក​កើត​ឆ្នាំមមែ​ និង​ទំនាយ​​​​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី

អត្ថបទ៖គង់ ច័ន្ទវ៉ាន់ណេង 

អត្ថបទពេញនិយម