តារា​ចិន​១០​រូប រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​២០១៥

  • 2015-05-12 16:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes China បាន​បង្ហាញ​បញ្ជី​តារា​ចិន​លេចធ្លោ​ប្រចាំ​ឆ្នាំ​២០១៥ (2015 Forbes Chinese Celebrity List) កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ដែល​ក្នុង​នោះ​តារា​សម្ដែង​ស្រី Fan Bingbing ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១។ ​

 

មិន​ខុស​ពី២ឆ្នាំ​កន្លង​ទៅ​ឡើយ ឆ្នាំ​នេះ​តារា​វ័យ ៣៣ឆ្នាំ Fan Bingbing ស្ថិត​នៅ​លំដាប់​មុខ​គេ ទាំង​ប្រាក់​ចំណូល និង​ប្រជា​ប្រិយភាព។ រឿង​ភាគ​បុរាណ "The Empress of China” បាន​នាំ​ជោគជ័យ​យ៉ាង​ធំធេង​សម្រាប់​នាង ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ។ ចំណាត់ថ្នាក់​លេខ​ពីរ​គឺ​តារា​ចម្រៀង និង​សម្ដែង​តៃវ៉ាន់ Jay Chou ដែល​ទើប​តែ​រៀប​ការ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។ អាពាហ៍ពិពាហ៍ រួម​ជាមួយ​អាល់ប៊ុម​ទី​១៣ របស់​គេ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ទស្សនិកជន និង​បណ្ដា​សារព័ត៌មាន​ជា​ច្រើន​នៅ​ឆ្នាំ​នេះ។ សម្រាប់​ចំណាត់ថ្នាក់​បន្ត​បន្ទាប់​សូម​ទស្សនា​បញ្ជី​ខាង​ក្រោម៖​

 

តារា​១០​រូប​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​ពី​អាជីព​សិល្បៈ និង​កីឡា ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ៖

 

១. តារា​សម្ដែង Fan Bingbing រក​ចំណូល​បាន ២០,៦លាន​ដុល្លារ

 

 

២. តារា​ចម្រៀង និង​សម្ដែង Jay Chou រក​ចំណូល​បាន ១៦,៣​លាន​ដុល្លារ

 

 

៣. តារា​សម្ដែង Jackie Chan រក​ចំណូល​បាន ១៥,៤លាន​ដុល្លារ

 

 

៤. តារា​ចម្រៀង និង​សម្ដែង Eason Chan រក​ចំណូល​បាន ១៣,៨លាន​ដុល្លារ

 

 

៥. តារា​សម្ដែង Huang Xiaoming រក​ចំណូល​បាន ១២,៧លាន​ដុល្លារ

 

 

៦. តារា​សម្ដែង Nicholas Tse រក​ចំណូល​បាន ១២,៤​លាន​ដុល្លារ

 

 

៧. កីឡា​ការិនី Tennis Li Na រក​ចំណូល​បាន ១២លាន​ដុល្លារ

 

 

៨. តារា​សម្ដែង និង​ចម្រៀង Andy Lau រក​ចំណូល​បាន ១១,២លាន​ដុល្លារ

 

 

៨. តារា​ចម្រៀង និង​សម្ដែង Aaron Kwok រក​ចំណូល​បាន ១១,២​លាន​ដុល្លារ

 

 

១០. តារា​សម្ដែង និង​ចម្រៀង Li Yifeng រក​ចំណូល​បាន ១១,១លាន​ដុល្លារ

 

 

តារា​១០​រូប​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ជាង​គេ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ៖

១. តារា​សម្ដែង​Fan Bingbing

២. តារា​ចម្រៀង និង​សម្ដែង Jay Chou

៣. តារា​សម្ដែង និង​ចម្រៀង Nicholas Tse

៤. តារា​សម្ដែង Jackie Chan

៥. តារា​សម្ដែង Huang Xiaoming

៦. តារា​សម្ដែង Sun Li

៧. តារា​សម្ដែង Zhao Wei

៨. តារា​សម្ដែង Andy Lau

៩. តារា​សម្ដែង និង​ចម្រៀង Li Yifeng

១០. តារា​ចម្រៀង និង​សម្ដែង Eason Chan

 

ចុចអាន៖មើល​ម៉ូដ​តារា​ស្រី​ចិន​ល្បី​ៗ លើ​កម្រាល​ព្រំ Met Gala 2015

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ forbeschina