កុំ​ថា​ឡើយ​​ថង់​ទឹក​ប្រម៉ាត់ សូម្បី​សំបក​ទំពាំង​បាយ​ជូរ​​​ ក៏​ Robot នេះ​វះ​កាត់​បាន​ដែរ

  • 2015-05-12 17:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Robot តូច​មួយ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ជួយ​វះ​កាត់​មុខ​របួស​នៅ​កន្លែង​​តូច​ចង្អៀត​ក្នុង​ខ្លួន​មនុស្ស​ សូម្បី​តែ​ថង់​ទឹក​ប្រម៉ាត់​ ដែល​ជា​កន្លែង​ដែល​វេជ្ជបណ្ឌិត​ពិបាក​ក្នុង​ការ​វះកាត់។

 

 

Robot ដ៏​តូច​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត​​វះ​កាត់ Da Vinci Surgical System របស់​អាមេរិក ​ដើម្បី​ប្រើ​ជា​ឧបករណ៍​ជំនួយ​ក្នុង​ការ​វះកាត់​មុខ​របួស​ស្ថិត​នៅ​កន្លែង​តូច​ចង្អៀត​ក្នុង​ខ្លួន​មនុស្ស​ដូច​ជា ក្នុង​ស្បូន ឬ​ក៏​ថង់​ទឹក​ប្រម៉ាត់​ជា​ដើម។ ជាក់ស្តែង​ ​វីដេអូ​ខាង​ក្រោម​បាន​បង្ហាញ​ពី​សកម្មភាព Robot ​បញ្ជា​ដោយ​វេជ្ជបណ្ឌិត​​ ក្នុង​ការ​ធ្វើ​តែស្ត​វះ​កាត់​ និង​ដេរ​សំបក​ទំពាំង​បាយជូរ​ដែល​មាន​កម្រាស់​​​ស្តើង​មែន​ទែន។

 

សកម្មភាព​ធ្វើ​តែស្ត​វះកាត់​សំបក​ទំពាំង​បាយ​ជូរ​ដ៏​តូច​ និង​ស្តើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ដប​ដ៏​តូច​មួយ ហើយ​ទីបំផុត​វា​ក៏​អាច​វះ​កាត់​និង​ដេរ​កន្លែង​វះ​កាត់​បាន​យ៉ាង​ល្អ។

 

 

វត្ថុ​បំណង​នៃ​ការ​ប្រើ​ឧបករណ៍​នេះ គឺ​ដើម្បី​ចៀសវាង​ការ​ធ្វើ​ឱ្យ​មាន​ស្នាម​របួស​កាន់​តែ​ធំ​ ដែល​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​នៅ​ពេល​ក្រោយ និង​ជា​ជំនួយ​សំខាន់​សម្រាប់​ការ​វះកាត់​មុខ​របួស​នៅ​កន្លែង​តូច​ចង្អៀត​ក្នុង​ខ្លួន​មនុស្ស​ផង​ដែរ។ Robot ជំនាញ​វះ​កាត់​របស់​ក្រុមហ៊ុន​អាមេរិក​នេះ មាន​តម្លៃ​ដល់​ទៅ ២លាន​ដុល្លារ៕

 

វីដេអូ៖ 

 

 

 

 

 

 

 

 

 

អាន៖ ប្រើ​សុទ្ធ​​តែ​បច្ចេកវិទ្យា​​ 3D​ ដូច​ក្នុង​​ហូលីវូដ​​ ដើម្បី​គ្រប់គ្រង​​​ការ​​ធ្វើ​សង្គ្រាម

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ dailymail