Taylor Swift ត្រូវ​គេ​រិះគន់​ថា​ចម្លង​​ Style ពី Jennifer Lopez

  • 2015-05-12 19:34:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​អង់គ្លេស Dailymail បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា​នេះ​ថា ​​ថ្មី​ៗ​នេះ​តារា​ចម្រៀង​ប៉ុប​អាមេរិក Taylor Swift បាន​ចម្លង​ស្ទីល​ស្លៀក​ពាក់​ជា​ច្រើន ពី​​រៀម​ច្បង​របស់​នាង​ គឺ​តារា​ចម្រៀង Jennifer Lopez។

 

អំឡុង​ពេល​ប្រគំ​តន្ត្រី​ទេសចរណ៍ "1989 World Tour” នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​សប្ដាហ៍​មុន គេ​ឃើញ​តារា​​វ័យ ២៤ឆ្នាំ Taylor Swift ស្លៀក​សំលៀក​បំពាក់​សិចស៊ី​ជា​ច្រើន​ឈុត ​ដែល​ឈុត​ភាគ​ច្រើន​មាន​ម៉ូដ​ស្រដៀង​គ្នា​នឹង​ម៉ូដ​សំលៀក​បំពាក់​របស់​តារា​វ័យ ៤៥ឆ្នាំ J.Lo តែ​ម្ដង។ ទោះ​យ៉ាង​ណា ឈុត​ដែល​នាង​ស្លៀក​ គឺ​មិន​សូវ​ជា​សិចស៊ី​ដូច​ជា​ឈុត​ដើម​របស់ Jennifer Lopez ឡើយ។ ឈុត​ទាំង​នោះ​មាន​ដូច​ជា​ឈុត​អាវ​ដៃ​វែង ខោ​ជើង​វែង​ ពណ៌​ស​មាន​ប៉ាក់​អង្កាំ ដែល J.Lo និយម​ពាក់ រ៉ូប​ខ្លី​ពណ៌​បៃតង ដែល J.Lo ពាក់​ក្នុង​កម្មវិធី​បើក​ការ​ប្រកួត World Cup ឆ្នាំ​២០១៤ និង​ឈុត​មួយ​ចំនួន​ទៀត។

 
 
 
 
 
 

ក្រៅ​ពី​ការ​ចេញ​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​ប្រទេស​ផ្សេង​ៗ ថ្មី​ៗ​នេះ Taylor Swift ទើប​តែ​ថត​ចប់​វីដេអូ​ចម្រៀង​ថ្មី​មួយ​ គឺ​បទ "Bad Blood” ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​មិត្ត​សិល្បករ​ជា​ច្រើន​របស់​នាង និង​ត្រៀម​ចេញ​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ ៕

 

ចុចអាន៖រូបភាពស្អាត​​ត្រជាក់​ភ្នែក​របស់ Taylor Swift ​​តាំង​ពី​ឈាន​ជើង​ចូល​សិល្បៈ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail
អត្ថបទថ្មី