អាហារ៧យ៉ាង ល្អសម្រាប់អ្នកហាត់យកសាច់ដុំ
- 2015-05-14 16:24:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ៧យ៉ាង ល្អសម្រាប់អ្នកហាត់យកសាច់ដុំ
ចន្លោះមិនឃើញ
អំឡុងពេលហាត់ប្រាណយកសាច់ដុំ ការជ្រើសរើសយកអាហារបរិភោគដែលមានជីវជាតិល្អត្រឹមត្រូវ គឺពិតជាមានសារសំខាន់ណាស់។ អាហារដែលសំបូរជាតិប្រូតេអ៊ីន និងជាតិអាស៊ីអាមីណូ អាចជួយឲ្យសាច់ដុំលូតលាស់ល្អ ដូច្នេះគួរជ្រើសរើសអាហារដែលសមស្រប។ ចង់ដឹងថាគួរញ៉ាំអាហារអ្វីខ្លះ សូមមើលដូចខាងក្រោម៖
១. ផ្លែអាល់ម៉ុន
ផ្លែអាល់ម៉ុន (Almonds) គឺជាផ្លែឈើដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងពុំមានជាតិខ្លាញ់អាក្រក់ ដែលល្អសម្រាប់បេះដួង ហើយវាក៏មានផ្ទុកជាតិរ៉ែម៉ាញេសូមដែលល្អសម្រាប់រាងកាយ។
២. ទឹកដោះគោ និងសូកូឡា
ទឹកដោះគោដែលជាអាហារពីធម្មជាតិ និងសូកូឡាដែល សំបូរដោយជាតិអាស៊ីតអាមីណូដែលល្អសម្រាប់សាច់ដុំ ហើយក៏មានជាតិខ្លាញ់តិចផងដែរ។
៣. ហ្វ្រូម៉ាហ្សមានជាតិខ្លាញ់តិច
ដោយសារហ្វ្រូម៉ាហ្សសំបូរមានជាតិប្រូតេអ៊ីនច្រើន ដូចនេះអ្នកហាត់យកសាច់ដុំមិនគួរមើលរំលងវាឡើយ។
៤. សណ្ដែកសៀង សណ្ដែកសៀងគឺជាអាហារដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់សាច់ដុំដោយវាមានផ្ទុកសមាសធាតុល្អៗជាច្រើនដូចជាអាស៊ីតអាមីណូ វីតាមីន និងសារធាតុរ៉ែ។
៥. ស៊ុត
ស៊ុតជាអាហារពិសេសសម្រាប់អ្នកចង់បានសាច់ដុំ ដែលនៅក្នុងស៊ុតមួយគ្រាប់ផ្ទុកនូវប្រូតេអ៊ីន៥ទៅ៦ក្រាម ម្យ៉ាងប្រូតេអ៊ីនដែលមាននៅក្នុងស៊ុត គឺល្អបំផុតសម្រាប់ការលូតលាស់របស់សាច់ដុំ។
៦. សាច់មាន់
សាច់មាន់គឺជាអាហារល្អបំផុតសម្រាប់ជួយសាច់ដុំឲ្យលូតលាស់ ដែលសម្បូរដោយជាតិប្រូតេអ៊ីនខ្ពស់ និងសារធាតុធ្វើឲ្យធាត់តិច ជាពិសេសសាច់ទ្រូងមាន់ ។
៧. សាច់ត្រី
សាច់ត្រីគឺជាជម្រើសដ៏ល្អសម្រាប់សាច់ដុំដែលវាមានសារជាតិប្រូតេអ៊ីនល្អៗ ដូចជា ជាតិអូម៉េហ្គា 3 វីតាមីន D ក្រៅពីនេះត្រីគឺជាប្រភពសារធាតុល្អសម្រាប់សុខភាពផងដែរ៕
ចុចអាន៖ ៣នាទី របៀបហ្វឹកហាត់ដ៏ត្រឹមត្រូវ សម្រាប់អ្នកចង់បានសាច់ដុំទ្រូងធំ ពាក់អាវសម ប្រែសម្រួល៖ មាន រតនា ប្រភព៖ healthyss