យន្តហោះ Drone ចាប់​យក​រូបភាព​ស្វ័យប្រវត្តិ​​ដំបូង​គេ​លើ​លោក

  • 2015-05-14 23:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្វើ​ដំណើរ​ផ្សង​ព្រេង ប្រាកដ​ជា​ចង់​រក្សា​ទុក​អនុស្សាវរីយ៍​ជាមួយ​ទេសភាព​នានា ដែល​ខ្លួន​ធ្លាប់​ជួប​ប្រទះ។ យ៉ាង​ណា​មិញ ពេល​ខ្លះ​គេ​មិន​អាច​ចាប់​យក​សកម្មភាព​ដ៏​រស់រវើក​ទាំង​នោះ​បាន​ដោយ​ខ្លួន​ឯង​បាន​ទេ ប៉ុន្តែ​ពេល​នេះ​អស់​កង្វល់​ទៀត​ហើយ ដោយសារ​យន្តហោះ Drone ចាប់​យក​រូបភាព​ស្វ័យប្រវត្តិ​​ដំបូង​គេ​លើ​លោក។

 

 

​​កូន​យន្តហោះ Drone ដែល​អាច​ចាប់​យក​សកម្មភាព​បាន​ដោយ​ស្វ័យប្រវត្តិ​នេះ នឹង​ធ្វើ​ដំណើរ​តាម​អ្នក​ប្រើប្រាស់​តាម​រយៈ​ឧបករណ៍​មួយ​ពាក់​នៅ​លើ​ក​ដៃ ព្រម​ទាំង​ផ្ដិត​យក​សកម្មភាព​​បាន​រហូត​ដល់ ២០​នាទី។

 

កាមេរ៉ា​ដែល​មាន​ឈ្មោះ Lily នេះ អាច​ការពារ​ជម្រាប​ទឹក និង​មាន​សមត្ថភាព​ហោះ​ហើរ​ដោយ​ខ្លួន​ឯង បន្ទាប់​ពី​អ្នក​ប្រើ​ប្រាស់​បោះ​ទៅ​លើ​អាកាស។ យន្តហោះ Drone រាង​មូល​នេះ មាន​ប្រព័ន្ធ​ចុះ​ចត​យ៉ាង​ងាយស្រួល មាន​ន័យ​ថា​ពេល​អ្នក​ថត​ចប់ Drone នោះ​នឹង​នឹង​ចុះ​ចត​វិញ​ដោយ​សុវត្ថិភាព៕

 

 

 

 

 

ចុចអាន៖ យន្តហោះ​​អនាគត​​​រឹត​តែ​ទំនើប​និង​មាន​សុវត្ថិភាព​​​​ហួស​ពី​ការ​ស្មាន

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail