បណ្ណាល័យ​ឯកា​បំផុត​លើ​លោក​ ​បើក​ដំណើរ​ការ​លើក​ដំបូង

  • 2015-05-15 20:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ណាល័យ​មួយដែល​សាងសង់​ឡើង​នៅ​មាត់​សមុទ្រក្នុង​ស្រុក​ Beidaihe ​ខេត្ត​ Hebei ​ប្រទេស​ចិន ដែល​​ត្រូវ​បាន​គេ​ហៅ​ថា ​បណ្ណាល័យ​ឯកា​បំផុត​លើ​លោក​នោះ បាន​បើក​ទ្វារ​ដំណើរ​ការ​​ជា​លើក​ដំបូង ក្នុង​ថ្ងៃ​បុណ្យ China's Labor Holiday។

 

 

អាគារ​ដែល​លេច​ឡើង​នៅ​លើ​វាល​ខ្សាច់ ​ដែល​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​នៅ​លើ​បណ្ដាញ​សង្គម​ Online ក្រោយ​ការ​បែក​ធ្លាយ​រូប​ថត​​មួយ​នេះ ​រចនា​ឡើង​ដោយ​វិស្វករ​ម្នាក់​ឈ្មោះ Dong Gong។ វិស្វករ​រូប​នេះបាន​ជ្រើស​រើស​យក​ទីតាំង​បរិយាកាស​ដ៏​ល្អ​បំផុតសម្រាប់​អ្នក​អាន ដែល​គ្មាន​ការ​រំខាន​ពី​បរិយាកាស​ខាង​ក្រៅ​ទាល់​តែ​សោះ។

 

ភ្ញៀវ​ដែល​បាន​ចូល​អាន​នៅ​បណ្ណាល័យ​នោះ ​នឹង​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយជាមួយ​នឹង​បរិយាកាស​ខ្យល់​សមុទ្រ​រំភើយ ​និង​ទស្សនា​​ទឹក​រលក​ខ្មួលខ្មាញ់។ ជាពិសេស​គឺ​អាច​អង្គុយ​អាន​សៀវភៅ​ជាមួយ​នឹង​​ភាព​​ស្ងប់​ស្ងាត់ នៅ​មាត់​បង្អួច​មើល​ផ្ទៃ​សមុទ្រ​ដ៏​ស្រស់​ស្អាត។

 

អ្នក​អភិវឌ្ឍន៍​បណ្ណាល័យ​នេះ បាន​និយាយ​ថា៖ "យើង​មិន​ទាន់​ប្រកាស​បើក​ដំណើរ​ជា​សាធារណៈ​ផ្លូវ​ការ​នៅឡើយ​ទេ ដូច្នេះ​យើង​ក៏​មិន​ទាន់​បង្ហាញ​ពី​ព័ត៌មាន​លំអិត​ដល់​សារព័ត៌មាន​ដែរ ប៉ុន្តែ​យើង​នឹង​​បង្ហាញ​ឲ្យ​គ្រប់គ្នា​​បាន​ដឹង នៅ​ពេល​វា​បើក​ដំណើរ​ការ​​ផ្លូវការ​ពេញ​លេញ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ"៕

 

សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម៖

 

 

 

 

 

 

 

-ចុចអាន៖ ក្រុម​អ្នក​នេសាទ​ភ្ញាក់ផ្អើល ​ពេល​ចាប់​បាន​អន្ទង់​យក្ស​ទម្ងន់​ជិត​៦០​គីឡូក្រាម

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ shanghaiist