ក្រុម​អ្នក​នេសាទ​ភ្ញាក់ផ្អើល ​ពេល​ចាប់​បាន​អន្ទង់​យក្ស​ទម្ងន់​ជិត​៦០​គីឡូក្រាម

  • 2015-05-15 17:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើងនៅ​ឈូង​សមុទ្រ​អង់គ្លេស ដោយសារ​តែ​អន្ទង់​យក្ស​​ទម្ងន់ជិត៦០​គីឡូក្រាម​មួយ​ក្បាល ត្រូវបាន​​ក្រុម​អ្នកនេសាទ​ចាប់​បានកាល​ពី​ពេល​ថ្មីៗ​នេះ។

 

 

ក្រោយ​ចាប់​បាន​ក្រុម​អ្នកនេសាទ បាន​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម ដោយ​មាន​សរសេរ​រៀបរាប់​ថា"អន្ទង់​យក្ស​ទម្ងន់​៦០​គីឡូក្រាម មក​ដល់​ផ្សារ Plymouth ហើយ​ព្រឹក​នេះ! អី​ក៏​ធំ​យ៉ាង​នេះ"។

 

​អន្ទង់​ធម្មតាមាន​ទម្ងន់​ជា​មធ្យម​ត្រឹម​តែ៥គីឡូ​ប៉ុណ្ណោះ និង​មាន​ប្រវែង​ជិត​មួយ​ម៉ែត្រ ប៉ុន្តែ​អន្ទង់​ដែល​គេ​ចាប់​បាន​ខាងលើ​នេះ មាន​ប្រវែង​៦​ម៉ែត្រ ​និង​ទម្ងន់​ជិត​៦០​គីឡូ។ ទោះបីជាយ៉ាងណាសត្វ​សមុទ្រ​មួយ​នេះ ​នៅ​ស្រាល​ជាង​អន្ទង់​គេចាប់​បាន​កាល​ពី​១៩៩៥ ជិត​១​គីឡូក្រាម​។

 

ទោះបីជា​យ៉ាងណា អន្ទង់​ដែល​ធំ​ជាងគេ​លើ​លោក​នោះ គឺ​មាន​ទម្ងន់​១៥០គីឡូ​ក្រាម ត្រូវ​គេ​ចាប់​បាន​នៅ​កោះ Westmann ប្រទេស​អ៊ីស្លង់៕

 

 

គ្រូពេទ្យ​វះកាត់​យក​កូន ភ្លេច​ទូរសព្ទ​ក្នុង​ពោះ​ម្ដាយ

ក្មេង​ប្រុស​កើត​មក​​ក​បត់​១៨០​ដឺក្រេ​មាន​សង្ឃឹម​ឡើង​វិញ​ ព្រោះ​មាន​ជំនួយ​ក្នុង​ការ​វះកាត់​

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail