អ្នក​ម្ដាយ​អស្ចារ្យ ចិញ្ចឹម​កូន​​ភ្លោះ​កើត​ជំងឺ​ធាត់ និង​វិកលចរិត ​ម្នាក់​ឯង​២០​ឆ្នាំ

  • 2015-05-15 21:18:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​មេម៉ាយ​ម្នាក់រស់​នៅ​ខេត្ត​ Shenyang ​ប្រទេស​ចិន ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កោត​សរសើរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​​​រឿង​រ៉ាវ​របស់​អ្នក​ស្ត្រី​បែក​ធ្លាយ​ក្នុង​ថ្ងៃ​បុណ្យ​ទិវា​គុណ​ម្ដាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​​បង្ហាញ​ពី​ភាព​អស្ចារ្យ​​​មែន​ទែន​ ដោយ​អ្នក​ស្រី​ចិញ្ចឹម​កូន​ភ្លោះ​កើត​ជំងឺ​ធាត់ និង​វិកលចរិត តែ​ម្នាក់​ឯង អស់​រយៈពេល​២០​ឆ្នាំ។

 

 

​​​អ្នកស្រី Ma Zhiqiu ​បាន​បង្កើត​កូន​​ប្រុស​ភ្លោះ​ កាល​ពី​​ថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ នៅ​ពេល​ដែល​អ្នក​ស្រី​មាន​វ័យ​២៦​ឆ្នាំ។ ក្រោយ​មក​អ្នកស្រី និង​ស្វាមី​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា ក៏​សម្រេច​លែងលះ​គ្នា។ តែ​សំណាង​មិន​ល្អ ​​កូន​ទាំង​២​នាក់​របស់​អ្នកស្រី​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា សុទ្ធតែ​កើត​ជំងឺ​ធាត់​ដូច​គ្នា ហើយ​ម្នាក់​ប្រុស​ច្បង​ថែម​ទាំង​មាន​អាការ​វិកល​ចរិត​ទៀត។

 

​​ចាប់​តាំង​ពី​ពេល​នោះ​មក អ្នកស្រី​ Ma កាន់​តែ​មាន​បន្ទុក​ធ្ងន់​ថែម​ទៀត ដោយ​សារ​តែ​មិន​អាច​ទុក​កូន​ចោល​នៅ​ផ្ទះ​បាន អ្នក​ស្រី​ក៏​សម្រេច​បោះ​បង់​ការងារ​ ហើយ​មក​ធ្វើ​ជា​មេផ្ទះ​ ដើម្បី​មាន​ពេល​មើល​ថែ​ទាំ​កូន។ កូន​ច្បង​របស់​អ្នកស្រី ឈ្មោះ Zhang Hangjun មាន​ទម្ងន់​ដល់​ទៅ ២៥០​គីឡូក្រាម ​​​មាន​ជំងឺ​វិកលចរិត​​ពី​កំណើត និង​មិន​អាច​​សន្ទនា​​ជាមួយ​មនុស្ស​ម្នា​បាន​ឡើយ។

 

យ៉ាង​ណា​ក្ដី កូន​ប្រុស​របស់​អ្នកស្រី​ម្នាក់​ទៀត​ ឈ្មោះ Zhang Yuanjun មាន​និស្ស័យ​ជាមួយ​តន្ត្រី​តាំង​ពី​តូច​រហូត​សុំ​រៀន ​piano តែ​អ្នកស្រី​គ្មាន​លុយ​ទិញ​ឧបករណ៍​​ឲ្យ​កូន​ទេ។ ឃើញ​ដូចនេះ គ្រូ​របស់​ Yuanjun ក៏​បរិច្ចាគ​ piano ១​គ្រឿង។ ដោយ​សារ​ភាព​ឧស្សាហ៍​របស់ Yuanjun បាន​ធ្វើ​ឲ្យ​គេ​ចេះ​លេង​ឧបករណ៍​ជា​ច្រើន និង​ថែម​ទាំង​​ចេះ​ច្រៀង​ភាសា​បរទេស​ អ៊ីតាលី និង​រុស្សី​ថែម​ទៀត។ ជា​ពិសេស​ បច្ចុប្បន្ន​ Yuanjun ឈ្នះ​បាន​មេដាយ​ជយ​លាភី​ជា​ច្រើន​។

 

បុគ្គលិក​សហគមន៍​ ដែល​បាន​ចុះ​ទៅ​​មើល​ជីវភាព​រស់​នៅ​របស់​អ្នកស្រី​ Ma ​បាន​និយាយ​ថា៖ "អ្នកស្រី​ Ma គឺជា​ស្ត្រី​ដែល​ខ្លាំង និង​​ជា​ម្ដាយ​ដ៏​អស្ចារ្យ​បំផុត។ គាត់​បាន​ចំណាយ​ពេល​២០​ឆ្នាំ ​ប្រែក្លាយ​ពី​គ្រួសារ​បែកបាក់ មក​ជា​គ្រួសារ​គួរ​ឲ្យ​ស្រលាញ់​វិញ"៕

 

​សូម​ទស្សនា​រូបភាព​ខាង​ក្រោម៖

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

-ចុចអាន៖ បណ្ណាល័យ​ឯកា​បំផុត​លើ​លោក​ ​បើក​ដំណើរ​ការ​លើក​ដំបូង

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ shanghaiist​

អត្ថបទថ្មី