៩ចំណុចជួយឲ្យ Firefox ដំណើរការលឿនជាងមុន
- 2015-05-15 22:46:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩ចំណុចជួយឲ្យ Firefox ដំណើរការលឿនជាងមុន
ចន្លោះមិនឃើញ
Firefox គឺជា Browser មួយប្រភេទដែលត្រូវបានអ្នកប្រើប្រាស់ពេញនិយមប្រើជាងគេ។ ប៉ុន្តែក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃ ក៏មានមនុស្សជាច្រើនដែរ ដែលជួបបញ្ហារកាំរកូស ឬដើរយឺតជាដើម។ ខាងក្រោមនេះ គឺចំណុចវិធីសាស្ត្រមួយចំនួន ដើម្បីឲ្យ Firefox ដំណើរការបានលឿនជាងមុន៖
១. Enable pipelining
-វាយពាក្យ "about:config" លើ Address Bar រួចចុច Enter
-ស្វែងរកពាក្យ “network.http.pipelining” រួចចុច double-click ឲ្យចេញ “true”
-ចុចdouble-click លើ "network.http.proxy.pipelining" ឲ្យចេញ “true” ដែរ
-ចុចdouble-click លើ "network.http.pipelining.maxrequests" រួចដូរពីលេខ៣២ ទៅលេខ៨
២. Clearing browser history
-ចូលទៅ Firefox menu > History > Clear Recent History... បន្ទាប់មកចុច "Clear Now"។
៣. Remove cookies
-ចូលទៅ Firefox Menu > Options > Privacy > Remove Individual Cookies > Remove All Cookies។
៤. កំណត់កុំឲ្យចងចាំ history
-ចូលទៅ Firefox menu > Options then click "Privacy" បន្ទាប់មកប្ដូរពី "Remember history" to "Never remember history"។
៥. ប្រើ Extensions ជំនួយ
ដូចជា៖ Fasterfox (ចុច Download) ឬ FastestFox (ចុច Download)
៦. ប្រើប្រាស់ SpeedyFox
SpeedyFox (ចុច Download)
៧. Disable/remove add-ons ណាដែលមិនត្រូវការ
-ចូលទៅ Firefox menu > Add-ons បន្ទាប់មកចុច "Disable" លើ add-on ណាដែលអ្នកមិនត្រូវការ។
៨. Remove toolbars ដែលមិនត្រូវការ
ចុច Mouse ស្ដាំលើ Tab Bar រួចដោះ Tick លើ Toolbars ណាដែលអ្នកមិនត្រូវការ។
៩. Disable Firefox auto-update
-ចូលទៅ Firefox menu > Options > Advanced > Update បន្ទាប់មកជ្រើសរើស "Never check for updates (not recommended: security risk)"៕
ចុចអាន៖ Firefox ឥឡូវអាចឱ្យអ្នកសន្ទនាជាវីដេអូបានដូច Skype ដែរ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Wikihow