ទូរសព្ទ Tonino Lamborghini TL700 ស្រោបមាស​តម្លៃ​២៧៥០​ដុល្លារ

  • 2015-05-15 22:47:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​ទូរសព្ទ​ថ្លៃ​កប់​ពពក ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​ឃើញ ចុះ​ទូរសព្ទ​ម៉ាក Tonino Lamborghini TL700 ស្រោបមាស​​​តម្លៃ​២៧៥០​ដុល្លារ​នេះ​វិញ ធ្លាប់​ឃើញ​ដែរ​ឬ​ទេ? ទូរសព្ទ​នេះមាន​កម្រាស់​ក្រាស់ ​ធ្ងន់ និង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រភព ដែល​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប។

 

 

Tonino Lamborghini TL700 ភ្ជាប់​មក​ជាមួយ​នូវ​​អេក្រង់ Sapphire Crystal ច្រើន​មាន​​លើ​នាឡិកា​ទំនើបៗ ទំហំ ៣.៧អ៊ីញ ហើយ​គ្រប់​លោហៈ​លើ​តួ​គ្រោង ស្រោប​ទៅ​ដោយ​មាស ចំណែក​គម្រប​ខាង​ខ្នង ស្រោប​ដោយ​បំណែក​​ស្បែក​ក្រពើ។ នៅ​ខាង​ខ្នង​ទូរសព្ទ​ទៀត​សោត រំលេច​ដោយ​​រូបភាព​បង្ហាញ​ព័ត៌មាន​ច្រើន រួម​ទាំង​ហត្ថលេខា Tonino Lamborghini, Limited Edition និង​លេខ​សម្គាល់​ជាដើម។

 

មិន​តែ​ប៉ុណ្ណោះ​ការរចនា​របស់​វា ពោរពេញ​ដោយ​ភាព​ទាក់ទាញ និង​ផ្នែក​ខ្លះ​បង្កប់​ទៅដោយឡូហ្គោ យ៉ាង​ស្រស់​ស្អាត។ បើ​និយាយ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ វា​ដើរ​ដោយ Android 2.3,CPU ប្រភេទ Qualcomm និង​​កាមេរ៉ា​ក្រោយ​ទំហំ 5 MP ខណៈ​ខាងមុខ​​ជាប្រភេទ​កាមេរ៉ា​ VGA។ ចំណែក​អង្គ​ចងចាំ មាន​ទំហំ 4GB និង​មាន​ថ្ម 1,400mAh រីឯ​តម្លៃ​គឺ ២៧៥០​ដុល្លារ​ក្នុង​មួយ​គ្រឿង៕

 

 

 

 

ចុចអាន៖ កង់​៥​ប្រភេទ​នេះ​​មាន​តម្លៃ​ថ្លៃ សឹង​តែ​នឹក​ស្មាន​មិន​ដល់

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ programming4

អត្ថបទថ្មី